Connect with us

សុខភាព

អត្ថប្រយោជន៍បាយដំណើបចំពោះសុខភាព ចែកគ្នាដឹង

បានផុស

នៅ

​តាមពិត​ទៅ​បាយដំណើប (Sticky Rice or Glutinous Rice) មិនមែន​មាន​តែនៅ​ស្រុក​ខ្មែរ​យើង​ទេ វា​មាននៅ​តាម​ប្រទេស​​អាស៊ី​ជាច្រើន ដោយ​ស្រូវ​ដំណើប​អាច​ដាំដុះ​ទាំង​នៅ​តំបន់​ទំនាប និង​ខ្ពស់រាប ហើយ​សូម្បីតែ​ជនជាតិ​ជប៉ុន ក៏​យក​បាយ​ដំណើប​នេះ ទៅ​ប្រើ​ក្នុង​មុខម្ហូប Sushi ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បាយដំណើប មាន​ក្លិន​មិនខុស​ពីបាយ​ប្រភេទ​ផ្សេង​ទៀត​ប៉ុន្មាន​ទេ ប៉ុន្ដែ​វាមាន​លក្ខណៈ​ស្អិត​ជាង​បាយ​ប្រភេទ​ផ្សេងទៀត ដោយសារ​វា​មាន​សមាសធាតុ​គីមី Amylopectin យ៉ាងច្រើន។ នៅ​ក្នុង​បាយ​ដំណើប មាន​សារធាតុ​បំប៉ន​ជាច្រើន ដូចជា ប្រូតេអ៊ីន វីតាមីន B ម៉ាញេស្យូម សង្គសី សេឡេញ៉ូម ទង់ដែង និង​ជាតិ​កាកសរសៃ ហើយ​សឹងតែ​គ្មាន​ជាតិ​កូលេស្ដេរ៉ូល និង​ខ្លាញ់

បើនិយាយ​ពី​អត្ថប្រយោជន៍​បាយ​ដំណើប​ចំពោះ​សុខភាព​វិញ រួមមាន៖

១. ប្រឆាំង​ជំងឺ​រ៉ាំរ៉ៃ

សេឡេញ៉ូម វីតាមីន និង​សារធាតុ​រ៉ែ ក្នុង​បាយ​ដំណើប ជួយ​ជំរុញ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម នៅ​ក្នុង​រាងកាយ ដែល​វា​អាច​កាត់បន្ថយ​ហានិភ័យ នៃ​ជំងឺ​រ៉ាំរ៉ៃ និង​កាត់បន្ថយ​ស្ត្រេស នៅ​ក្នុង​រាងកាយ។

២. ប្រឆាំង​ជំងឺ​ទឹកនោមផ្អែម

ជាតិ​កាក​សរសៃ នៅ​ក្នុង​បាយ​ដំណើប អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ នៃ​ជំងឺ​ទឹកនោមផ្អែម និង​គ្រប់គ្រង​ការ​បញ្ចេញ​អាំងស៊ុយលីន និង​គ្លុយកូស នៅ​ក្នុង​រាងកាយ។

៣. ប្រឆាំង​ការ​រលាក

សារធាតុ​ទង់ដែង ស័ង្កសី និង​វីតាមីន B នៅ​ក្នុង​បាយដំណើប អាច​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ ដែល​អាច​កាត់បន្ថយ​ការរលាក និង​ការឆ្លង​មេរោគ​ទៅ​ក្នុង​រាងកាយ។

៤. បង្កើន​ដង់ស៊ីតេ​ឆ្អឹង

ដោយសារ​បរិមាណ​រ៉ែ​ច្រើន នៅក្នុង​បាយដំណើប វា​អាច​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ និង​កាត់បន្ថយ​ជំងឺ​ពុកឆ្អឹង

៥. ការពារ​ជំងឺ​បេះដូង

ដោយសារ​បាយ​ដំណើប គ្មាន​ជាតិ​ខ្លាញ់ និង​កូលេស្ដេរ៉ូល ដូច្នេះការ​ញ៉ាំ​បាយ​ដំណើប​ច្រើន មិន​បណ្ដាល​ឲ្យ​លើសឈាម មាន​បញ្ហា​បេះដូង និង​ឡើង​ទម្ងន់​នោះទេ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ គុណប្រយោជន៍​សុខភាព ​៣យ៉ាង ពីអង្ករសម្រូបគ្រប់គ្នាគួរដឹង

ចុចអាន៖ អង្ករ៤ ប្រភេទខុសៗគ្នា សុទ្ធតែមានសារធាតុ ចិញ្ចឹមម្យ៉ាងម្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១១ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម