សុខភាព
ប្រយោជន៍នៃការរួមភេទពេលព្រឹក គូស្នេហ៍ទាំងឡាយគួរដឹង
ការរួមភេទនៅពេលព្រឹក គឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការចាប់ផ្ដើមថ្ងៃថ្មី ប្រកបដោយភាពស្រស់ស្រាយ និងថាមពល។ ពិតណាស់ ការរួមភេទនៅពេលព្រឹក មិនត្រឹមតែជួយធ្វើឲ្យយើងអារម្មណ៍ល្អ មានភាពស្វាហាប់ និងមានទំនុកចិត្តប៉ុណ្ណោះទេ វាក៏ជួយឲ្យយើងបំពេញការងារប្រកបដោយប្រសិទ្ធភាពថែមទៀតផង។ បន្ថែមពីនេះ វាក៏អាចបង្កើនភាពជិតស្និទ្ធនៅក្នុងទំនាក់ទំនងរវាងដៃគូដែរ។ អត្ថប្រយោជន៍នៃការរួមភេទនៅពេលព្រឹក មានដូចតទៅ៖
១. កាត់បន្ថយស្រ្តេស
ស្រ្តេសគឺជាមូលហេតុដ៏ធំបំផុត ដែលធ្វើឲ្យដៃគូភាគច្រើនមិនអាចរីករាយជាមួយនឹងជីវិតស្នេហារបស់ពួកគេបានពេញលេញ។ ដូច្នេះហើយ ការធ្វើសកម្មភាពដែលបន្ធូរភាពតានតឹង និងមានអត្ថប្រយោជន៍ចំពោះចំណង់ផ្លូវភេទ គឺជារឿងដែលមិនអាចខ្វះបានឡើយ។ សកម្មភាពបង្កើតភាពរីករាយ ដូចជាការរួមភេទអាចកាត់បន្ថយអ័រម៉ូនស្រ្តេសបានយ៉ាងអស្ចារ្យ។

២. ពេលវេលាបញ្ចេញសកម្មភាព
ជាមួយគ្នានេះដែរ ការរួមភេទនៅពេលព្រឹកក៏អាចរាប់បញ្ចូលជាលំហាត់ប្រាណ ហើយវាក៏មានអត្ថប្រយោជន៍ដល់សុខភាពរបស់យើងដូចគ្នា។ យោងតាមការសិក្សាបានបង្ហាញថា ការរួមភេទអាចដុតបំផ្លាញកាឡូរី៥កាឡូរីក្នុងមួយនាទី។ ដូច្នេះហើយ ពីចំណុចចាប់ផ្ដើមរហូតដល់បញ្ចប់ប្រតិបត្តិការទាំងមូល គ្នាយើងនឹងដុតបំផ្លាញកាឡូរីអស់យ៉ាងច្រើន។
៣. ធ្វើឲ្យអារម្មណ៍ល្អ និងបង្កើនប្រព័ន្ធភាពស៊ាំ
អ័រម៉ូនEndorphins ត្រូវបានបញ្ចេញទៅក្នុងរាងកាយរបស់យើង ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនអារម្មណ៍រីករាយនៅពេលព្រឹក។ យើងនឹងមានអារម្មណ៍រីករាយជាងមុន នៅពេលដែលយើងឈានដល់ចំណុចកំពូល។ បន្ថែមពីនេះ ការរួមភេទក៏អាចបង្កើនប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយ ដោយដំណើរការប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយប្រឆាំងនឹងបាក់តេរី និងមេរោគផ្សេងៗ។

៤. ជួយឲ្យយើងមើលទៅក្មេងជាងវ័យ
ទន្ទឹមនឹងនេះដែរ ស្នាមជ្រីវជ្រួញគឺជាកង្វល់ដ៏ធំមួយសម្រាប់គ្នាយើង។ ប៉ុន្តែ ការរួមភេទនៅពេលព្រឹកអាចដោះស្រាយបញ្ហាទាំងនេះបាន និងធ្វើឲ្យយើងមើលទៅក្មេងជាងវ័យ តាមរយៈការបញ្ចេញអ័រម៉ូន Oxytocin, Beta-Endorphins និងអ័រម៉ូនដទៃទៀត។ យោងតាមការសិក្សាមួយចំនួនបានបង្ហាញថា ដៃគូដែលរួមភេទ៣ដងក្នុងមួយសប្ដាហ៍ នឹងមើលទៅក្មេងជាងវ័យជាងអ្នកដែលមិនសូវបានរួមភេទទាល់តែសោះ៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល