សុខភាព
ស្ងួតមាត់ក្រោយភ្ញាក់ពីគេង តាមពិត មកពីមូលហេតុទាំងនេះ
មាត់ស្ងួតខ្លាំង ក្រោយពេលភ្ញាក់ពីគេង អាចបណ្ដាលមកពីមូលហេតុជាច្រើន។ ជាទូទៅ អាការស្ងួតមាត់នេះ កើតឡើងនៅពេលដែលយើងមានទឹកមាត់មិនគ្រប់គ្រាន់ ឬចេញទឹកមាត់តិចតួច (Hyposalivation) ដែលធ្វើឲ្យយើងពិបាកនិយាយ ឬលេបទឹកមាត់ ។ នៅក្នុងករណីដែលបញ្ហានេះកើតឡើងជាប្រចាំ យើងចាំបាច់ត្រូវស្វែងយល់អំពីមូលហេតុបង្កឲ្យបានច្បាស់លាស់ និងរកវិធីសាស្ត្រដោះស្រាយឲ្យបានទាន់ពេលវេលា។ យ៉ាងណាមិញ មូលហេតុទាំង៦ខាងក្រោមនេះ ក៏អាចនាំឲ្យយើងមានអាការៈស្ងួតមាត់ផងដែរ។

១. ប្រើប្រាស់ថ្នាំ
ថ្នាំមួយចំនួន ដែលយើងកំពុងតែប្រើប្រាស់ ក៏អាចបង្កឲ្យមានអាការៈស្ងួតមាត់នេះដែរ ដូចជាថ្នាំប្រឆាំងនឹងការថប់បារម្ភ ធ្លាក់ទឹកចិត្ត ឬថ្នាំបន្ថយការឈឺចាប់ជាដើម។ ប្រសិនបើយើងតែងតែជួបនឹងបញ្ហានេះ បន្ទាប់ពីយើងចាប់ផ្ដើមប្រើប្រាស់ថ្នាំថ្មីៗ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ដើម្បីទទួលបានដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។
២. ដកដង្ហើមតាមមាត់
ជាមួយគ្នានេះដែរ ប្រសិនបើយើងដកដង្ហើមតាមមាត់ ជាពិសេសនៅពេលដែលយើងគេងលក់ វាក៏អាចនាំឲ្យយើងមានទឹកមាត់តិចតួចដែរ។ ដូចនេះ យើងគួរតែព្យាយាមផ្លាស់ប្ដូរទម្លាប់នេះ ឬស្វែងរកមូលហេតុដែលធ្វើឲ្យយើងតែងតែដកដង្ហើមតាមមាត់។ បន្ថែមពីនេះ យើងក៏អាចភ្ញាក់ពីគេង ជាមួយនឹងអាការៈស្ងួតមាត់ខ្លាំងផងដែរ ប្រសិនបើយើងមានទម្លាប់គេងស្រមុក។
៣. ជក់បារី ឬផឹកស្រា
ការជក់បារី មិនត្រឹមតែប៉ះពាល់ដល់ដំណើរការនៃសួតប៉ុណ្ណោះទេ វាក៏អាចកាត់បន្ថយនូវការផលិតទឹកមាត់ផងដែរ ដែលជាហេតុបណ្ដាលឲ្យស្ងួតមាត់។ តាមការសិក្សាមួយ បានបង្ហាញថា អ្នកដែលជក់បារីចំនួន៣៩% គឺតែងតែកើតមានបញ្ហាស្ងួតមាត់នេះ។ មួយវិញទៀត ជាតិអាកុលនឹងធ្វើឲ្យយើងខ្សោះជាតិទឹក ព្រមទាំងស្ងួតមាត់ជាប្រចាំ។
៤. ជំងឺទឹកនោមផ្អែម
សម្រាប់អ្នកជំងឺទឹកនោមផ្អែម ក៏អាចមានអាការៈស្ងួតមាត់នេះដែរ ដោយសារតែកម្រិតជាតិស្ករក្នុងឈាមខ្ពស់ ឬមកពីថ្នាំដែលយើងប្រើប្រាស់សម្រាប់ទប់ទល់នឹងជំងឺមួយប្រភេទនេះ។ ហេតុនេះហើយ ចូរគ្រប់គ្រងជំងឺទឹកនោមផ្អែមឲ្យបានល្អ និងទៅពិនិត្យសុខភាពឲ្យបានទៀងទាត់។
៥. កង្វះជាតិទឹក
នៅពេលដែលយើងញ៉ាំទឹកមិនគ្រប់គ្រាន់ រាងកាយ ក៏ដូចជាមាត់របស់យើងនឹងខ្វះជាតិទឹក។ ដូច្នេះហើយ ចូរញ៉ាំទឹកឲ្យបានយ៉ាងតិច៨កែវក្នុងមួយថ្ងៃ។

៦. ជំងឺបាត់ការចងចាំមនុស្សចាស់(Alzheimer’s disease)
ជំងឺបាត់ការចងចាំមនុស្សចាស់ ក៏អាចធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពក្នុងការផ្ដល់ជាតិទឹកដល់ខ្លួនឯង ឬការទំនាក់ទំនងជាមួយនឹងមនុស្សផ្សេងទៀត ដោយសារតែយើងត្រូវការញ៉ាំទឹកជាប់ជានិច្ច។ កត្តានេះ នឹងនាំឲ្យយើងខ្វះជាតិទឹក ក៏ដូចជាបង្កឲ្យមានអាការៈស្ងួតមាត់នៅពេលព្រឹកផងដែរ៕
អត្ថបទផ្ដល់ដោយ៖ Hello Krupet
ចុចអាន៖របៀបទប់ទល់ និងកម្ចាត់ជំងឺមាត់ធ្មេញឧស្សាហ៍កើត ៥ ប្រភេទ
ចុចអាន៖បាក់ធ្មេញ ស្ដាប់ទៅសាមញ្ញតែ អាចបង្ក គ្រោះថ្នាក់ធ្ងន់បាន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី