សុខភាព
ពិតទេ ក្មេងៗមើលទូរស័ព្ទយូរ អាចកើតអូទីស្សឹម?
ការដែលក្មេងជក់លេងទូរស័ព្ទងប់ងុល ១ថ្ងៃៗកាន់រាប់ម៉ាង ធ្វើឲ្យពួកគេលែងសូវខ្វល់ជាមួយមនុស្សជុំវិញខ្លួន ពិសេសប៉ាម៉ាក់ ដូច្នេះហើយទើបមានមតិមួយចំនួនលើកឡើងថា ក្មេងៗដែលកើតអូទីស្សឹមបណ្តាលមកពីការលេងទូរស័ព្ទច្រើនពេក។

ការលើកឡើងខាងលើ ត្រូវបានបានលោក ចាន់ សារិន នាយកប្រតិបត្តិ អង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ច្រានចោល ដោយអះអាងថា មកទល់ពេលនេះពុំមានការសិក្សាណាមួយបញ្ជាក់ថា ក្មេងដែលមើលអេក្រង់ទូរស័ព្ទ ឬ ថេប្លេត ច្រើន កើតអូទីស្សឹមនោះទេ។ មូលហេតុដែលនាំឲ្យកូនក្មេងកើតអូទីស្សឹម អាចមកពីកត្តាតំណពូជ ឪពុកម្តាយមានជំងឺ ម៉ាក់ៗប្រើថ្នាំជ្រុល ឬប្រើគ្រឿងញៀន និងថ្នាំពេទ្យដោយគ្មានវេជ្ជបញ្ជា ជាដើម។
លោកបញ្ជាក់ថា ករណីក្មេងលេងទូរស័ព្ទនេះគេគ្រាន់តែកំពុងសង្ស័យប៉ុណ្ណោះ តែទោះបែបនេះក្តីលោកថា ម៉ាក់ប៉ាមិនត្រូវបណ្តោយកូនចំណាយពេលនៅលើអេក្រង់យូរនោះទេ ព្រោះប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាល ភ្នែកខ្សោយ ឆាប់ខឹងមួរម៉ៅ ឈឺក្បាល ប៉ះពាល់ការគេង កើតជំងឺផ្លូវចិត្ត ក្មេងខ្លះងប់ងុលនឹងទូរស័ព្ទ ទៅជាលែងខ្វល់ជាមួយមនុស្សជុំវិញខ្លួន ជំនួសមកវិញនូវភាពឯកោ។

ការលេងទូស័ព្ទមិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ បើសិនជាយើងឲ្យកូនមើលឲ្យបានត្រឹមត្រូវ កំណត់ពេលច្បាស់លាស់ ដោយមានម៉ាក់ប៉ាមើលជាមួយចាំជួយពន្យល់ប្រាប់ គឺអាចឲ្យក្មេងឆ្លាតវាងវៃទៀតផង។ លោក ចាន់ សារិន បញ្ជាក់។
កាលពីពេលថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) បានចេញគោលការណ៍ណែនាំអំពីការមើលអេក្រង់ ទូរស័ព្ទ ថេប្លេក និងឧបករណ៍អេឡិកត្រូនិកផ្សេងទៀតសម្រាប់ក្មេង ដោយក្មេងៗអាយុក្រោម ១ឆ្នាំ មិនឲ្យសម្លឹងមើលអេក្រង់ទាំងនោះទេ ឯក្មេងៗអាយុក្រោម ៥ ឆ្នាំ ឲ្យសម្លឹងមើលអេក្រង់មិនលើសពី ១ម៉ោង/ថ្ងៃ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ទាំងនេះជាកំហុសឆ្គង និងការទទួលខុសត្រូវរបស់ឪពុកម្តាយមានកូនអូទីស្សឹម

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ