Connect with us

សុខភាព

ចូលចិត្ត​ឲ្យ​អ្នក​ដទៃ​ឱប-ថើប​កូន ប្រយ័ត្ន​ឆ្លង​មេរោគ​ម៉្យាង​នេះ​តាម​ទឹក​មាត់

បានផុស

នៅ

ធម្មតា មិន​ថា​គេ​មិន​ថា​យើង ឲ្យ​តែ​ឃើញ​កូន​ក្មេង​គួរ​ឲ្យ​ស្រលាញ់ ពិសេស​អា​អូន​សាច់​ម៉ាប់ៗ ដឹង​តែ​ចង់​ឱប ថើប ចាប់​ក្រញេច​លេង​ជាមួយ​ហើយ ព្រោះ​គួរ​ឲ្យ​ក្នាញ់​ពេក។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​ដឹង​ថា ការ​ថើប​អាច​បណ្ដាល​ឲ្យ​ឆ្លង​មេរោគ​មួយ​ប្រភេទ​តាម​ទឹក​មាត់ ធ្វើ​ឲ្យ​អណ្ដើក​ឡើង​ហើម​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំងឺ ម៉ូណូនុយក្លេអូស៊ីស ឬ​ពាក្យ​បច្ចេកទេស​ថា Mononucleosis ភាគ​ច្រើន​កើត​លើ​កូន​ក្មេង និង​ក្មេង​ៗ​វ័យ​ជំទង់ ហើយ​វា​កើត​ច្រើន​បំផុត​ព្រោះ​ជំងឺ​នេះ​ឆ្លង​មេរោគ​តាម​រយៈ​ទឹក​មាត់ ការ​ថើប ផ្លូវ​ដង្ហើម ឬ​ការ​ប្រើ​ប្រាស់​របស់​រួម​ជាមួយ​អ្នក​ផ្ទុក​មេរោគ​នេះ​ដូចជា ញ៉ាំ​របស់​តែ​មួយ ប្រើ​ស្លាប​ព្រា សម​ជាមួយ​គ្នា​ជាដើម។ នេះ​បើ​តាម​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ និង​រោគ​កុមារ។

មេរោគ Epstein-Barr (EBV) គឺ​ជា​មូល​ហេតុ​ទូទៅ​បំផុត​នៃ​ជំងឺ ម៉ូណូនុយក្លេអូស៊ីស ក៏​ប៉ុន្តែ ក៏​មាន​មេរោគ​ផ្សេង​ទៀត​ក៏​អាច​បង្ក​ឲ្យ​មាន​ជំងឺ​នេះ​ដូច​គ្នា។ រោគ​សញ្ញា​នៃ​ជំងឺ​នេះ ជា​ធម្មតា​លេច​ឡើង​ចាប់​ពី ៤-៦សប្ដាហ៍ ក្រោយ​ឆ្លង​មេរោគ EBV ហើយ​រោគ​សញ្ញា​ទាំង​នោះ​មាន​ដូច​ជា៖

  • អស់​កម្លាំង ល្ហិតល្ហៃ
  • ក្ដៅ​ខ្លួន
  • ឈឺ​ក
  • ឈឺ​ក្បាល និង​រាងកាយ
  • ហើម​កូន​កណ្ដុរ​នៅ​ក ឬ​ក្លៀក
  • រីក​ថ្លើម ឬ​អណ្ដើក
  • ឡើង​កន្ទួល

វេជ្ជបណ្ឌិត​រូប​នេះ​បាន​បន្ថែម​ថា ផល​វិបាក​នៃ​ជំងឺ ម៉ូណូនុយក្លេអូស៊ីស គឺ​អាច​បែក​អណ្ដើក រលាក​ថ្លើម កើត​ខាន់​លឿង។ល។ ដោយសារ​តែ​វា​អាច​បែក​អណ្ដើក ដូច​នេះ​ហាម​ការ​រត់ និង​ធ្វើ​ការ​ធ្ងន់​ពេល​មាន​ជំងឺ និង​ក្រោយ​ជា​យ៉ាង​ហោច​ណាស់ ​២សប្ដាហ៍៕

អត្ថបទផ្ដល់ដោយ៖ hello Krupet

ចុចអាន៖

ចុចអាន៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម