Connect with us

សុខភាព

ទំពាំងបាយជូរល្អចំពោះថ្លើមនិងពោះវៀនខ្លាំងដល់ម្លឹង?

បានផុស

នៅ

ទំពាំងបាយជូរក្រៀម​ សំបូរ​ដោយ​វីតាមីន ជាតិសរសៃ និង​សារធាតុ​រ៉ែ។ ទំពាំងបាយជូរ​ក្រៀម​នេះ​រឹតតែ​មាន​ប្រយោជន៍​ចំពោះ​សុខភាព​នៅ​ពេល​យក​ទៅ​ត្រាំ​ទឹក​ពេញ​មួយយប់​ព្រោះ​ទឹក​រំលាយ​សារធាតុ​រ៉ែ និង​សារធាតុចិញ្ចឹម​នៅ​ក្នុង​ទំពាំងបាយជូរ​ក្រៀម​​ និង​ពី​សំបក​ផង​ដែរ។ តើទំពាំងបាយជូរក្រៀម ​ទឹក​ទំពាំងបាយជូរ​ក្រៀម​មាន​ប្រយោជន៍​អ្វី​ខ្លះ​ដល់​សុខភាព?​

១. កម្ចាត់​ជាតិពុល​នៅ​ក្នុង​ថ្លើម និង​ពោះវៀន

មនុស្ស​ជា​ច្រើន​បាន​ប្រើប្រាស់​ទឹក​ទំពាំងបាយជូរ​ក្រៀម​ដើម្បី​សម្អាត​ថ្លើម និង​ពោះវៀន​ជា​យូរ​ណាស់​មក​ហើយ។ តាមពិតទៅ​ទំពាំងបាយជូរ​ក្រៀម​អាច​កម្ចាត់​ជាតិពុល​បាន​ដោយសារ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និង​ជាតិសរសៃ​ច្រើន។ សារធាតុប្រឆាំងអុកស៊ីតកម្ម​អាច​ជួយ​ឲ្យ​ថ្លើម​ដំណើរការ​បាន​ល្អ​ជាពិសេស​ក្នុង​ការ​កម្ចាត់ជាតិពុល។ រីឯជាតិសរសៃ​វិញ​សម្រួល​ដល់​ការ​បន្ទោរបង់​ដែល​អាច​សម្អាត​ពោះវៀនបានល្អ។ ញ៉ាំ​ទឹក​ទំពាំងបាយជូរ​ពេល​ពោះ​ទទេ​កាន់តែ​មាន​ប្រសិទ្ធភាព​ល្អ ហើយ​កុំ​ភ្លេច​ញ៉ាំ​ទំពាំងបាយជូរ​ក្រៀម​ដែល​ត្រាំ​ក្នុង​ទឹក​នោះ​ផង។

២. ផ្តល់​ថាមពល​រយៈពេល​យូរ

អ្នកវិទ្យាសាស្ត្រ និង​អ្នក​ជំនាញ​ផ្នែក​កីឡា​ជឿ​ថា​ទំពាំងបាយជូរ​ក្រៀម​អាច​ជា​ជម្រើស​ល្អ​ជំនួស​ការញ៉ាំពពួកអាហារ​ជំនួយ​ថាមពល (Energy bars)។ ទំពាំងបាយជូរ​ក្រៀម​មាន​ជាតិសរសៃ និងmicronutrient ​ក្នុង​បរិមាណ​ច្រើន​ ហើយ​មិន​មាន​ជាតិស្ករ ឬ​សារធាតុ​បន្ថែម​រសជាតិទេ។ ផឹក​ទឹក​ទំពាំងបាយជូរ​ក្រៀម​នៅ​ពេល​ព្រឹក​អាច​បន្ថែម​ថាមពល​ពេញ​មួយ​ថ្ងៃ និងអាចផឹក​មុន​ហាត់ប្រាណបាន។

៣. បញ្ចុះ​ខ្លាញ់​អាក្រក់ និង​រក្សា​លំនឹង​សម្ពាធឈាម

ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ទំពាំងបាយជូរ​ក្រៀម​សំបូរ​ដោយ​ជាតិសរសៃ ប៉ូតាស្យូម phytonutrients និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​បើ​ប្រៀបធៀប​នឹង​អាហារ​សម្រន់​ទូទៅផ្សេងទៀត។ អ្នក​ដែល​ញ៉ាំ​ទំពាំងបាយជូរ​ក្រៀម​រាល់ថ្ងៃ​មាន​សម្ពាធ​ឈាម​ឈាម​ទាប​បើ​ប្រៀបធៀប​នឹង​អ្នក​ញ៉ាំ​ពពួក​ផ្លែឈើ​ក្រៀម​ក្នុង​កម្រិត​តិច​តួច​។ បន្ថែម​ពី​នេះ​ទៀត ការញ៉ាំ​ទំពាំងបាយជូរ​ក្រៀម​អាច​បញ្ចុះ​កម្រិត​ខ្លាញ់​បាន​ដែល​នេះ​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូងបាន។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទោះបីជា​ទឹក​ទំពាំងបាយជូរ​ក្រៀម​អាច​ជា​អាហារ​ដ៏​ល្អ​មួយ​ ប៉ុន្តែ​មិន​អាច​ប្រើ​ជំនួស​ថ្នាំ​ពេទ្យនោះទេ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ប្រភព Helloគ្រូពេទ្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បទល្មើសចោរកម្ម
សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២១ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម