Connect with us

សុខភាព

ជំងឺធាត់ អាចបង្កមហារីក ៤ប្រភេទ ធ្ងន់ជាងបារីទៅទៀត

បានផុស

នៅ

ដោយសារ​ទម្លាប់​រស់នៅ របប​អាហារ និង​ខ្វះពេល​ហាត់ប្រាណ​ទៀតនោះ បច្ចុប្បន្ននេះ សម្បូរ​អ្នក​លើស​ទម្ងន់ និង​ជំងឺធាត់​ជាច្រើន ហើយ​រឿងធាត់ សម្បូរ​ជាតិខ្លាញ់​ក្នុង​រាងកាយនេះ មិនសូវ​ល្អ​សម្រាប់​សុខភាព​នោះទេ។ នៅអង់គ្លេស ពេលនេះ ជំងឺធាត់ ខ្លាំងជាង​ការជក់​បារីទៀត ក្នុង​ការបង្ក​ជំងឺ​មហារីក ៤ប្រភេទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិទ្យាស្ថានស្រាវជ្រាវ​មហារីក​របស់​ចក្រភព​អង់គ្លេស ប្រកាស​ថា មហារីក​ពោះវៀន តំរងនោម ក្រពេញ​អូវ៉ែ និង​ថ្លើម បណ្ដាលមកពី​ការលើសទម្ងន់ ជាង​ការ​ជក់បារីទៅទៀត។ មនុស្ស​រាប់លាន​នាក់ ប្រឈម​នឹង​មហារីក ដោយសារ​ទម្ងន់​របស់​ពួកគេ។

របាយការណ៍​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​មហារីក បង្ហាញ​ថា៖

  • មហារីក​ពោះវៀន កើតឡើង​សរុប ៤២.០០០​ករណី/ឆ្នាំ បង្ក​ដោយ​លើសទម្ងន់ និង​ជំងឺ​ធាត់ ៤.៨០០​ករណី និង​ដោយ​ការជក់​បារី ២.៩០០​ករណី
  • មហារីក​តំរងនោម កើតឡើង​សរុប ១២.៩០០​ករណី/ឆ្នាំ បង្ក​ដោយ​លើសទម្ងន់ និង​ជំងឺធាត់ ២.៩០០ និង​ដោយ​ការ​ជក់បារី ១.៦០០​ករណី
  • មហារីក​ថ្លើម កើតឡើង​សរុប ៥.៩០០​ករណី/ឆ្នាំ បង្ក​ដោយ​លើសទម្ងន់ និង​ជំងឺ​ធាត់ ១.៣០០​ករណី និង​ដោយ​ការជក់បារី ១.២០០​ករណី
  • មហារីក​ក្រពេញ​អូវ៉ែ កើតឡើង​សរុប ៧.៥០០​ករណី/ឆ្នាំ បង្ក​ដោយ​លើសទម្ងន់ និង​ជំងឺធាត់ ៤៩០​ករណី និង​ការជក់​បារី ២៥​ករណី

តាមពិតទៅ ការជក់បារី នៅតែ​ជាមួលហេតុ​ទី១ បង្កជំងឺ​មហារីក ដោយមាន​ប្រមាណ ៥៤.៣០០ករណី/ឆ្នាំ ហើយ​ជំងឺធាត់ ជាមូលហេតុ​លំដាប់​ទី២ បង្ក​ជំងឺនេះ ២២.៨០០​ករណី/ឆ្នាំ។ ប៉ុន្ដែ​សម្រាប់​ជំងឺមហារីក ៤​ប្រភេទ ខាងលើ ជំងឺធាត់ ជាមូលហេតុ​ទី១ ខ្លាំងជាង​ការជក់បារី​ទៅទៀត។

យោងតាម​វិទ្យាស្ថានដដែលនេះ ជំងឺធាត់ ឬ​ការលើស​ទម្ងន់ បង្ក​មហារីក ១៣​ប្រភេទផ្សេងទៀត ដូចជា មហារីក​សុដន់ (ក្រោយ​ស្ត្រីអស់​រដូវ) មហារីក​ពោះវៀន មហារីក​លំពែង មហារីក​បំពង់អាហារ មហារីក​សួត មហារីក​តំរងនោម មហារីក​កក្រពះ មហារីក​ថង់ទឹកប្រមាត់ មហារីក​ស្បូន មហារីក​ក្រពេញអូវ៉ែ មហារីក​ឈាម (Multiple Myeloma) មហារីក​ក្រពេញ​ទីរ៉ូអ៊ីត និង​មហារីក​ខួរក្បាល (Meningioma)៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ មូលហេតុសំខាន់ៗបណ្ដាលឱ្យធាត់ និងប្រភេទអ្នកធាត់ទាំង ៦ យ៉ាង

ចុចអាន៖ សឹងតែ១០០% នៃអ្នកធាត់ គេចមិនរួចពីជំងឺរ៉ាំរ៉ៃមួយនេះទេ គ្រាន់តែយូរ ឬឆាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋក្នុងស្រុក​ចំនួនពីរ នៃ​ខេត្តរតនគិរី ទទួល​បាន​ស្ពាន​ដែក​បាឡេ​មួយ​ដ៏​ថ្មី​ស្រឡាង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និង​អ្នក​នយោបាយ ចំអក​ឱ្យទណ្ឌិត សម រង្ស៊ីថា មិនទាន់ស្គាល់​ខ្នុរ​ច្បាស់ផង បែរ​ជា​តាំង​ខ្លួន​ជា​អ្នក​ជំនាញខាងកសិកម្ម

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី​ ណែនាំឱ្យដាក់មីក្រូតាមម៉ូតូកង់បី ស្រែក​ហាមឃាត់ មិនឱ្យដុតផាវ ក្នុង​ឱកាសបុណ្យចូលឆ្នាំចិន វៀតណាម

ព័ត៌មានជាតិ៤ ម៉ោង មុន

ប៉ូឡូញ បង្ហាញបំណងចង់បង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

ជីវិតកម្សាន្ដ៤ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ជីវិតកម្សាន្ដ១២ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ១៥ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

Sokha Hotels

ព័ត៌មានពេញនិយម