Connect with us

សុខភាព

តើចំណុចខ្មៅលើខ្ទឹមស ជាផ្សិត? បើហូបទៅ មានហានិភ័យ នៃជំងឺមហារីកទេ?

បានផុស

នៅ

ធ្លាប់យកខ្ទឹមមកធ្វើម្ហូប ក៏រកឃើញចំណុចខ្មៅ នៅលើសាច់ខ្ទឹម? តើវាជាផ្សិត? តើអាចកាត់វា និងញ៉ាំបានទេ? តើ​នេះ​មាន​គ្រោះ​ថ្នាក់​យ៉ាង​ណា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ​ចំណុច​ខ្មៅ​លើ​ខ្ទឹមស​ ជា​ផ្សិត​មែន​ឬ​?

វាត្រូវបានគេចែករំលែកថា ចំណុចពណ៌ត្នោតដែលមាននៅលើសាច់ខ្ទឹម គឺជាផ្សិត ដែលភាគច្រើន​ជាផ្សិតពុល ឬ​បង្កមហារីក។

វិទ្យាស្ថានជាតិមហារីក នាយកដ្ឋានវេជ្ជសាស្ត្រ ក្រសួងសុខាភិបាលសាធារណៈ បាន​ពិនិត្យ​មើល​បញ្ហា​នេះ ​ហើយ​បញ្ជាក់​ថា​ ចំណុចពណ៌ខ្មៅ​នៅ​លើ​ខ្ទឹមស អាចបណ្តាលមកពីស្នាមប្រេះនៃខ្ទឹមស ដែលបណ្តាល​ឲ្យ​មានផ្សិតជាច្រើនប្រភេទដែលអាចបំពុល ឬដុះនៅតំបន់ដែលមានស្នាមជាំ។ ជារឿយៗ វាត្រូវបានគេរកឃើញនៅក្នុងខ្ទឹមស​ ដែលត្រូវបានរក្សាទុកមិនត្រឹមត្រូវ ឬរក្សាទុកក្នុង​រយៈ​ពេល​យូរ។

ចំណុចខ្មៅនៅក្នុងខ្ទឹមស តើវាជាសារធាតុបង្កមហារីកមែនទេ?

មានការព្រួយបារម្ភថា ផ្សិតនៅលើខ្ទឹមសអាចបង្កើតជាតិពុល ឬសារធាតុបង្កមហារីក។ យោងតាមការស្រាវជ្រាវ បានរកឃើញថា Aspergillus flavus និង Aspergillus parasiticus គឺជាផ្សិត​ដែលអាចផលិត aflatoxin ដែលត្រូវបានចាត់ថ្នាក់ ជាសារធាតុបង្កមហារីករបស់មនុស្ស។ ទោះបីជាយ៉ាងណា​ក៏ដោយ នាពេលបច្ចុប្បន្ននេះ មិនទាន់មានការបញ្ជាក់ណាមួយថា aflatoxin នៅក្នុងចំណុចពណ៌ខ្មៅ​ នៅលើខ្ទឹមសនោះ​ទេ។

តើ​អាច​កាត់​ផ្នែក​ដែល​មាន​ស្នាម​អុជ​ខ្មៅ​នៃ​ខ្ទឹមស ហើយ​បន្ត​ចម្អិន​វា​បាន​ទេ?

ប្រសិនបើ​មាន​ចំណុច​ពណ៌​ខ្មៅ​នៅ​លើ​ខ្ទឹមស ខ្ទឹមស​ទាំងមូល​គួរតែ​ត្រូវ​បោះចោល​ ឬ​តំបន់​នោះ​អាចត្រូវបានកាត់ចោល ហើយខ្ទឹមសដែលឆ្អិនគួរបរិភោគ ដើម្បីកាត់បន្ថយការ​ចម្លងរោគ​ដោយអតិសុខុមប្រាណ​ដទៃទៀត។ ហើយវាត្រូវបានណែនាំឲ្យ​ទិញខ្ទឹមសស្រស់​ក្នុងវេចខ្ចប់ស្អាត មិនមានផ្សិត mycelium និង spores ។ ការផ្ទុកគួរតែរក្សាទុកក្នុងកន្លែងស្ងួត មិនសើម ហើយមិនទុកយូរពេក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អាហារ ៥ មុខ ជួយកាត់បន្ថយជាតិស្ករក្នុងឈាម បានយ៉ាងល្អប្រសើរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម