Connect with us

សុខភាព

ការសម្រេចចិត្ត​ត្រឹមត្រូវ​របស់​ស្ត្រី​នាំមក​នូវ​ជីវភាព​ល្អ​ប្រសើ​រ​…

បានផុស

នៅ

ដោយ​នឹកឃើញ​កាលពី​អតីតកាល​ជំនាន់​យាយ​និង​ម្ដាយ​របស់​នាង​ពួកគាត់​មាន​កូន​ច្រើន​ណាស់​ គឺ​មាន​ទៅដល់ ១២ នាក់​ឯនោះ ​ដែល​បាន​ធ្វើ​ឲ្យ​នាង​សម្រេចចិត្ត​ទៅ​មណ្ឌល​សុខភាព​ ដែល​នៅ​ជិត​ផ្ទះ​របស់​នាង​នៅ​ភូមិ​ចាក់​ជ្រុំ ឃុំ​ដំបូក​ខ្ពស់​ ស្រុក​អង្គរជ័យ ខេត្ត​កំពត ដើម្បី​ទទួលយក​សេវា​ពន្យារកំណើត​ ដោយ​ការ​លេប​ថ្នាំ​ការពារ​កុំ​ឲ្យ​មាន​ផ្ទៃពោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ដ្រី​ម្នាក់​ឈ្មោះ ចាប ភស្តា មាន​អាយុ៣៥ឆ្នាំ មាន​ប្ដី​ឈ្មោះ សោម សុវណ្ណ អាយុ៣៦​ឆ្នាំ រស់នៅ ភូមិ​ចាក់​ជ្រុំ ឃុំ​ដំបូក​ខ្ពស់​ ស្រុក​អង្គរជ័យ ខេត្ត​កំពត សព្វថ្ងៃ​ប្រកបមុខរបរ​ធ្វើស្រែ​ចម្ការ​។​ ប្អូនស្រី​និយាយ​ថា​”​យាយ​របស់ខ្ញុំ​មាន​កូន​រហូតដល់ ១២ នាក់​ឯណេះ សូម្បីតែ​ម្តាយ​ខ្ញុំ​ក៏​មាន​កូន​ដល់​ទៅ ៨ នាក់​ដែរ ​ខ្ញុំ​សង្កេត​ឃើញ​ថា​ ជីវភាព​រស់នៅ​សព្វថ្ងៃ​របស់​គាត់ ​គឺ​មាន​ភាព​លំបាកលំបិន​ណាស់​ ព្រោះតែ​មាន​កូន​នៅ​ក្នុង​បន្ទុក​ច្រើន​”​។​នាង​បន្ត​ថា​”​ដោយ​ក្នុង​ស្ថានភាព​បែបនេះ​ ទើប​ខ្ញុំ​សម្រេចចិត្ត​មក​មណ្ឌល​សុខភាព​ ដើម្បី​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ នៅ​ក្នុង​ការ​ទទួល​យក​មធ្យោបាយ​ពន្យារកំណើត​។​ បន្ទាប់ពី​ការ​ពី​គ្រោះ​យោបល់​ ខ្ញុំ​បាន​សម្រេច​ចិត្ត​ជ្រើស​យក​វិធី​ពន្យារកំណើត​ ដោយ​ការ​លេប​ថ្នាំ​”​។​ បច្ចុប្បន្ន​នេះ ភស្ដា​និង​ស្វាមី​ មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ការ​រក​ស៊ី​ចិញ្ចឹមជីវិត​ក្នុង​គ្រួសារ​។

ដោយឡែក​សម្រាប់​រឿង​របស់​ស្ដ្រី​ម្នាក់ទៀត​ ដែល​មាន​ឈ្មោះ អាន រូ​ហ្សា អាយុ ២២ ឆ្នាំ​និង​ស្វាមី​ឈ្មោះ ​ងេ​ន​ធា​រិ​ទ្ធ អាយុ​២៥ឆ្នាំ​។​ ប្អូនប្រុស​ជា​ស្វាមី​បាន​និយាយ​ថា​”​ពួក​ខ្ញុំ​បាន​ពិភាក្សា​គ្នា​នឹង​សម្រេចចិត្ត​ មក​ទទួល​សេវា​រំលូត​នៅ​មណ្ឌល​សុខភាព​នេះ​ ព្រោះ​សុខភាព​របស់​នាង​មិន​អំណោយផល​”​។ បច្ចុប្បន្ន​នេះ ​ជា​សម័យ​ដែល​កំពុង​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា ជាពិសេស​គ្រឿង​បរិក្ខារ​ពេទ្យ​ ដូច្នេះ​ប្រជាជន​មាន​ទំនុក​ចិត្ត ​នៅ​ក្នុង​ការ​ទទួល​យក​សេវា​រំលូត​សុវត្ថិភាព​ នៅ​តាម​មន្ទីរពេទ្យ​ជំនាញ​ ដែល​មិន​ធ្វើ​ឲ្យ​ស្ត្រី​មាន​គ្រោះថ្នាក់ ​ដូច​ការ​ទៅ​ទទួល​សេវា​នៅ​កន្លែង​ ដែល​មិន​មាន​ជំនាញ​នោះ​ទេ​។

អ្នកស្រី យន់ ហ៊ី អាយុ៤៤​ឆ្នាំ​ ជា​សមាជិក​ក្រុមប្រឹក្សា ឃុំ ដើម​ដូង​ស្រុក​អង្គរជ័យ និយាយ​ថា​”​ខ្ញុំ​ឮ​ពី​ម្ដាយ​ខ្ញុំ​ប្រាប់​ថា​ ពី​សម័យ​មុន​មាន​ស្ត្រី​ខ្លះ​ ដែល​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​ឬ​មាន​ដៃគូ​ស្នេហា​លួចលាក់​ហើយ​មាន​ផ្ទៃពោះ​ស្ត្រី​ទាំងនោះ​ បាន​ធ្វើ​ការ​រំលូត​តាម​វិធីសាស្ត្រ​ផ្សេងៗ​ដូចជា​ការផឹក​ស្រា​ឬ​ផឹក​ថ្នាំ​។​ល​។​ តែ​ក្រោយមក​ ក៏​មាន​គ្រោះថ្នាក់​ដល់​ស្លាប់​ឬ​មិន​អាច​មាន​កូន​បាន​ទៀត​”​។​

ជុំវិញ​រឿង​នេះ​ដែរ អ្នកស្រី អៀម ​ម៉ាក់​ សុគន្ធា​រី​ មាន​អាយុ​៦០​ឆ្នាំ​ ជា​ឆ្មប​នៅ​មណ្ឌល​សុខភាព​ដំបូក​ខ្ពស់​ ស្រុក​អង្គរជ័យ​ និយាយ​ថា​”​ខ្ញុំ​ធ្វើ​ការ​នៅ​ផ្នែក​នេះ​ជាង​៣០​ឆ្នាំ​មក​ហើយ ហើយ​ខ្ញុំ​ពេញចិត្ត​នឹង​ផ្ដល់​សេវា​សុខភាព​ជូន​ប្រជាជន​”​។​ អ្នកស្រី​បន្ថែម​ថា ​នៅ​មណ្ឌល​សុខភាព​ដំបូក​ខ្ពស់​មាន​ផ្ដល់​សេវា​ពន្យារកំណើត​ការថែទាំ​ផ្ទៃពោះ និង រំ​លួត សុវត្ថិភាព ​ផង​ដែរ​។ អ្នកស្រី​បន្ត​ថា​”​ខ្ញុំ​តែងតែ​ឮ​គេ​និយាយ​ថា ​ការ​រំលូត​ជា​អំពើ​បាប ប៉ុន្តែ​ផ្ទុយទៅវិញ​ខ្ញុំ​គិត​ថា ​ការ​ផ្ដល់​សេវា​រំលូត​សុវត្ថិភាព​ គឺជា​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ ដែល​កំពុង​មាន​ទុក្ខ​ឲ្យ​រួច​ផុត​ពី​ទុក្ខ​ទៅវិញ​ទេ​”​។

អត្ថបទ៖ រុងរឿង

សូមចុចអាន៖ ​ញ៉ាំ​កាហ្វេ​ចង់​បាន​សុខភាព​មាំទាំ ​កុំភ្លេចដាក់លាយ​គ្រឿងទំាងនេះចូល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ៦ នាទី មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានជាតិ៧ នាទី មុន

សិក្ខាកាមយោធាកម្ពុជា៣រូប នឹងចេញទៅបន្តការសិក្សានៅបណ្ឌិតសភាការពារជាតិជប៉ុន

ព័ត៌មានជាតិ៣៧ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការអនុញ្ញាតឲ្យរាយការណ៍ជាប្រចាំឆ្លុះបញ្ចាំងពីការ​យកចិត្តទុកដាក់ខ្ពស់របស់ សម្ដេចធិបតី លើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ

ព័ត៌មានជាតិ៥២ នាទី មុន

កម្ពុជា មានអ្នកស្រឡាញ់ភេទដូចគ្នា ប្រមាណ ១០ ម៉ឺននាក់ នៅទូទាំងប្រទេស

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម