Connect with us

សុខភាព

គ្រោះថ្នាក់កម្រិតណា បើអត់ឧស្សាហ៍សម្អាតកន្លែងគេង?

បានផុស

នៅ

ក្នុង​មួយថ្ងៃៗ យ៉ាងតិច​ក៏យើង​គេងលើ​គ្រែ ប្រមាណ ៥ម៉ោងដែរ ដូច្នេះ​បើកន្លែងគេងមាន​អនាម័យ​ល្អ ផ្ដល់ឲ្យ​យើង​នូវសុខភាព​ល្អដូចគ្នា ក្រៅពីគេងបានឆ្អែត។ តែបើគ្រែ ភួយ ខ្នើយ ពួក និង​សម្ភារៈ​ផ្សេងទៀត គ្មាន​អនាម័យ​ល្អទេ នោះវានឹង​ងាយ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​យើង។

១. បញ្ហា​អនាម័យ​លើគ្រែ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅលើគ្រែ ឬពួក ដែល​យើង​គេងពីលើ មាន​ញើស អង្កែ និង​បាក់តេរី​ជាច្រើន ដែល​យើង​បាន​បន្សល់​ទុក​លើ​នោះ។ ដើម្បី​បំបាត់​បញ្ហា​ទាំង​នេះ ជម្រើស​ល្អ យើង​គួរបោកគក់​ភួយ ខ្នើយ កម្រាល​ពួក រៀងរាល់​សប្ដាហ៍។

២. កោសិកាងាប់

រាងកាយយើង បញ្ចេញ​កោសិកា​ប្រមាណ ៥០០​លាន/ថ្ងៃ ហើយ​កោសិកា​ជាច្រើន បាន​ងាប់ និង​ស្ថិតនៅលើ​កម្រាល​ពួក ពេល​យើង​គេង។ ពពួក​ចៃ​តូចៗ (Mites) ចូលចិត្ត​ស៊ីកោសិកា​ដែល​ចេញមក​នេះណាស់ ហើយ​វាក៏អាច​បង្ក​អាលែកហ្ស៊ី ជំងឺហឺត និង​បញ្ហា​រមាស់​ដល់​យើង​ផងដែរ។

៣. បាក់តេរី​លើគ្រែ

Asian Woman Cleaning Her Bed Stock Footage Video (100% Royalty-free)  1032550196 | Shutterstock

កោសិកា​ងាប់ ញើស និង​ទឹកមាត់ អាច​ធ្វើឲ្យ​កម្រាល​ពួករបស់​យើង ក្លាយជា​កន្លែង ដែល​ពពួក Germs លូតលាស់ ហើយ​វាក៏​ជាមូលហេតុ​ធ្វើឲ្យ​យើង កើត​មុន​ផងដែរ។ តាម​ការពិសោធន៍ ខ្នើយ​មិនបាន​បោក​សម្អាត​រយៈ ពេល ១​សប្ដាហ៍ មាន​បាក់តេរី រហូត​ដល់ ប្រមាណ ១៧.០០០។

៤. កម្រាលពួកមានមេរោគ

ប្រសិនបើ​យើងគេង​ជាមួយ​ដៃគូ ហើយ​ដៃគូ​របស់​យើងឈឺ យើង​គួរបោក​សម្អាត​កម្រាល​ពួក ដើម្បី​សម្លាប់​ពពួក Germs។ ពពួក Germs ឬបាក់តេរី អាច​រស់នៅ​លើ​ផ្ទៃទន់ ដូច​កម្រាល​ពួក ក្នុង​រយៈពេល​យូរ​បាន។

៥. រៀបចំ​កន្លែងគេង

11,449 Woman Making Bed Stock Photos, Pictures & Royalty-Free Images -  iStock

បន្ទាប់ភ្ញាក់ពី​គេង រឿងដំបូងគេ ដែល​យើង​ត្រូវ​ធ្វើ គឺ​យើង​ត្រូវរៀបចំ​កន្លែង​គេង​ឲ្យ​ស្អាត មាន​អនាម័យ និង​សណ្ដាប់ធ្នាប់។ នេះដោយសារ​សំណើម​កើតឡើង ក្រោយ​យើងគេង​ពេញ​មួយ​យប់ ហើយ​សំណើម​នេះ ជា​កត្ដាអំណោយផល​សម្រាប់​ការ​រស់នៅ​របស់​ពពួក​បាក់តេរី៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ចំណុច​សំខាន់ទាំង ៨ នៅ​ក្នុងផ្ទះ ចាំបាច់​ត្រូវ​អនាម័យ

ចុចអាន៖ ៨ យ៉ាងពីអនាម័យមាត់ធ្មេញ ជួយធ្មេញមានសុខភាពល្

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម