Connect with us

សុខភាព

គន្លឹះទាំង ៥ ការពារសុខភាពសួត ពីជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានផុស

នៅ

ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ ជា​ជំងឺ​រលាក​សួត​ ដែល​រារាំង​លំហូរ​ខ្យល់​ចេញ​​ពី​សួត។ ជំងឺ​នេះ​​ មាន​​រោគសញ្ញា​ផ្សេង​ៗ ហើយ​រោគសញ្ញា​ទូទៅ​បំផុត ​គឺ​ពិបាក​ដក​ដង្ហើម​។ រោគ​សញ្ញា​សំខាន់​ៗ​ផ្សេង​ទៀត រួម​មាន​ការ​ដកដង្ហើម​​តឹង​ៗ ក្អក​ស្ងួត​ជាប់​រហូត ការ​បង្ក​រោគ​លើ​ទ្រូង តឹង​ទ្រូង និង​អស់​កម្លាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ដែល​កើត​ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ អាច​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មួយ​ចំនួន​ ដូចជា​បញ្ហា​បេះដូង មហារីក​សួត និង​ជំងឺ​ពាក់ព័ន្ធ​ផ្សេង​ទៀត​។ ដូច្នេះ​ហើយ​ ដើម្បី​ការពារ​សួត​​ឲ្យ​មាន​សុខភាព​ល្អ និង​ជៀស​ផុត​ពី​ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ គ្នា​យើង​គប្បី​អនុវត្ត​តាម​តិចនិក​ខាង​ក្រោម​។

១. ឈប់​ជក់​បារី​

ជា​រឿយ​ៗ ការ​ជក់​បារី​ជា​មូលហេតុ​​នាំ​ឲ្យ​កើត​បញ្ហា​ផ្លូវ​ដង្ហើម​ទាំង​ឡាយ​​។ ចំពោះ​អ្នក​ជក់​បារី​ជា​ប្រចាំ​ អាច​វិវត្ត​ទៅ​ជា​បញ្ហា​ផ្លូវ​ដង្ហើម​មួយ​ចំនួន​នៅ​​ក្នុង​រយៈ​ពេល​ណា​មួយ​។ ដូច​នេះ​ ដើម្បី​​ពង្រឹងសុខ​ភាព​​សួត និង​ផ្លូវ​ដង្ហើម​ យើង​គប្បី​បញ្ឈប់​ការ​ជក់បារី​​ឲ្យ​បាន​ឆាប់​កាន់​តែ​ប្រសើរ​។

២. លំហាត់​ប្រាណ​ដកដង្ហើម

​ការ​ធ្វើ​លំហាត់​ប្រាណ​ដកដង្ហើម​ អាច​បង្កើន​​សមត្ថភាព​សួត​របស់​យើង​។ ចំណែក​ឯ​​ការ​ហាត់​យូហ្គា​​ក៏​​ជួយ​​ឲ្យ​យើង​យល់​កាន់​តែ​ច្បាស់​អំពី​លំហាត់​ប្រាណ​ដកដង្ហើម​ទាំង​នោះ​ ព្រម​ទាំង​អាច​រក្សា​រូបរាង​សម​សួន​ក្នុង​ពេល​តែ​មួយ​។

៣. គ្រប់គ្រង​កម្រិត​ស្រ្តេស​

ការ​គ្រប់គ្រង​សុខភាព​​ផ្លូវ​ចិត្ត​ឲ្យ​បាន​ល្អ​ ក៏​អាច​ជួយ​ឲ្យ​យើង​រួច​ផុត​ពី​បញ្ហា​សុខភាព​ផ្លូវ​កាយ​​​បាន​មួយ​កម្រិត​ដែរ​។ ប្រសិនបើ​យើង​មាន​កម្រិត​ស្តេ្រស​ខ្ពស់​ អាច​បង្ក​ជា​ការ​ថប់​បារម្ភ ក៏​ដូចជា​ការ​បង្កើន​ឱកាស​នៃ​ការ​កើត​ជំងឺ​ផ្សេង​ៗ​។

៤. គុណភាព​ខ្យល់​នៅ​​​ក្នុង​ផ្ទះ​

គ្នា​យើង​មួយ​ចំនួន​តែងតែ​គិត​ថា​ យើង​អាច​ប៉ះពាល់​នឹង​ខ្យល់​ពុល​នៅ​ពេល​ដែល​យើង​ចេញ​ទៅ​ខាង​ក្រៅ​ប៉ុណ្ណោះ​។ ប៉ុន្តែ គុណភាព​ខ្យល់​នៅ​ក្នុង​ផ្ទះ​ក៏​ជា​រឿង​សំខាន់​ផង​ដែរ​។ ដើម្បី​​បង្កើន​​គុណភាពខ្យល់​​ល្អ​នៅ​ក្នុង​ផ្ទះ យើង​គប្បី​ប្រើប្រាស់​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់។

៥. ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​

ការ​ហាត់​ប្រាណ​ជួយ​ពង្រឹង​សាច់​ដុំ និង​ធ្វើ​ឲ្យ​រាងកាយ​សមសួន ព្រម​ទាំង​មាន​សុខភាព​ល្អ​។ យើង​គប្បី​ហាត់​ប្រាណ​ប្រហែល​២០ ទៅ​៣០​នាទី​ ដូចជា​ការ​ដើរ​ ឬ​ហែល​ទឹក​ ដើម្បី​ជួយ​ឲ្យ​សួត​របស់​យើង​មាន​សុខភាព​ល្អ ក៏​ដូចជា​ជៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ការរីកប៉ោងសរសៃឈាមខួរក្បាល អាចគ្រោះថ្នាក់ នេះជារោគសញ្ញា

ចុចអាន៖ក្ដាមឆៅ អាចបង្កគ្រោះថ្នាក់ ឬមានប៉ារ៉ាស៊ីតក្នុងរាងកាយ អ្នកនិយមហូប គួរប្រុងប្រយ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម

សន្តិសុខសង្គម៧ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ១០ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

សន្តិសុខសង្គម៧ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

គ្រឿងញៀន
សន្តិសុខសង្គម២២ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ១០ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម