KPT+
៦ យ៉ាងគួរធ្វើ ដើម្បីពង្រឹងភាពស៊ាំទប់ទល់នឹងកូវីដ រួមទាំងវីរុសបំប្លែងខ្លួន Delta
ខណៈដែលកូវីដនិងវីរុសបំប្លែងខ្លួន Delta កំពុងរាលដាលក្នុងប្រទេសកម្ពុជា យើងគួរតែមានវិធីការពារខ្លួនឲ្យបានប្រសើរជាងនេះ ដើម្បីចៀសវាងនៅការឆ្លងជំងឺដ៏សាហាវ នាំពិបាកដល់គ្រួសារនិងខ្លួនឯង។
១. លាងដៃឲ្យបានត្រឹមត្រូវតាមការណែនាំ (កុំលាងឲ្យតែបានៗ)

វីរុសកូវីដក៏ដូចជាវីរុសដទៃទៀត ភាគច្រើនត្រូវបានសម្លាប់ដោយការលាងដៃឲ្យបានត្រឹមត្រូវ រយៈពេល ២០ វិនាទី ជាមួយសាប៊ូឬប្រើទឹកអនាម័យដែលមានជាតិអាល់កុលច្រើនជាង ៦០ ភាគរយ។
២. កុំជក់បារី
អ្នកជក់បារីមានការកើនឡើងហានិភ័យនៃការឆ្លងរោគ និងទទួលរងនូវផលវិបាកធ្ងន់ធ្ងរ ពីការបង្ករោគទាំងនោះ ។ ដូច្នេះសូមកុំជក់បារីឲ្យសោះ!
៣. គេងឲ្យបានគ្រប់គ្រាន់

ការគេងមានសារសំខាន់សម្រាប់សុខភាពជាទូទៅ ហើយវាក៏អាចផ្ដល់អត្ថប្រយោជន៍ដល់មុខងារ នៃប្រព័ន្ធភាពស៊ាំរបស់យើងផងដែរ។ ជាពិសេស ធ្វើឲ្យប្រព័ន្ធភាពស៊ាំក្នុងខ្លួនមានសុខភាពល្អ ក្នុងខណៈដែលមានជំងឺរាតត្បាត។
៤. ហាត់ប្រាណ
ការសិក្សាបង្ហាញថា អ្នកដែលហាត់ប្រាណ ភាគច្រើនតែងទទួលរងការឆ្លងតិចជាងអ្នកដែលមិនធ្វើលំហាត់ប្រាណសោះ។ ខណៈពេលដែលការសិក្សាទាំងនោះមានបម្រែបម្រួលអថេរ ការមូលមតិគ្នាបានបញ្ជាក់ថា ត្រូវតែធ្វើលំហាត់ប្រាណ មិនថា ជាលំហាត់ប្រាណអ្វីឡើយ។
៥. គ្រប់គ្រងស្ត្រេស

យើងមិនអាចធ្វើឲ្យស្ថានភាពស្ត្រេសបាត់បង់ទេ ប៉ុន្តែយើងអាចចាត់វិធានការដើម្បីគ្រប់គ្រងការឆ្លើយតបរបស់យើង ចំពោះស្ត្រេស។ លំហាត់សមាធិ និងការដើរលំហែឃួក្បាល គឺជាឧទាហរណ៍មួយនៃសកម្មភាពដែលអ្នកងាយស្រួលក្នុងការធ្វើ។ សូមចាប់ផ្ដើមជាមួយនឹងការធ្វើសមាធិពេលព្រឹក ដ៏សាមញ្ញរាល់ថ្ងៃពីឥឡូវនេះ។
៦. បំប៉នវីតាមីន
នេះជាអ្វីដែលយើងដឹងអំពីថ្នាំបំប៉នជាក់លាក់មួយចំនួន ដែលត្រូវបានគេរាយការណ៍ថា មានមុខងារបង្កើនប្រព័ន្ធភាពស៊ាំបានខ្លះៗ។ វាគឺជាវីតាមីន C ដែលអាចជាជំនួយនៃការ ការពារជំងឺផ្ដាសាយទូទៅផងដែរ។ មិនត្រឹមប៉ុណ្ណេះទេ វីតាមីននេះ អាចជួយថែរក្សាស្បែកឲ្យមានសុខភាពល្អ នឹងជាឧបសគ្គដល់មេរោគដែលព្យាយាមលុកលុយប្រព័ន្ធភាពសាំរបស់អ្នកផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយជា បើមានរោគសញ្ញានេះបញ្ជាក់ថា អ្នកមានកូវីដរយៈពេលវែង ត្រូវជួបពេទ្យបន្ទាន់
ចុចអាន៖៦ សំនួរ មុន-ក្រោយចាក់វ៉ាក់សាំងកូវីដ អាចធ្វើអ្វីបាននិងមិនអាច

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន