សុខភាព
គ្រោះថ្នាក់សុខភាពខ្លាំង បើអង្គុយយូរពេញមួយថ្ងៃ មិនព្រមងើបដើរខ្លះ
ការអង្គុយពេញមួយថ្ងៃ ឬលើសពី ៦ ម៉ោង មានផលប៉ះពាល់ទាំងរយៈពេលខ្លី និងវែងលើរាងកាយ ដែលនេះ មានគ្រោះថ្នាក់ខ្លាំង ឈានទៅដល់មូលហេតុនៃការស្លាប់ខ្ពស់មិនគួរឲ្យជឿ។

១ ភាពទន់ខ្សោយនៃជើងនិងត្រគាក ការអង្គុយពេញមួយថ្ងៃមានន័យថា អ្នកមិនធ្វើចលនាជើង និងត្រគាក នេះអាចធ្វើឲ្យសាច់ដុំជើង និងត្រគាក តូចជាងមុន និងចុះខ្សោយ។ ប្រសិនបើសាច់ដុំត្រគាក និងជើងមិនរឹងមាំគ្រប់គ្រាន់ សមតុល្យមិនល្អគ្រប់គ្រាន់ អាចនាំឲ្យមានគ្រោះថ្នាក់ ឬរបួសនៅពេលអនាគត។
២ ឡើងទម្ងន់ ជឿឬមិនជឿ ធ្វើចលនារាងកាយឲ្យបានញឹកញាប់ នឹងធ្វើឲ្យសាច់ដុំបញ្ចេញម៉ូលេគុលអង់ស៊ីមដែលហៅថា Lipoprotein lipase ចេញមកដែលជួយគ្រប់គ្រងជាតិខ្លាញ់ និងជាតិស្ករក្នុងរាងកាយពីអាហារដែលយើងញ៉ាំ។ បើអង្គុយពេញមួយថ្ងៃ សាច់ដុំនឹងបញ្ចេញអង់ស៊ីមតិចជាងធម្មតា។ ដែលបណ្តាលឲ្យមានការរំលាយអាហារជាតិខ្លាញ់ និងជាតិស្ករតិចនៅក្នុងខ្លួន អាចបង្កើនហានិភ័យនៃជំងឺមេតាប៉ូលីស ទោះបីជាអ្នកហាត់ប្រាណនៅពេលក្រោយក៏ដោយ។
៣ ឈឺខ្នងនិងត្រគាក បន្ទាប់ពីសាច់ដុំត្រគាក និងជើងបានចុះខ្សោយ ត្រគាកនិងខ្នងក៏អាចមានការឈឺចាប់ពីការអង្គុយយូរដែរ។ សាច់ដុំដែលប្រើសម្រាប់ពត់ត្រគាកត្រូវបានកាត់ខ្លី។ មួយវិញទៀត ទីតាំងអង្គុយដែលមិនមានចលនាអាចប៉ះពាល់ដល់ខ្នងរបស់អ្នកផងដែរ។ ទីតាំងអង្គុយមិនត្រឹមត្រូវនឹងបង្កឲ្យមានការបង្ហាប់ឆ្អឹងខ្នង ហើយនាំឲ្យខួរឆ្អឹងខ្នងចុះខ្សោយ ហើយអាចមានលក្ខណៈរ៉ាំរ៉ៃ។
៤ ហានិភ័យនៃការថប់បារម្ភនិងជំងឺធ្លាក់ទឹកចិត្ត វាមិនគួរឲ្យជឿដែលថាការអង្គុយពេញមួយថ្ងៃ ក៏ប៉ះពាល់ដល់ស្ថានភាពផ្លូវចិត្តផងដែរ។ នេះអាចបណ្ដាលមកពីកង្វះលំហាត់ប្រាណត្រឹមត្រូវ រួមទាំងអាចធ្វើចលនារាងកាយនៅពេលថ្ងៃ។

៥ ហានិភ័យនៃជំងឺមហារីក ការសិក្សាបានបង្ហាញថា ការអង្គុយយូរ នឹងកើនឡើងហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកមួយចំនួន ដូចជា មហារីកសួត ស្បូន និងមហារីកពោះវៀនធំ។
៦ ហានិភ័យនៃជំងឺបេះដូង ការអង្គុយយូរប៉ះពាល់ដល់សុខភាពបេះដូង ដែលបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង ការសិក្សាបានរកឃើញថា អ្នកដែលចំណាយពេលមើលទូរទស្សន៍ច្រើនជាង ២៣ ម៉ោង ក្នុងមួយសប្ដាហ៍ គឺ ៦៤៤ដង ទំនងជាស្លាប់ដោយសារជំងឺសរសៃឈាមបេះដូង ជាងអ្នកដែលចំណាយពេលត្រឹមតែ ១១ ម៉ោង ក្នុងមួយសប្តាហ៍ មើលទូរទស្សន៍។ អ្នកជំនាញបានបញ្ជាក់បន្ថែមទៀត អ្នកដែលអង្គុយយូរមានហានិភ័យខ្ពស់ នៃជំងឺសរសៃឈាមបេះដូង ១៤៧ ភាគរយ ជាងប្រជាជនទូទៅ។
៧ ហានិភ័យនៃជំងឺទឹកនោមផ្អែម អ្នកដែលអង្គុយយូរគឺប្រហែល ១១២ ភាគរយ ប្រឈមនឹងជំងឺទឹកនោមផ្អែមជាងមនុស្សធម្មតា។ ការសិក្សាបានបង្ហាញថា ការអង្គុយយូរបង្កើនហានិភ័យនៃភាពធន់នឹងអាំងស៊ុយលីន ដែលអាចនាំឲ្យមានជំងឺទឹកនោមផ្អែម។
៨ សាច់ដុំកនិងស្មារឹង នៅពេលដែលជើង ត្រគាក និងខ្នងខាងក្រោមឈឺ នេះអាចបណ្តាលឲ្យឈឺស្មា និងកផងដែរ។ ជាពិសេសនៅពេលអង្គុយសម្លឹងអេក្រង់កុំព្យូទ័រ នឹងធ្វើឲ្យឈឺក និងស្មាញឹកញាប់ជាងមុន។
ដូច្នេះក្នុងអំឡុងពេលថ្ងៃ អ្នកគួរតែក្រោកពីកៅអី ដើម្បីផ្លាស់ប្តូរឥរិយាបថ យ៉ាងហោចណាស់រៀងរាល់ ១ ម៉ោងម្តង ចូរទៅបន្ទប់ទឹក ដើរ និងនិយាយជាមួយអ្នកដទៃ។ ការដើរឡើងចុះតាមជណ្តើរ ឬធ្វើកិច្ចការផ្ទះបន្តិចបន្តួចអាចកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ទាំងនេះបានល្អជាងអ្វីដែលអ្នកគិត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អង្គុយយូរដូចគ្នា! តែមួយទូរទស្សន៍ មួយទៀតធ្វើការ ផលប៉ះពាល់ខុសគ្នា
ចុចអាន៖ការសិក្សាមួយបង្ហាញថា អង្គុយយូរពេកអាចបង្កើនហានិភ័យកើតជំងឺមហារីក

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ