សុខភាព
អត្ថប្រយោជន៍ ៥យ៉ាងនៃការហាត់ប្រាណលំនាំអក្សរ V បញ្ច្រាស
លំហាត់ប្រាណលំនាំអក្សរ V បញ្ច្រាសជាលំហាត់ប្រាណជួយសន្ធឹងរាងកាយទាំងមូល។ វាជាក្បាច់យូហ្កាដ៏មានប្រសិទ្ធភាពក្នុងការជួយបំបាត់ការឈឺចាប់រុំារ៉ៃបណ្តាលមកពីការអង្គុយយូរ ដែលធ្វើឱ្យសាច់ដុំសរសៃពួរភ្លៅផ្នែកខាងក្រោយឡើងរឹង។ ខាងក្រោមនេះជាអត្ថប្រយោជន៍ទាំង ៥ នៃការធ្វើលំហាត់ប្រាណលំនាំអក្សរ Vបញ្ច្រាស។

១. ជួយសន្ធឹងរាងកាយផ្នែកខាងក្រោម៖ ដោយសន្ធឹងសាច់ដុំសរសៃពួរភ្លៅផ្នែកខាងក្រោយ កំពួនជើង និងកជើង។
២. ជួយពង្រឹងរាងកាយផ្នែកខាងលើ៖ ជាលំហាត់ទ្រទម្ងន់ ដូច្នេះវាមានប្រសិទ្ធភាពក្នុងការពង្រឹងកម្លាំងស្មា និងដៃ។ ជំហនេះក៏ជួយពង្រឹងសាច់ដុំពោះដែរ។
៣. ជួយបង្កើនលំហូរឈាមទៅខួរក្បាល៖ វាជាជំហរដែលធ្វើឱ្យបេះដូងស្ថិតនៅពីលើក្បាលដែលអនុញ្ញាតឱ្យទំនាញផែនដីបង្កើនលំហូរឈាមទៅកាន់ខួរក្បាលដែលជួយក្នុងការផ្តោតអារម្មណ៍ និងបង្កើនថាមពលខួរក្បាល។
៤. កាត់បន្ថយការឈឺខ្នង និងក៖ លំហាត់ប្រាណនេះជួយបើកទ្រូង និងស្មាដែលអាចជួយតម្រង់ឆ្អឹងខ្នងរបស់យើងឱ្យត្រង់ និងជួយបន្ធូរភាពតានតឹងពីកយើង។
៥. ជួយពង្រឹងសាច់ដុំជើង៖ ជំហរនេះជួយពង្រឹងសាច់ដុំភ្លៅនិងកំភួនជើង។ វាជួយការពារការរបួសសាច់ដុំភ្លៅ និងកំភួនជើង នៅពេលយើងហាត់ប្រាណដូចជា រត់ ឡើងភ្នំ ឬធាក់កង់ជាដើម។
របៀបហាត់

- បន្ទន់ជង្គង់ និងច្រត់បាតដៃទាំង ២ លើកម្រាលដោយសន្ធឹងដៃទៅមុខឱ្យអស់ រួច លើកជង្គង់ឡើងក្នុងទម្រង់ជាអក្សរ V បញ្ច្រាស។
- សន្ធឹងជើងទាំង ២ ទៅក្រោយឱ្យអស់ និងឱ្យត្រង់។
- រក្សាជំហរនេះ ១ នាទី៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ទោះហាត់ប្រាណមិនស្រកទម្ងន់ តែមានប្រយោជន៍ដល់សុខភាព
ចុចអាន៖ ស្លៀកឈុតកៅស៊ូហាត់ប្រាណ ពិតជាជួយដុតកាឡូរីបានច្រើន?

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២០ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម