សុខភាព
មិនត្រឹមអាចសម្រួលចលនាដង្ហើម ក្រវាញក៏អាចប្រើប្រាស់ផ្លែវា សម្រាប់សម្រកទម្ងន់បានដូចគ្នា
ការបរិភោគអាហារ ដែលច្នៃចេញពីរុក្ខជាតិក្រវាញ នឹងអាចជួយសម្រួលដល់ចលនាផ្លូវដង្ហើម និងជំងឺផ្តាសាយបានល្អប្រសើរ។ តែរុក្ខជាតិប្រភេទបន្លែនេះ ពិបាកដើរប្រមូលផល គ្រាវាដុះក្នុងព្រៃជ្រៅដ៏សែនឆ្ងាយ។

ប្រជាពលរដ្ឋរស់នៅតាមតំបន់ជួរភ្នំក្រវាញ ក្នុងស្រុកថ្មបាំង ខេត្តកោះកុង អះអាងនាពេលថ្មីនេះថា ការពិសាអាហារដែលច្នៃចេញពីគុម្ព ឬក្តៀងក្រវាញ ដូចជាមាន់ដុតក្រវាញ មាន់ស្ងោរក្រវាញ ឆាគ្រឿង ឆាសាច់គោ ក្រវាញឆាប្រេងខ្យង ធ្វើជាអន្លក់ចុចកាពិ ប្រហើរក្លិនក្រវាញ …នឹងអាចជួយសម្រួលចលនាដង្ហើម ពេលមានផ្តាសាយតឹងច្រមុះសម្រួលដល់ភាពដើរខ្យល់ស្រួលក្រោយពេលគេទទួលទានរួច។

ប្រជាពលរដ្ឋនៅតំបន់ឆ្ងាយដាច់ស្រយោល បន្ថែមថា ក្រវាញ គឺជាប្រទាលធម្មជាតិមួយប្រភេទ ដែលប្រកាន់ទឹកដី ហើយវាដុះលូតលាស់បានដោយមិនត្រូវការពន្លឺព្រះអាទិត្យក្ដៅខ្លាំងនោះទេ វាចូលចិត្តដុះនៅក្នុងតំបន់ព្រៃតាមជួរភ្នំក្រវាញនៃប្រទេសកម្ពុជា។ តែនៅកន្លែងទីតាំងណាដែលដីមានសំណើម ក្បែរជ្រោះ ក្រោមម្លប់ដើមឈើធំៗ និងកន្លែងមានដើមចេកព្រៃដុះច្រើន។
អ្នកស្រី ឈុំ ពៅធីតា រស់នៅក្នុងក្រុងខេមរភូមិន្ទ ជាអាជីវក និងចែកចាយមុខម្ហូប ដែលលោកស្រីខិតខំខ្នះខ្នែង ដើម្បីទៅដល់អតិថិជនបានស្គាល់ភ្លក់រសជាតិដែលកែច្នៃចេញពីបន្លែគុម្ពក្រវាញ។ អ្នកស្រីលើកឡើងនៅថ្ងៃទី៣ វិច្ឆិកា ២០២១ថា អ្នកស្រីការបញ្ជាទិញបន្លែប្រភេទនេះ ពិតជាពិបាកខ្លាំងណាស់ រាល់ពេលដែលមានអតិថិជនបញ្ជាទិញមុខម្ហូបម្ដងៗ។ កសិករជួបផលលំបាក ក្នុងការដើររកក្រវាញ ព្រោះវាដុះក្នុងព្រៃជ្រៅដ៏សែនឆ្ងាយ ហើយប្រសិនបើកសិកររកបាន នោះតម្លៃក៏ប្រែប្រួល និងហក់ខ្ពស់ ពី១៥,០០០រៀល ដល់២៥,០០០ រៀល ក្នុង០១គីឡូក្រាម បណ្តាលឱ្យការដាក់គុម្ពឬក្តៀងក្រវាញក្នុងមុខម្ហូប បានចំនួនតិចតួច។

លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម គូសបញ្ជាក់ថា ក្រវាញស្ថិតនៅក្នុងអម្បូរប្រទាល ដែលគេប្រើប្រាស់ផ្លែវា សម្រាប់សម្រកទម្ងន់ បញ្ចុះសម្ពាធឈាម បន្ថយជាតិស្ករក្នុងឈាម និងខ្លាញ់ ជាដើម។ ក្រវាញដុះជាលក្ខណៈធម្មជាតិច្រើន នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង តភ្ជាប់រហូតដល់ខេត្តពោធិ៍សាត់ និងបាត់ដំបង ក្នុងដែនជម្រកសត្វព្រៃភ្នំក្រវាញ និងភ្នំសំកុស។ ស្រុកថ្មបាំងក៏ជាភូមិសាស្ត្រមួយមានអំណោយផលល្អលើដំណាំធម្មជាតិក្រវាញ តែបច្ចុប្បន្នមានប្រជាពលរដ្ឋមួយចំនួនធំហាក់មិនសូវនិយមគាំទ្រផលិតផលរបស់ខ្លួនឡើយ ជាពិសេសក្មេងៗយុវវ័យជំនាន់នេះ ហាក់បីដូចជាភ្លេច និងស្ទើរតែលែងស្គាល់ដើមក្រវាញបាត់ទៅហើយ ព្រោះតែកសិករពុំទាន់ផុសផុលក្នុងការថែទាំ និងដាំដុះបន្ថែមនៅតាមមូលដ្ឋាន ខណៈបន្លែព្រៃប្រភេទនេះមានតម្លៃខ្ពស់នៅលើទីផ្សារមុខម្ហូប។
សព្វថ្ងៃនេះ ក្រវាញ ត្រូវបាននាំចូលមកពីខាងក្រៅ ដូចជាពីស្រុកវាលវែង ស្រុកភ្នំក្រវាញ ព្រោះតែពលរដ្ឋនៅទីនោះ ដាំដុះច្រើនបែបលក្ខណៈជាសហគមន៍។ ជាទូទៅ ប្រជាសហគមន៍ក្នុងស្រុកថ្មបាំង នៅពុំទាន់បានបង្កើនស្នាដៃការផលិត ឬប្រមូលក្រវាញ នៅតាមរដូវកាលរបស់វាដើម្បីហាលទុកប្រើប្រាស់ជាថ្នាំនៅក្នុងគ្រួសារ និងដាក់លក់ទៅកាន់ទីផ្សារនៅឡើយ។

ដោយឡែកប្រជាពលរដ្ឋនៅឯខេត្តពោធិ៍សាត់ កំពុងប្រើប្រាស់ផ្លែក្រវាញ តាមរយៈការឆុងជាតែសម្រាប់ទទួលទានក្ដៅៗ និងប្រើប្រាស់ជាគ្រឿងផ្សំក្នុងអាហារផងដែរ។ ពលរដ្ឋរស់នៅតាមតំបន់ជួរភ្នំក្រវាញ និយាយថា ក្រវាញអាចផ្ដល់ផ្លែបានល្អ ចន្លោះអាយុចាប់ពីអាយុ៤ ទៅ៥ឆ្នាំ នឹងបន្ដផ្លែរាល់ឆ្នាំរហូតដល់អាយុ៥០ឆ្នាំ៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ