សុខភាព
អត់ញ៉ាំអាហារពេលព្រឹក អាចស្លាប់ដោយសារជំងឺបេះដូង
គ្នាយើង ចង់ថែរាង រក្សាទម្ងន់ សម្រេចចិត្តមិនញ៉ាំអាហារពេលព្រឹក ឬគ្នាយើងរវល់ខ្លាំងញ៉ាំមិនទៀតទាត់ ប្រយ័ត្នខ្លួនទៅ គួរកែទម្លាប់ឡើងវិញ ព្រោះការសិក្សាមួយ ទើបចេញផ្សាយដើមសប្ដាហ៍នេះ បញ្ជាក់ថា មិនញ៉ាំអាហារពេលព្រឹក ពាក់ព័ន្ធហានិភ័យស្លាប់ដោយសារជំងឺសសៃឈាមបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។

ករណីសិក្សាថ្មីនេះ ចេញផ្សាយលើព្រឹត្តិប័ត្រ របស់សាកលវិទ្យាអាមេរិក ផ្នែកជំងឺបេះដូង កាលពីថ្ងៃទី ២២ ខែមេសា ២០១៩។ លោកសាស្ត្រាចារ្យ Wei Bao មកពីសាកលវិទ្យាល័យ Lowa របស់អាមេរិក បញ្ជាក់ថា ក្រៅពីកត្តាអាយុ ភេទ ពូជសាសន៍ ស្ថានភាពសេដ្ឋកិច្ច របបអាហារ ទម្លាប់រស់នៅ ទម្ងន់ និងស្ថានភាពជំងឺ ការសិក្សាថែមរកឃើញថា គ្នាយើងមិនញ៉ាំអាហារពេលព្រឹក មានហានិភ័យ កើតជំងឺសរសៃឈាមបេះដូង ៨៧% ខ្ពស់ជាងអ្នកញ៉ាំអាហារពេលព្រឹករាល់ថ្ងៃ។
ការសិក្សានេះ ធ្វើឡើងដោយប្រើប្រាស់ទិន្នន័យស្ទង់មតិពលរដ្ឋអាមេរិក ពីឆ្នាំ ១៩៨៨-១៩៩៤ អាយុចាប់ពី ៤០-៧៥ ឆ្នាំ ដោយសរុបចំនួន ៦.៥៥០នាក់។

អ្នកសិក្សា ក៏បានធ្វើការពិនិត្យស៊ីជម្រៅបន្ថែមទៀត ពាក់ព័ន្ធថាតើមនុស្សម្នាក់ញ៉ាំអាហារពេលព្រឹកញឹកញាប់ប៉ុនណា? ក៏ដូចជាអត្រាស្លាប់ ដោយសារជំងឺសរសៃឈាមបេះដូង។ ជាលទ្ធផល បង្ហាញថា ធម្មតាអ្នកមិនញ៉ាំអាហារពេលព្រឹកមាន ៥,១% អ្នកកម្រញ៉ាំអាហារពេលព្រឹក មាន ១០,៩% ញ៉ាំមិនទៀងទាត់មាន ២៥% និងអ្នកញ៉ាំអាហារពេលព្រឹករាល់ថ្ងៃមាន ៥៩%។
សាស្ត្រាចារ្យ Wei Bao លើកឡើងថា អាហារពេលព្រឹក ត្រូវគេជឿថាជារបបអាហារប្រចាំថ្ងៃសំខាន់បំផុតសម្រាប់យើង បើទោះជាមិនមានភស្តុតាងបញ្ជាក់ច្បាស់ក៏ដោយ។ លោកថា ការសិក្សានេះ គឺដើម្បីគាំទ្រទៅដល់គុណប្រយោជន៍របស់អាហារពេលព្រឹក អាចកត្តាបន្ថយកត្តាប្រឈមជំងឺជាច្រើនដូចជា បញ្ហាតម្រងនោម ទឹកនោមផ្អែម និងពពួកជំងឺខ្លាញ់ជាច្រើន ដែលសុទ្ធសឹងជាភ្នាក់ងារបង្កទៅជា ជំងឺសរសៃឈាមបេះដូង។

យោងតាមរបាយការណ៍ចេញផ្សាយដោយអង្គការសុខភាពពិភពលោក គិតត្រឹមឆ្នាំ ២០១៦ អត្រាអ្នកស្លាប់ដោយសារជំងឺសរសៃឈាមបេះដូងជុំវិញពិភពលោក គឺមានដល់ទៅ ១៥,២ លាននាក់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ លេសទាំងនេះ ជាសត្រូវនាំឲ្យយើងខកខានអាហារពេលព្រឹក
ចុចអាន៖ មូលហេតុ ៤ យ៉ាង ធ្វើឲ្យយើងបាត់បង់ចំណង់អាហារពេលព្រឹកលែងសូវឃ្លានដូចមុន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ