សុខភាព
លេចនោមពេលក្អក ឬកណ្ដាស់ ជាបញ្ហាសុខភាពធ្ងន់ធ្ងរ?
មនុស្សមួយចំនួន ជាពិសេសស្រីៗ ច្រើនជួបបញ្ហាលេចនោមពេលក្អក ឬកណ្ដាស់។ បញ្ហានេះ អាចធ្វើឲ្យយើងមានអារម្មណ៍មិនល្អ ខ្មាសអៀន ឬអាចធ្វើឲ្យយើងផ្ដាច់ខ្លួនពីសកម្មភាពសង្គមមួយចំនួនក៏ថាបាន។ តើបញ្ហានេះ ជាសញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរ?

១. មូលហេតុ
បញ្ហាលេចនោមពេលក្អក ឬកណ្ដាស់នេះ កើតឡើងនៅពេលសាច់ដុំ និងជាលិកាផ្សេងៗទៀតដែលទ្រទ្រង់បំពង់បង្ហួរនោម(សាច់ដុំបាតអាងត្រគាក) និងសាច់ដុំខ្ជឹបនោមចុះខ្សោយ។
ប្លោកនោមនឹងរីកពេលពេញដោយទឹកនោម។ ជាធម្មតាសាច់ដុំវ៉ាល់នៅក្នុងបំពង់បង្ហួរនោម បិទជានិច្ចពេលប្លោកនោមរីក ការពារកុំឲ្យលេចនោមដោយចៃដន្យ រហូតយើងទៅដល់បន្ទប់ទឹក។ ប៉ុន្តែនៅពេលសាច់ដុំទាំងនោះចុះខ្សោយ ពេលមានសម្ពាធ ឬកម្លាំងសង្កត់លើពោះ ឬលើសាច់ដុំត្រគាក ដូចជាកណ្ដាស់ ឱនចុះក្រោម លើករបស់ធ្ងន់ៗ ក្អក ឬសើចខ្លាំងៗ សុទ្ធតែអាចដាក់សម្ពាធដល់ប្លោកនោម និងធ្វើឲ្យលេចនោមបាន។
សាច់ដុំបាតអាងត្រគាក និងសាច់ដុំខ្ជឹបនោមអាចចុះខ្សោយដោយសារ៖
សម្រាលកូន៖ សម្រាប់ស្រ្តី ជាលិកា និងប្រព័ន្ធប្រសាទមួយចំនួនអាចខូចខាតនៅពេលឆ្លងទន្លេ ដែលអាចធ្វើឲ្យសាច់ដុំបាតអាងត្រគាក ឬសាច់ដុំខ្ជឹបចុះខ្សោយ។ បញ្ហាលេចនោមដោយចៃដន្យនេះ ក៏អាចកើតឡើងបានដែរក្រោយសម្រាលកូនភ្លាមៗ ឬច្រើនឆ្នាំបន្ទាប់។
វះកាត់ក្រពេញប្រូស្ដាត៖ សម្រាប់បុរស ការវះកាត់ក្រពេញប្រូស្តាត ដើម្បីព្យាបាលជំងឺមហារីកក្រពេញប្រូស្ដាត ជាមូលហេតុទូទៅមួយធ្វើឲ្យមានការលេចនោមបែបនេះ។ នីតិវិធីវះកាត់ព្យាបាលនេះអាចធ្វើឲ្យសាច់ដុំខ្ជឹបចុះខ្សោយ ដែលសាច់ដុំនេះស្ថិតនៅពីក្រោមផ្ទាល់នៃក្រពេញប្រូស្ដាត និងជុំវិញបំពង់បង្ហួរនោម។
កត្តាប្រឈមផ្សេងទៀតធ្វើឲ្យលេចនោមពេលក្អក ឬកណ្ដាស់ មានដូចជាធាត់ខ្លាំង ជក់បារី ឬអ្នកធ្វើការប្រើកម្លាំងខ្លាំងៗ ជាដើម។
ក្នុងករណី បញ្ហាលេចនោមនេះរំខានដល់សកម្មភាពប្រចាំថ្ងៃ ឬសកម្មភាពសង្គម គ្នាយើងគួរស្វែងរកជំនួយពីគ្រូពេទ្យ ដើម្បីបានការព្យាបាល ធ្វើឲ្យជីវិតយើងប្រសើរឡើងវិញ។

២. ផលវិបាក
បញ្ហាលេចនោមបែបនេះអាចបង្កជាផលវិបាកដូចជា៖
ប៉ះពាល់ផ្លូវចិត្ត៖ បើសិនជាយើងជួបបញ្ហាលេចនោមបែបនេះប្រចាំថ្ងៃ វាអាចធ្វើឲ្យយើងមានអារម្មណ៍ខ្មាសអៀន ឬធុញថប់បាន។ បញ្ហាលេចនោមបែបនេះអាចរំខានដល់ការបំពេញការងារប្រចាំថ្ងៃ សកម្មភាពសង្គម និងសកម្មភាពផ្លូវភេទផងដែរ។
រមាស់ស្បែក៖ ស្បែកដែលប៉ះពាល់នឹងទឹកនោមញឹកញាប់អាចធ្វើឲ្យចេញរមាស់ ឈឺ ឬប្រេះ។ ការណ៍នេះអាចកើតឡើងបាននៅពេលយើងមានបញ្ហាលេចនោមដោយមិនដឹងខ្លួនធ្ងន់ធ្ងរ និងមិនបានយកចិត្តទុកដាក់ត្រឹមត្រូវ។ ចូរស្វែងរកការព្យាបាល បើបញ្ហានេះរំខានដល់ជីវិតប្រចាំថ្ងៃរបស់យើង៕
ចុចអាន៖សញ្ញាទាំងនេះ បញ្ជាក់ថា យើងអាចកំពុងខ្សោយបេះដូងហើយ
ចុចអាន៖នៅក្មេងក៏អាចកើតជំងឺពុកឆ្អឹងដែរ ឲ្យតែមានប៉ុន្មានចំណុចនេះ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ