សុខភាព
ពេលកូនខ្ចីសាច់ឡើងសស្អាត និងមត់រលោង បើម៉ាក់ៗអាចធ្វើរឿងទាំងនេះ
ក្រោយសម្រាលកូនរួច ម៉ាក់ៗពិតជាចង់ឲ្យខ្លួន និងកូនមានសុខភាពល្អ ហើយអ្វីដែលពិសេសគឺទទួលបានសម្រស់ស្រស់ស្អាតឡើងវិញ។ បើតាមការចែករំលែករបស់ម៉ាក់ៗទាំង ៤ រូបនេះបានឲ្យដឹងថា ការប្រើវិធីបុរាណដែលចាស់ៗតែងធ្វើ និងការរបៀបរបបរស់នៅប្រចាំថ្ងៃមួយចំនួន អាចជួយឲ្យសម្រស់យើងស្អាតមិនចាញ់ពេលមិនទាន់មានកូនប៉ុន្មានទេ។

១- ខាត់ស្បែកជាមួយពន្លៃ
រូបមន្តខាត់ស្បែកដែលផ្សំពីរមៀតលាយជាមួយពន្លៃ ទឹកដោះគោឆៅ និងក្រូចឆ្មារ ឬក្រូចពោធិ៍សាត់។ សុគន្ធា ដែលមានសាច់ចាំវ័យជិត ៤០ ឆ្នាំហើយ តែនៅស្អាតដដែលបានរៀបរាប់ថា ស្រីៗយើងទើបសម្រាលប៊េបីបាន កន្លះខែទៅ គួរតែឧស្សាហ៍អនុវត្តន៍វិធីនេះ ទើបជួយរក្សាស្បែកឲ្យមានសំណើមជាប់ជានិច្ច ព្រោះពេលពពោះ យើងមិនបានប្រើប្រាស់ផលិតផលអ្វីឡើយ ដូចនេះហើយទើបស្បែកមិនស្រស់ថ្លាល្អ។
២.ឆ្ពុង
សីហា ដែលមានតួនាទីជាគ្រូពេទ្យ ក៏នៅតែជឿលើវិធីបុរាណមួយនេះដែរ ព្រោះវាប្រៀបដូចជាវិធីអប់សាច់ឲ្យក្ដៅងំ និងជួយសម្រួលសរសៃឈាមឲ្យរត់ស្រួល។ អ្នកគ្រូពេទ្យខាងលើ ក៏បានបន្តទៀតថា ក្រោយពេលឆ្ពុងរួច អ្នកយកពន្លៃមកលាបពេញខ្លួន រឹតតែមានប្រសិទ្ធភាព។ វិធីនេះអាចធ្វើរហូតដល់កូន ១ ឆ្នាំក៏បានដែរស្បែកកាន់តែស្អាត និងភ្លឺរលោង។
៣- ងូតទឹកក្ដៅ
ទើបតែសម្រាលកូនមិនគួរងូតទឹកត្រជាក់ឡើយ។ ងូតទឹកក្ដៅជារៀងរាល់ថ្ងៃក្នុងមួយថ្ងៃពីរដង នោះស្បែកនឹងមិនឆាប់ចាស់។ នេះជាការលើកឡើងរបស់ សេងលី ដែលមានកូន ៣ នាក់ ទៅហើយក្ដី។ ដើម្បីឲ្យសាច់កាន់តែទន់រលោង គួរតែឧស្សាហ៍ត្រាំទឹកក្ដៅឧណ្ហ៍ៗ លាយជាមួយស្រទាប់ផ្កាចម្រុះ។
៤- ហាត់ប្រាណ
សម្រាលកូនបាន ១ខែកន្លះ ម៉ាក់ៗអាចចាប់ផ្តើមហាត់ប្រាណបានវិញហើយ ការហាត់ប្រាណមិនត្រឹមជួយឲ្យសុខភាពល្អនោះទេ ស្បែកតឹងណែនស្អាត នេះបើតាមបទពិសោធរបស់ សោភា ដែលមានកូន ២នាក់។ ។
៥-ញ៉ាំទឹកឲ្យបានច្រើន
បើតាម ស្រីម៉ៅ ១ថ្ងៃ ស្រីៗយើងត្រូវញ៉ាំទឹកឲ្យបានលើស ២លីត្រ នោះស្បែកភ្លឺថ្លា មិនជ្រីវជ្រួញនោះទេ៕

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?