Connect with us

សុខភាព

វិធីសាស្ត្រ ៦ យ៉ាង ជួយការពារខ្លួន ពីបញ្ហាកើតស្រែង

បានផុស

នៅ

ស្រែង គឺជាកន្ទួលរមាស់ ដែលភាគច្រើនមានរាងដូចរង្វង់ និងបង្កឡើងដោយ​ការឆ្លងមេរោគផ្សិត។ ជាធម្មតាមេរោគផ្សិតទាំងនេះរស់លើស្បែក រោម និងក្រចករបស់យើង។ នៅពេលដែល​មជ្ឈដ្ឋាន​រស់នៅមានភាពក្តៅ ហើយសើម មេរោគផ្សិតនឹងរីកលូតលាស់លឿន ហើយចាប់ផ្តើម​បង្ក​​ជា​រោគសញ្ញាស្រែង។ តើយើងអាចការពារការកើតស្រែងតាមវិធីណាខ្លះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. រក្សាអនាម័យ

ដើម្បី​ការ​ពារ​បញ្ហា​ស្រែង យើង​ត្រូវឧស្សាហ៍លាងដៃ ជាពិសេសបន្ទាប់ពីប៉ះសត្វចិញ្ចឹមហើយ។ ម្យ៉ាងទៀតត្រូវកាត់ក្រចកដៃ និង​ក្រចក​ជើងឱ្យខ្លី។ ព្រមទាំងត្រូវប្តូរសម្លៀកបំពាក់ជារៀង​រាល់ថ្ងៃ និងត្រូវប្រើកន្សែងស្អាត។ លើសពី​នេះ​ទៅទៀត ត្រូវឧស្សាហ៍​ជូត​សម្អាត​សម្ភារៈកីឡា ឬរបស់របរប្រើប្រាស់ផ្ទាល់ខ្លួន។

២. ចៀសវាងការបែកញើស

ពេលអាកាសធាតុ​ក្តៅ ហើយ​សើម ចៀសវាងការ​ស្លៀក​សម្លៀក​បំពាក់​ក្រាស់ៗ​ ឬរឹបៗក្នុង​រយៈ​ពេល​យូរ​​ និងចៀសវាងការបែកញើសច្រើនជ្រុល។ លើស​ពីនេះទៅទៀត យើងក៏ត្រូវប្តូរសម្លៀក​បំពាក់​ ស្រោមជើង ខោក្នុង និងអាវក្នុងដែរ ប្រសិនបើមានការបែកញើសច្រើន។

៣. កុំចែករំលែករបស់របរប្រើប្រាស់ផ្ទាល់ខ្លួន

យើង​គួរ​ចៀសវាងការ​​ប្រើ​សម្លៀក​បំពាក់ កន្សែង ក្រាស់សិត​សក់ សម្ភារៈ​កីឡា មួក ឬ​របស់របរ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ផ្សេង​ទៀត​ជាមួយអ្នកផ្សេង​ ជាពិសេសអ្នកកើតស្រែង។

៤. កុំប៉ះពាល់សត្វកើតស្រែង

ជាទូទៅសត្វដែលកើតស្រែងតែងតែជ្រុះរោម ១ ដុំៗ។ ប្រសិនបើយើងមានសត្វចិញ្ចឹមដូចជា ឆ្កែ ឆ្មា ជាដើមកើតស្រែង យើងគួរនាំសត្វ​ទាំង​នោះ​ទៅព្យាបាលនៅពេទ្យសត្វ ដើម្បីចៀសវាងការចម្លងរោគ​។

៥. រក្សាស្បែកឱ្យស្អាត និងស្ងួត

យើង​ត្រូវងូតទឹកសម្អាតខ្លួនជារៀងរាល់ថ្ងៃ និងជូតខ្លួនឱ្យស្ងួតបន្ទាប់ពីងូតទឹករួច។ បន្ទាប់មកទើបជូតជើង ជាពិសេសក្រោយពេលហែលទឹក ឬបែកញើសខ្លាំង។

៦. ចៀសវាងដើរជើងទទេ

នៅ​ទី​តាំង​មួយ​ចំនួន ដូច​ជាក្នុងបន្ទប់ប្តូរសម្លៀកបំពាក់ ឬកន្លែងងូតទឹក​សាធារណៈ យើង​មិន​គួរ​ដើរ​​ដោយ​ជើង​ទទេ​នោះទេ។

ប្រសិនបើយើង ឬសមាជិកក្នុងគ្រួសារកើតស្រែង យើងត្រូវព្យាបាលជាបន្ទាន់ ដើម្បីចៀសវាង​ការចម្លង​ស្រែង​ឱ្យសមាជិកគ្រួសារផ្សេងទៀត។ ប្រសិនបើយើងកើតស្រែងលើជើង យើងត្រូវពាក់ស្រោមជើងមុនពេលស្លៀក​ខោក្នុង ដើម្បីចៀសវាងការចម្លង​ពី​ជើងទៅក្រលៀន៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖គ្រុនឈីក និងគ្រុនឈាម ខុសគ្នាម៉េចខ្លះ មួយណាធ្ងន់ធ្ងរជាង?

ចុចអាន៖ឈឺបំពង់ ក ប្រភេទណា ដែលអាចប្រើថ្នាំអង់ទីប៊ីយ៉ូទីកបាន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៧ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១០ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម