សុខភាព
ពេទ្យសម្ភពបកស្រាយលម្អិត ពីករណីស្រីៗ សម្រាលកូនហើយទាស់សរសៃ
ទាស់សរសៃជាពាក្យដែលចាស់ៗតែងតែនិយាយចំពោះស្រីៗ ទើបសម្រាលកូនរួច ដែលមានអាការស្រៀវស្រាញ ព្រឺរងារ បាយមិនបាន គេងមិនលក់ ស្រកគីឡូ ស្គមរីងរៃ។ តើអាការទាស់សរសៃបណ្តាលមកអ្វី? មានគ្រោះថ្នាក់ធ្ងន់ធ្ងរទេ?

ជាទូទៅនៅពេលសម្រាលកូន ស្រីៗទាំងអស់ត្រូវទម្លាក់សុក ទឹកភ្លោះ ថង់ទឹកភ្លោះ ចេញឲ្យអស់ពីក្នុងស្បូន។ ប៉ុន្តែក្នុងករណីដែលស្រីៗទៅសម្រាលកូនជាមួយពេទ្យដែលគ្មានជំនាញច្បាស់លាស់ ទម្លាក់សុកមិនអស់ពីស្បូន ធ្វើឲ្យម៉ាក់ៗមានអាការៈព្រឺរងារ រកកលគ្រុនបន្តិច ដែលទាំងអស់នេះចាស់ៗពីដើមហៅថា ទាស់សរសៃនោះ។ នេះជាលើកឡើងរបស់លោកជំទាវសាស្ត្រាចារ្យវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាទីប្រឹក្សាបច្ចេកទេសផ្នែកសម្ភព នៅមន្ទីរពេទ្យកាល់ម៉ែត។
មួយវិញទៀតការដែលស្រីៗយើងសម្រាកពុំបានគ្រប់គ្រាន់ ញ៉ាំមិនសូវបាន ឬញ៉ាំចំណីអាហារក្រៀមក្រោះ មិនសូវសម្បូរជីវជាតិគ្រប់គ្រាន់ ដូចជាសាច់ប្រឡាក់ ឬរបស់ហឹរដូចជា ម្រេច ខ្ញីនោះ គួបផ្សំនឹងការហត់នឿយមើលថែទាំកូនតូចទៀតនោះ ក៏អាចឲ្យម៉ាក់ៗអស់កម្លាំង ចេញអាការៈដូចជាទាស់សរសៃដូច្នេះដែរ។
លោកជំទាវវេជ្ជបណ្ឌិតបានណែនាំឲ្យស្ត្រីមានផ្ទៃពោះទាំងអស់ទៅសម្រាលកូននៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដែលពេទ្យមានជំនាញច្បាស់លាស់។ បន្ទាប់ពីសម្រាលហើយត្រូវថែទាំសុខភាពឲ្យបានល្អ សម្រាកឲ្យបានគ្រប់គ្រាន់ ញ៉ាំអាហារដែលសម្បូរវីតាមីនឲ្យបានគ្រប់មុខ។

ក្នុងករណីស្រីៗមានអាការៈខុសប្រក្រតី ស្រាវស្រាញ ក្តៅខ្លួន ធ្លាក់សធុំក្លិន មានខ្ទុះ ធ្លាក់ឈាមច្រើនខុសប្រក្រតី ដែលបណ្តាលមកពីការទម្លាក់សុកមិនអស់ ឬឆ្លងរោគនៅស្បូន ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ កុំបណ្តែតបណ្តោយឲ្យសោះព្រោះអាចនឹងមានគ្រោះថ្នាក់ដល់ជីវិត៕
ចុចអាន៖គោលបំណងទាំង៥ ក្នុងការពិនិត្យក្រោយសម្រាលកូន
ចុចអាន៖ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរ ទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល