សុខភាព
ក្មេងតូចក្រោម២ឆ្នាំ ពេលរាករូស មិនអាចឲ្យទឹកផ្លែឈើស្រស់ទេ
កូនក្មេង កាលណារាក ឬក្តៅខ្លួន មិនចង់ញ៉ាំចំណីអាហារនោះទេ តែបើបានទឹកផ្លែឈើផ្អែមៗវិញ ដឹងតែដាក់ចូលបានហ្មង។ ពេលកូនរាករូស ឬក្តៅខ្លួន ម៉ាក់ប៉ាអាចឲ្យកូនញ៉ាំទឹកផ្លែឈើបានអត់?
បើតាមការបកស្រាយនៅក្នុងសៀវភៅ សំណួរ និងចម្លើយ ដែលអ្នកថែទាំកុមារតែងសួរជាញឹកញាប់ ចងក្រងដោយមន្ទីរពេទ្យកុមារជាតិ ក្មេងតូចៗអាយុក្រោម២ឆ្នាំ ដែលមានជំងឺរាករូស ឬក្តៅខ្លួន យើងមិនអាចឲ្យញ៉ាំទឹកផ្លែឈើនោះទេ ទោះជាទឹកផ្លែឈើស្រស់ក៏ដោយ។
ខាងក្រោមនេះ ជារបបអាហារពេលកូនរាករូស ឬក្តៅខ្លួន ទៅតាមអាយុ៖
១. កូនអាយុ ០-៦ ខែ
– បំបៅដោះញឹកជាងធម្មតា
– ឲ្យកូនញ៉ាំទឹកអូរ៉ាលីត
– ម៉ាក់ៗដែលកំពុងបំបៅដោះកូន ត្រូវញ៉ាំអាហារមានតុល្យភាព និងបន្ថែមអាហារសម្បូរជីវជាតិ ដើម្បីបំពេញតម្រូវការថាមពលរាងកាយ អាចផលិតទឹកដោះគ្រប់គ្រាន់សម្រាប់កូន។
២. កូនអាយុ ៦-១៣ ខែ
– បំបៅដោះញឹកជាងធម្មតា
– ឲ្យកូនញ៉ាំទឹកអូរ៉ាលីត។
២. កូនអាយុ ២៤ ខែ
ម៉ាក់ប៉ាអាចឲ្យកូនផឹកទឹកផ្លែឈើស្រស់ៗ និងទឹកដូង ព្រោះវាផ្តល់ថាមពល វីតាមីន និងសារធាតុរ៉ែ ថែមអាចញ៉ាំទឹកផ្លែឈើសុទ្ធ ១០០% ប្រអប់។ ចំពោះទឹកក្រូច ទឹកផ្លែឈើមិនសុទ្ធ ១០០% និងកាហ្វេ ហាមឲ្យញ៉ាំដាច់ខាត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់ដោយ៖ Hello Krupet

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
យោធាថៃប្រើអាវុធបាញ់ស្ទាក់ក្រុមពលករថៃលួចឆ្លងដែនពេលយប់ចូលមកកម្ពុជា