សុខភាព
អាហារល្អៗទាំង ៥ ជួយពង្រឹងសុខភាពខួរក្បាលកាន់តែប្រសើរ
រាងកាយរបស់យើងត្រូវការសារធាតុInositol ដែលគេស្គាល់ថាជាវីតាមីនB8 ក្នុងបរិមាណតិចតួច ដើម្បីទទួលបានសុខភាពល្អ និងបំពេញមុខងារប្រកបដោយប្រសិទ្ធភាព។ ខួរក្បាល បេះដូង និងកញ្ចក់ភ្នែកមានកំហាប់សារធាតុInositolខ្ពស់បំផុត ទោះបីជាត្រូវវីតាមីននេះបានចែកចាយនៅក្នុងជាលិការាងកាយផ្សេងទៀតក៏ដោយ នេះបើយោងតាមវិទ្យាស្ថានអាហារូបត្ថម្ភកីឡារបស់ប្រទេសកាណាដា(Canadian Academy of Sports Nutrition)។

យ៉ាងណាមិញ ជាតិកាហ្វេអ៊ីនអាចធ្វើឲ្យសារធាតុនេះរលាយ និងអាចបង្កជាកង្វះសារធាតុInositol។ ដូច្នេះហើយ ដើម្បីបំពេញបន្ថែមសារធាតុInositolដែលខ្វះខាត ក៏ដូចជាពង្រឹងសុខភាពខួរក្បាល គ្នាយើងគប្បីញ៉ាំរបបអាហារខាងក្រោមនេះ។
១. សណ្ដែក

សណ្ដែកជាអាហារដែលផ្ទុកសារធាតុ Inositolដ៏ល្អបំផុត នេះបើយោងតាមការសិក្សារបស់ទស្សនាវដ្ដីអាមេរិកផ្នែកអាហារូបត្ថម្ភវេជ្ជសាស្ត្រ (The American Journal of Clinical Nutrition) ហើយសណ្ដែកក៏ជាប្រភពនៃជាតិសរសៃដ៏ល្អចំពោះបេះដូងផងដែរ។
២. អង្ករសម្រូប
ជាមួយគ្នានេះដែរ អង្ករសម្រូបក៏ជាប្រភពនៃសារធាតុInositolដ៏អស្ចារ្យ។ អង្ករប្រភេទនេះផ្ដល់តម្លៃប្រចាំថ្ងៃ (DV)ចំនួន៤៣ភាគរយនៃម៉ង់ហ្គាណែស ដែលជាសារធាតុចិញ្ចឹមសំខាន់ និងដើរតួនាទីប្រឆាំងនឹងអុកស៊ីតកម្ម ធ្វើមេតាប៉ូលីស បង្កើតឆ្អឹង និងឆ្អឹងខ្ចី ព្រមទាំងជួយឲ្យរបួសឆាប់ជាសះស្បើយ។
៣. គ្រាប់ធញ្ញជាតិ

ពពួកគ្រាប់ធញ្ញជាតិមានផ្ទុកសារធាតុ Inositolខ្ពស់។ ជាក់ស្ដែង គ្រាប់ធញ្ញជាតិជាជម្រើសអាហារសុខភាព ហើយអ្នកញ៉ាំគ្រាប់ធញ្ញជាតិ និងគ្រាប់ពូជតិចតួចត្រូវបានផ្សារភ្ជាប់នឹងការស្លាប់ទាក់ទងនឹងរបបអាហាររបស់មនុស្សពេញវ័យចំនួន៨,៥ភាគរយ ដែលបណ្ដាលមកពីជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទ២ និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ឮ
៤. ផ្លែចេក
ផ្លែឈើមួយប្រភេទទៀតដែលសម្បូរទៅដោយសារធាតុ Inositol គឺផ្លែចេក ហើយនៅក្នុងផ្លែចេកមួយផ្លែធំមានតម្លៃប្រចាំថ្ងៃនៃប៉ូតាស្យូមចំនួន១០ភាគរយ។
៥. ស្ពៃក្ដោប
ស្ពៃក្ដោប ក៏ជាប្រភពនៃសារធាតុ Inositol ដែលយើងមិនគួរមើលរំលងដែរ។ ជាធម្មតា បន្លែ និងផ្លែឈើស្រស់មានសារធាតុ Inositol ច្រើនជាងផលិតផលកំប៉ុង ឬបង្កង។ ចំពោះស្ពៃក្ដោបចំនួន ៨៩ក្រាម មានផ្ទុកតម្លៃប្រចាំថ្ងៃចំនួន ៥៦%នៃវីតាមីនK ដែលមានសារសំខាន់សម្រាប់បញ្ចៀសបញ្ហាកំណកឈាម និងជួយឲ្យឆ្អឹងរឹងមាំ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ មើមឈូកជួយសុខភាពស្បែក ខួរក្បាល និងប្រព័ន្ធភាពស៊ាំ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ