សុខភាព
កុំចេះតែហ៊ានដាក់ចូលមាត់! អាល់កុលក្នុងគ្រឿងស្រវឹង ខុសពីអាល់កុលលាងដៃ
អាល់កុលមាន ៣ ប្រភេទ ក្នុងនោះមាន ១ ប្រភេទយើងអាចញុំាបាន តែ ២ ប្រភេទទៀតយើងមិនអាចញុំាបានទេ ព្រោះពួកវាអាចបណ្តាលឱ្យគ្រោះថ្នាក់។ តើអាល់កុលប្រភេទណាអាចញុំាបាន ប្រភេទណាញុំាមិនបាន?
អាល់កុលដែលយើងប្រើរាល់ថ្ងៃមាន ៣ ប្រភេទគឺ មេតាណុល អេតាណុល និងអ៊ីសូប្រូប៉ាណុល។
១. មេតាណុល

អាចហៅថាមេទីល ឬអាល់កុលឈើ ហើយយើងប្រើប្រាស់វានៅក្នុងឧស្សាហកម្ម។ យើងប្រើប្រាស់មេតាណុលជាសមាសធាតុផ្សំនៅក្នុងប្រេងឥន្ធនៈសម្រាប់រថយន្ត និងទូក ឬផលិតជាសារធាតុប្រឆាំងការកក ទឹកលាង ថ្នាំលាប ទឹកជូតកញ្ចក់ឡាន សារធាតុផ្ទុះ ឬផ្លាស្ទិច។
២. អេតាណុល

អាចហៅថាអាល់កុលអេទីល ឬអាល់កុលគ្រាប់ធញ្ញជាតិ គឺជាប្រភេទអាល់កុលដែលយើងអាចញុំាបាន។ អាចញ៉ាំបានមានន័យថា វត្តមានរបស់វានៅក្នុងផលិតផលណាមួយ ដែលអាចញាំបាន មិនបង្កគ្រោះថ្នាក់ មិនសំដៅលើការយកមកញ៉ាំផ្ទាល់នោះទេ។ យើងផលិតអាល់កុលប្រភេទនេះដោយការបណ្តុះមេជាមួយស្ករ និងជាតិម្សៅ ហើយប្រើក្នុងការបិតស្រា ឬផលិតស្រាបៀរ។ ទោះជាយ៉ាងណាក៏ដោយ អេតាណុលក៏មានផលប៉ះពាល់ដល់រាងកាយយើងដែរ។
ថ្លើមរបស់យើងអាចបំប្លែងអេតាណុលបាន តែក្នុងបរិមាណកំណត់ប៉ុណ្ណោះ។ ប្រសិនបើយើងញុំាច្រើនអាចបណ្តាលឱ្យខូចថ្លើម ខួរក្បាល និងសរីរាង្គផ្សេងទៀត ។ លើសពីនេះទៅទៀត ការញុំាគ្រឿងស្រវឹងច្រើនអាចបណ្តាលឱ្យយើងញៀន។
អាល់កុលអេទីលក៏ត្រូវបានផលិតដោយសំយោគផងដែរ។ យើងមិនប្រើអាល់កុលអេទីលសំយោគនៅក្នុងភេសជ្ជៈទេ ប៉ុន្តែយើងប្រើវាជាសារធាតុផ្សំនៅក្នុងជែលលាងដៃ និងទឹកអប់។
៣. អ៊ីសូប្រូប៉ាណុល

ឬអាល់កុលអ៊ីសូប្រូភីល (isopropyl alcohol) គឺជាឈ្មោះគីមីរបស់អាល់កុលសម្រាប់ជូតដែលយើងប្រើសម្រាប់សម្អាត និងសម្លាប់មេរោគ។ យើងផលិតវាពីឧស្ម័ន propylene និងទឹក។
យើងក៏ប្រើអាល់កុលសម្រាប់ជូតជាសារធាតុផ្សំនៅក្នុងគ្រឿងសម្អាង និងផលិតផលសម្អាតខ្លួនដូចជា ឡេលាបក្រោយពេលកោរពុកមាត់ សាប៊ូងូតទឹក ផលិតផលតុបតែងមុខ ក៏ដូចជាផលិតផលថែរក្សាក្រចក សក់ និងស្បែកផងដែរ។
អាល់កុលតែមួយប្រភេទគត់ដែលយើងអាចញុំាបាន គឺអេតាណុលនៅក្នុងស្រា ឬស្រាបៀរ។ យើងប្រើអាល់កុលពីរប្រភេទផ្សេងទៀតសម្រាប់ការសម្អាត និងក្នុងឧស្សាហ៍កម្ម។ ទាំងមេតាណុល និងអាល់កុលសម្រាប់ជូតមានជាតិពុល ហើយការញុំាអាល់កុលទាំង ២ ប្រភេទនេះអាចបណ្ដាលឲ្យស្លាប់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត!
ចុចអាន៖ អាល់កុលអាចកម្ចាត់វីរុសកូវីដបាន តែមិនអាចផឹកស្រា-ស្រាបៀរមានជាតិអាល់កុលជំនួសទេ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ