សុខភាព
ភ្លេចៗខ្លួន ទម្លាប់ទាំងនេះអាចធ្វើឲ្យដុះក្បាលពោះបាន
ក្បាលពោះធំ ឬដុះក្បាលពោះ ពិបាកក្នុងការសម្រក ហើយក៏អាចមានផលប៉ះពាល់ដល់សុខភាពដែរ ដូចជា កើតជំងឺបេះដូង និងសរសៃឈាម ទឹកនោមផ្អែមជាដើម។ ក្រៅពីចំណីអាហារដែលយើងញ៉ាំ ទម្លាប់ប៉ុន្មានខាងក្រោមនេះ សុទ្ធតែអាចធ្វើឲ្យក្បាលពោះដុះកាន់តែធំ។
១.ញ៉ាំរហូតមិនឈប់
គ្នាយើងច្រើនគឺអាចមានទម្លាប់នេះ ឬអាចហៅបានថា ទម្លាប់ញ៉ាំកំដរការអផ្សុកក៏បាន។ ការញ៉ាំមិនឈប់នេះ មិនត្រឹមតែធ្វើឲ្យដុះក្បាលពោះទេ តែវាបន្ថែមកាឡូរីកាន់តែច្រើនទៅក្នុងរាងកាយរបស់យើង។ ដូចនេះ គួរប្តូរទម្លាប់អផ្សុកមាត់នេះ ដោយញ៉ាំអាហារពេលឲ្យឆ្អែតៗ ឬគួរប្តូរមកញ៉ាំទឹកឲ្យបានច្រើនជំនួសវិញ។
២.បង្អត់អាហារ
អ្នកខ្លះចង់ឆាប់ស្គម ឬឆាប់ស្រកក្បាលពោះសុខចិត្តបង្អត់អាហារខ្លួនឯង តែវាកាន់តែធ្វើឲ្យធាត់ និងអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរទៀតផង។ ការបង្អត់អាហារខ្លួនឯងនេះ ធ្វើឲ្យការរំលាយអាហារថយចុះ និងធ្វើឲ្យរាងកាយដុតបំផ្លាញកាឡូរីបានតិចទៀតផង។ កញ្ញា ឆឹង ច័ន្ទមុន្នីរស្មី ជាម៉ូដែលមួយរូប បានចែករំលែកថា ក្រៅពីការបង្អត់អាហារ យើងគួរញ៉ាំអាហារតាមពេលឲ្យបានត្រឹមត្រូវក្នុងបរិមាណសមរម្យវិញ ហើយហាត់ប្រាណទើបមិនប៉ះពាល់ដល់សុខភាព និងអាចបំផ្លាញក្បាលពោះធំបាន។
៣.ញ៉ាំទឹកក្រូចច្រើន
បើញ៉ាំទឹកក្រូច១កំប៉ុង/ថ្ងៃ ជាពិសេសចំពោះយុវវ័យ ច្បាស់ណាស់ថា ក្បាលពោះកាន់តែដុះធំទៅៗ ហើយអាចប៉ះពាល់ដល់សុខភាពទៀតផង។ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ទឹកក្រូចកំប៉ុងពោរពេញទៅដោយជាតិស្ករដែលមិនល្អចំពោះសុខភាព វាអាចបង្កើនហានិភ័យក្នុងការកើតជំងឺផ្សេងៗ ហើយក៏អាចធ្វើឲ្យកើតជំងឺធាត់លើសទម្ងន់បានផងដែរ។
៤.ញ៉ាំទឹកតិចពេក
ការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃ គឺសំខាន់ណាស់ចំពោះរាងកាយ វាមិនត្រឹមតែជួយកម្ចាត់ជាតិខ្លាញ់ដែលនៅសេសសល់ក្នុងរាងកាយប៉ុណ្ណោះទេ វាក៏ជួយរក្សាជាតិទឹក និងទប់ទល់បញ្ហាទល់លាមក និងហើមពោះដែរ។ ដូចគ្នានេះដែរ ការញ៉ាំទឹកបានត្រឹមត្រូវ ក៏ជួយឲ្យយើងមិនសូវឃ្លានផ្តេសផ្តាសធ្វើឲ្យធាត់ដុះក្បាលពោះដែរ។
៥.ចូលចិត្តញ៉ាំអាហារយប់ៗពេក
ដូចផ្នែកផ្សេងទៀតនៃរាងកាយដែរ ប្រព័ន្ធរំលាយអាហារចាំបាច់ត្រូវសម្រាកនៅពេលយប់។ នៅពេលដែលយើងញ៉ាំអាហារនៅពេលយប់ៗពេក រាងកាយនឹងមិនដុតបំផ្លាញកាឡូរីបានល្អទេ ជាហេតុធ្វើឲ្យយើងធាត់បាន និងមានផលពិបាកក្នុងការសម្រកវិញ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អាចប្រឈមបញ្ហាអ្វីខ្លះ បើសម្រុកសម្រកទម្ងន់លឿន?
ចុចអាន៖ តិចនិកខ្លះពីអ្នកជំនាញ តាំងចិត្តបង្កើតទម្លាប់ល្អដើម្បីសុខភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម២០ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
សន្តិសុខសង្គម៤ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល