សុខភាព
អ្វីទៅជាជំងឺខ្យល់ក្នុងទ្រូង!
ជំងឺខ្យល់ក្នុងទ្រូង (Pneumothorax) គឺធ្វើឲ្យសួតរបស់យើងកំពិត ឬត្បៀត ។ ជំងឺនេះកើតឡើង នៅពេលដែលមានការលេចចេញខ្យល់ នៅកន្លែងចន្លោះសួត និង ជញ្ជាំងទ្រូង។ ខ្យល់នេះ វារុញច្រានសួតទៅម្ខាងជញ្ជាំងទ្រូងដែលធ្វើ ឲ្យសួតកំពិត។ វាអាចកើតឡើងផងដែរ នៅពេលដែលមានការមុត ឬបុកប៉ះទ្រូង ធ្វើឲ្យមានប្រហោងក្នុងទ្រូង ឬក៏អាចកើតឡើងនៅពេលដែល មានជំងឺរលាកសួតរ៉ាំរ៉ៃមួយចំនួន ។

ក) រោគសញ្ញា
– ឈឺទ្រូងខ្លាំងភ្លាមៗ
– ពិបាកដកដង្ហើម
– ដង្ហក់ ។
ខ) មូលហេតុ
– របួសទ្រូងដោយការបុក និងប៉ះទង្គិចចាក់ចូល
– ជំងឺសួតរ៉ាំរ៉ៃ
– បែកធ្លាយថង់ខ្យល់នៅក្នុងសួត
– ការដកដង្ហើមតាមម៉ាស៊ីន (Mechanical Ventilation) ។

គ) កត្តាដែលនាំឲ្យកើតមាន
– ភេទប្រុសច្រើនជាងស្ដ្រី
– ជក់បារី
– អាយុចន្លោះពី ២០ – ៤០ឆ្នាំ, អ្នកខ្ពស់ហើយស្គម
– តំណពូជ
– ជំងឺសួត
– អ្នកជំងឺដែលដកដង្ហើមតាមម៉ាស៊ីន
– ធ្លាប់មានជំងឺនេះពីមុនមក ។

ឃ) រោគវិនិច្ឆ័យចុងក្រោយច្បាស់លាស់ ពឹងផ្អែកលើរោគសញ្ញាខាងលើ និងការពិនិត្យផ្ទាល់លើអ្នកជំងឺ ដែលជាសញ្ញាគ្លីនិក រួមផ្សំនឹង
– ថតទ្រូងដោយកាំរស្មី
– និងឈានដល់ការធ្វើស្គែនន័រសួត ករណីលំបាកស្មុគស្មាញ (Scanner ទ្រូង) ។

ង) ការព្យាបាល
– អ្នកដែលកើតជំងឺនេះ លើសួតតែម្ខាងរយៈពេលពី ១ ទៅ ២ឆ្នាំទៀតអាច នឹងកើតឡើងម្ខាងទៀត។ ខ្យល់វាអាចចេញរហូតកាលណាកន្លែងដែលសួត ធ្លាយពុំបានព្យាបាល។ ដូច្នេះការព្យាបាលដោយការវះកាត់អាចត្រូវធ្វើ។
– គោលបំណង គឺដើម្បីកុំឲ្យសួតរីកដូចធម្មតាវិញបាន និងកុំឲ្យវាកើតឡើងម្តងទៀត។
– ដើម្បីឲ្យការព្យាបាលសម្រេចទិសដៅបានវាអាស្រ័យលើទំហំនៃការ ត្បៀតរបស់សួតៈ
១. ប្រសិនបើការត្បៀតសួតដោយសារខ្យល់តិចតួច យើងធ្វើការតាមដានសិន ។
២. ចោះទ្រូងបង្ហូរខ្យល់ចេញក្រៅ (ខ្យល់ច្រើន) ។
៣. ការវះកាត់ (ករណីការព្យាបាលដោយចោះពុំបានធូរស្បើយ) ។

«សូមលោក លោកស្រីដែលមានរោគសញ្ញាសង្ស័យជាជំងឺខ្យល់ក្នុងទ្រូង ដូចបាន រៀបរាប់ជូនខាងលើ មេត្តាប្រញាប់មកទទួលការពិនិត្យព្យាបាល ពីសាស្ដ្រាចារ្យ-វេជ្ជបណ្ឌិតជំនាញឯកទេស សួត នៅមន្ទីរពេទ្យកាល់ម៉ែត ឫមន្ទីរពេទ្យនៅជិតលោកអ្នកបំផុត ដើម្បីទទួលបានការថែទាំ និងព្យាបាល ប្រកបដោយ ប្រសិទ្ធិភាពខ្ពស់បំផុត»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ការឈឺនៅកដៃ ចាំបាច់ត្រូវតែព្យាបាល!

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត