Connect with us

សុខភាព

សញ្ញាទាំងនេះ បញ្ជាក់ថា យើងអាចកំពុងខ្សោយបេះដូងហើយ

បានផុស

នៅ

ធ្លាប់អត់ នៅសុខៗ ស្រាប់តែចុកទ្រូង ញ័រទ្រូង ថប់ដង្ហើម វិលមុខ បេះដូងលោតញាប់ខុសធម្មតា? វាអាចបង្កគ្រោះថ្នាក់ដល់ជីវិតបាន។ ថ្ងៃនេះ “Hello គ្រូពេទ្យ” នឹងលម្អិតពាក់ព័ន្ធជំងឺខ្សោយបេះដូង និងវិធីបង្ការក្រោយកើតជំងឺ។ វាជាជំងឺបង្កឡើង ពេលបេះដូងមិនអាចច្របាច់ឈាម ឬឈាមមិនអាចបំពេញឲ្យបេះដូងគ្រប់គ្រាន់ ធ្វើឲ្យបេះដូងធ្វើការកាន់តែញាប់ ដើម្បីនាំឈាមទៅសារពាង្គកាយ។ រោគសញ្ញានេះមានខុសៗគ្នា ចាប់ពីខ្សោយទៅធ្ងន់ ឬអាចឈានដល់បាត់បង់ជីវិតទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- រោគសញ្ញាខ្សោយបេះដូង

ដំបូង អាចគ្មានរោគសញ្ញា តែយូរៗទៅ បេះដូងមិនច្របាច់យកឈាមបានល្អ នាំឲ្យស្ថានភាពកាន់តែធ្ងន់ទៅៗ នឹងបណ្តាលឲ្យ៖
– ហត់ វិលមុខ
– ហើមជើង កជើង ឬក្បាលពោះ
– ចង្វាក់បេះដូងលោតញាប់ទាំងពេលកំពុងគេង
– ពិបាកដកដង្ហើម នាំឲ្យពេលគេងត្រូវកើយខ្នើយច្រើនជាន់។

២- តេស្តរកជំងឺខ្សោយបេះដូង

មានវិធីជាច្រើនសម្រាប់ធ្វើតេស្តរកមើលជំងឺនេះ ដោយធ្វើតាមការណែនាំពីពេទ្យ ពេលសង្ស័យមានជំងឺខ្សោយបេះដូង៖
– វាស់ចង្វាក់បេះដូង
– អេកូបេះដូង
– វាស់ចង្វាក់បេះដូងពេលហាត់ប្រាណ
– ថតកាំរស្មី X លើទ្រូង
– ធ្វើតេស្តឈាម
– ឆ្លុះសរសៃឈាមបេះដូង និងដាក់ឧបករណ៍ចូលសរសៃឈាមបេះដូងដើម្បីពិនិត្យ។

៣- ផលវិបាក

បើមិនព្យាបាល វានឹងវិវត្តធ្ងន់ទៅៗ អាចបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិត ហើយការព្យាបាល អាចកាត់បន្ថយរោគសញ្ញា បន្ថយផលវិបាក ពន្យារ ឬបញ្ឈប់ការវិវត្ដរបស់ជំងឺ។ ផលវិបាកបង្កដោយខ្សោយបេះដូង អាចវិវត្តទៅជា៖
– ចង្វាក់បេះដូងដើរមិនទៀងទាត់
– ជំងឺតម្រងនោម
– ជំងឺថ្លើម។

៤- វិធីការពារបេះដូង ក្រោយកើតជំងឺខ្សោយបេះដូង

ខ្សោយបេះដូងមានវិធីសាស្ត្រដើម្បីការពារ ធ្វើឲ្យសុខភាពធូរស្រាល មិនចាំបាច់ទៅមន្ទីរពេទ្យញឹកញាប់​ក៏​បាន គ្រាន់តែ៖
– លេបថ្នាំតាមការកំណត់ ទោះមានអារម្មណ៍ធូរស្រាល ឬធម្មតាក៏ដោយ
– សម្គាល់រោគសញ្ញាខ្លួនឯង និងអនុវត្តតាមវេជ្ជបញ្ជា
– ឡើងទម្ងន់ ត្រូវប្រាប់គ្រូពេទ្យ
– ហាមញ៉ាំប្រៃពេក
– បញ្ចុះគីឡូ បើលើសទម្ងន់
– ឈប់ជក់បារី
– បន្ថយផឹកស្រា
– ហាត់ប្រាណ ឬធ្វើឲ្យរាងកាយសកម្ម
– ពិគ្រោះជាមួយពេទ្យ មុនលេបថ្នាំណាមួយ។

ខ្សោយបេះដូង ជាជំងឺឧស្សាហ៍ឃើញលើមនុស្សចាស់ ប៉ុន្តែមិនមានន័យថាក្មេងមិនមានទេ។ ទោះមិនអាចព្យាបាលជាទាំងស្រុង តែកុំអស់សង្ឃឹម នៅតែអាចព្យាបាល ឬជួយបន្ធូររោគសញ្ញាបាន៕

អត្ថបទផ្ដល់ដោយ​៖ Hello Krupet

ចុចអាន៖ហូបប៉ះគីង្គក់ពុល ត្រូវដឹងពីរោគសញ្ញា និងវិធីសាស្ត្រជួយសង្រ្គោះអ្នកជំងឺទាន់ពេលវេលា

ចុចអាន៖គីមឈី មានប្រយោជន៍មែនពិត តែក៏មានគុណវិបត្តិធ្ងន់ បើហូបលើសកម្រិតខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៩ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម