Connect with us

សុខភាព

លម្អិតពីសមត្ថភាពនៃវ៉ាក់សាំង Covaxin ដែលក្រសួងទើបអនុម័តឱ្យប្រើប្រាស់បន្ទាន់

បានផុស

នៅ

ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងឈ្មោះ Covaxin ក្នុងលក្ខខណ្ឌបន្ទាន់ ខណៈអង្គការ​សុខភាព​ពិភព​លោក (WHO) ក៏បាន​អនុម័ត​វ៉ាក់សាំងបង្ការ​កូវីដ-១៩​របស់​ក្រុម​ហ៊ុន​ឥណ្ឌាមួយប្រភេទនេះ សម្រាប់​ការ​ប្រើ​ប្រាស់​បន្ទាន់ដូចគ្នាដែរ កាលពីថ្ងៃទីពុធ ទី០៣ កន្លងទៅ។ ​​

WHO seeks 'additional clarifications' from Bharat Biotech for Covaxin's  emergency use approval | India News | Zee News
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

WHO បាន​ឲ្យ​ដឹង​ថា ក្រុម​ទី​ប្រឹក្សា​បច្ចេកទេស​របស់​ខ្លួន​បាន​សម្រេច​ឱ្ប្រើប្រាស់យ​វ៉ាក់សាំង Covaxin ជាផ្លូវការ ព្រោះវាផ្ដល់នូវអត្ថប្រយោជន៍​​ច្រើន​លើស​លប់​ជា​ង​ហានិភ័យ និង​ថា វ៉ាក់សាំង​នេះ​ត្រូវ​តាម​កម្រិត​ស្តង់ដាររបស់ WHO ​ដើម្បី​ការពារ​ប្រឆាំង​​ជំងឺ​កូវីដ-១៩។

​វ៉ាក់សាំងនេះជាផលិតផលរបស់របស់ក្រុមហ៊ុនឱសថ Bharat Biotech នៃប្រទេសឥណ្ឌា និងត្រូវបាន​អ្នក​ជំនាញ​ថ្នាំ​បង្ការ​របស់​អង្គការ​សុខភាព​ពិភព​លោក​​ផ្តល់​អនុសាសន៍​ឲ្យ​​ចាក់​២​ដូស​​​ចន្លោះ​​​ ពី​ដូស​ទី​១​ទៅ​ដូស​ទី​២​ រយៈ​ពេល​៤​សប្តាហ៍ ​សម្រាប់​ក្រុមមនុស្ស​​​​អាយុចាប់ពី ​១៨​ឆ្នាំ​ឡើង​។

មិនតែប៉ុណ្ណោះ វ៉ាក់សាំង Covaxin ក៏មានប្រសិទ្ធភាព និងសុវត្ថិភាពផងដែរ ចំពោះម្តាយកំពុងបំបៅដោះកូន និងស្ត្រីមានផ្ទៃពោះ។ នេះបើតាមការបញ្ជាក់ពី WHO។

ដោយឡែក លោកវេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញខាងជំងឺរាតត្បាតកំពូល របស់អាមេរិក បានឱ្យដឹងថា វ៉ាក់សាំង Covaxin មានប្រសិទ្ធភាពអាចទប់ទល់វីរុសកូវីដ-១៩ទម្រង់ដើម និងការពារកូវីដបំប្លែងខ្លួនប្រភេទ ដែលតា ផងដែរ។

ចំណែកទិន្ន័យពីក្រុមហ៊ុន Bharat Biotech ផ្ទាល់តែម្ដងបញ្ជាក់ថា ក្រោយចាក់វ៉ាក់សាំង Covaxin រាងកាយមានអត្រាប្រសិទ្ធភាពប្រឆាំងជំងឺកូវីដ-១៩ ចំនួន ៧៨ភាគរយ ហើយវានឹងបង្រៀនប្រព័ន្ធភាពស៊ាំរបស់យើងឲ្យបង្កើតអង់ទីគ័រប្រឆាំងនឹងវីរុសបំប្លែងខ្លួនដទៃៗទៀតដែរ។

ចំពោះផលរំខាននៃវ៉ាក់សាំង Covaxin ក៏មិនខុសគ្នាពីវ៉ាក់សាំងផ្សេងទៀតដែរ ដែលវារួមមាន ក្ដៅខ្លួន ឈឺល្បាល ឈឺចាប់មុខម្ជុល និងអស់កម្លាំងជាដើម៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ WHO​ ទទួល​ស្គាល់​វ៉ាក់សាំង​ក្នុងស្រុក​ឥណ្ឌា​ Covaxin​ ផ្លូវ​ការ​ហើយ

ចុចអាន៖ ក្រៅពីវ៉ាក់សាំងចាក់និងថ្នាំគ្រាប់ ពិភពលោកនៅមានអាវុធកម្ចាត់កូវីដមួយទៀត ស្ថិតក្នុងដំណាក់កាលតេស្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ២ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ២ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម