Connect with us

សុខភាព

ក្រសួងសុខាភិបាលឱ្យប្រយ័ត្នករណីពុលស្រា ចាប់ពីខែវិច្ឆិកាដល់ខែមករា

បានផុស

នៅ

ក្រសួងសុខាភិបាលបានឱ្យដឹងថា ជារៀងរាល់ឆ្នាំជាពិសេសចាប់ពីខែវិច្ឆិកា ដល់ខែមករាតែងតែមានករណីពុលស្រាបានកើតឡើងជាបន្តបន្ទាប់ នៅតាមសហគមន៍នៃបណ្តាខេត្តមួយចំនួន។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានក្រើនរំលឹកហើយរំលឹកទៀត និងសូមអំពាវនាវដោយទទូចដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធកុំពិសាស្រា ដែលបិទឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងគ្មានការត្រួតពិនិត្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះនៅយប់ថ្ងៃទី១២វិច្ឆិកា លោករដ្ឋមន្ត្រីបានបន្តថា ចំពោះអ្នកប្រកបអាជីវកម្មហាមដាច់ខាត កុំយកសារធាតុមកលាយធ្វើស្រាស​អាច​នាំ​ឲ្យបាត់បង់ជីវិត។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ចំណែកបងប្អូនអាជ្ញាធរ ខេត្ត ស្រុក ក្រុង ខ័ណ្ឌរដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រងឃ្លាំមើល និងទប់ស្កាត់ការលក់ស្រាបិទ ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងណែនាំប្រជាពលរដ្ឋ​ជៀសវាង​យកសារធាតុមេតាណុលលាយធ្វើស្រាស ដែលបង្កឱ្យពុលនិង​ស្លាប់បាត់បង់ជីវិត។

លោករដ្ឋមន្ត្រីបានបន្ថែមថា« ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានរោគសញ្ញានៃការពុលស្រាដូចជាឈឺក្បាល ក្អួត ឈឺពោះវិលមុខស្រវាំងភ្នែកសន្លប់ ប្រកាច់ ពិបាកដកដង្ហើម ឬសង្ស័យថាមានពុលស្រាឬការឆ្លងជំងឺដទៃទៀត សូមប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះនៅមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះរបស់លោកអ្នក»។

ពាក់ព័ន្ធករណីពលករកំពុងធ្វើចត្តាឡីស័កស្លាប់ចំនួន៧នាក់និងឈឺចំនួន១៤នាក់ ដោយសារយកអាកុលលាយជាមួយភេសជ្ជៈផ្សេងៗនៅមណ្ឌលចត្តាឡីស័កកូបធំខេត្តបន្ទាយមានជ័យ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានហាមប្រជាពលរដ្ឋយកអាកុលមកលាយជាមួយទឹកឬភេសជ្ជៈមកពិសា ពីព្រោះអាល់កុលត្រូវបានធ្វើឡើងសម្រាប់ជាសារធាតុសម្លាប់មេរោគដើម្បីបង្ការកុំឱ្យកើតជំងឺឆ្លងនានា ដូចជាអាល់កុលសម្រាប់លាងដៃជាដើម។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានឱ្យដឹងនៅរសៀលនេះថាចំពោះលទ្ធផលសំណាកពាក់ព័ន្ធករណីសង្ស័យពុលអាកុលលាយជាមួយភេសជ្ជៈនៅខេត្តបន្ទាយមានជ័យ នៅមិនទាន់បាននៅឡើយទេ។

លោកវេជ្ជបណ្ឌិត ឡេ ចាន់សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍នៅរសៀលថ្ងៃទី១៣វិច្ឆិកានេះថា រហូតមកដល់ពេលរសៀលថ្ងៃទី១៣វិច្ឆិកានេះ ក្នុងចំណោមអ្នកដែលបានផឹកអាល់កុលលាយភេសជ្ជៈ​តែអូអ៊ីឈី កូកាកូឡានិងទឹកបរិសុទ្ធ យកទៅផឹកជំនួសស្រាចំនួន ២១ នាក់ បានស្លាប់​ ៧ នាក់ស្រីម្នាក់។ ក្នុងនោះស្លាប់នៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត១នាក់ ស្លាប់នៅមន្ទីពេទ្យមិត្តភាពកម្ពុជាជប៉ុនមង្គលបូរី៤នាក់ និងស្លាប់នៅមន្ទីរពេទ្យខេត្តសៀមរាបចំនួន២នាក់។

លោកបានបន្តទៀតថា ចំណែកអ្នកនៅសល់១៤នាក់ទៀតមាន២នាក់ កំពុងលាងឈាមនៅមន្ទីរពេទ្យខេត្តសៀមរាបនិង១២នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែតមានសុខភាពធម្មតាទេ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ចរាចរណ៍២២ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម