សុខភាព
អាការមុនមករដូវ អាចច្រឡំនឹងអាការ មានផ្ទៃពោះដំបូង?
រោគសញ្ញាមុនមករដូវមួយចំនួន ដូចរោគសញ្ញាមានផ្ទៃពោះដំបូងអ៊ឹចឹង ដែលធ្វើស្រីៗយើងដែលមានគ្រួសារហើយច្រឡំ ឬសង្ស័យថា មានផ្ទៃពោះ។ តើអាការៈមុនមករដូវ និងមានផ្ទៃពោះដំបូងដូចគ្នានិងខុសគ្នាដូចម្តេចខ្លះ?

មុនពេលមករដូវ ២ សប្តាហ៍រាងកាយរបស់យើងផលិតអ័រម៉ូនប្រូហ្សេស្តេរ៉ូន (progesterone) ដែលជាអ័រម៉ូនសំខាន់សម្រាប់ទ្រទ្រង់ការមានគភ៌ដំបូង។
កម្រិតអ័រម៉ូននេះនឹងកើនខ្ពស់ក្នុងអំឡុងពេល ១សប្តាហ៍បន្ទាប់ ទោះបីជាយើងមិនមានផ្ទៃពោះក៏ដោយ។ ការកើនឡើងនៃកម្រិតអ័រម៉ូននេះអាចបណ្តាលឱ្យយើងមានការផ្លាស់ប្តូរទាំងផ្លូវកាយ និងផ្លូវចិត្ត ដែលជារោគសញ្ញាមុនមករដូវ។
ប្រសិនបើយើងមានផ្ទៃពោះ រោគសញ្ញានៃការមានផ្ទៃពោះអាចលេចឡើងមុនពេលយើងបាត់រដូវចាប់ពី ១សប្តាហ៍ទៅ ១០ថ្ងៃ ពោលគឺនៅសប្តាហ៍ទី ១ នៃការបង្កកំណើតតែម្តង។

អាការមុនមករដូវ និងមានផ្ទៃពោះដំបូងអាចមានលក្ខណៈស្រដៀងគ្នាដូចខាងក្រោម៖
- ឡើងទម្ងន់
- សុដន់រីកធំ ហើម និងឈឺ ឬរមាស់ចុងសុដន់
- ឈឺក្បាល
- អស់កម្លាំង
- ប្រែប្រួលអារម្មណ៍ (ឆេវឆាវ ឆាប់ខឹង ថប់បារម្ភ បាក់ទឹកចិត្ត)
- រមួលក្រពើ
- ឈឺចង្កេះ
- ទល់លាមក
- ហើមពោះ
- ញុំាច្រើន
ភាពខុសគ្នា
- ការធ្លាក់ឈាមពេលមករដូវខុសពីការធ្លាក់ឈាមពេលមានផ្ទៃពោះដំបូង។ ការធ្លាក់ឈាមពេលមានផ្ទៃពោះដំបូងកើតឡើងដោយសារស៊ុតបង្កកំណើតភ្ជាប់ខ្លួននឹងជញ្ជាំងស្បូន (ស៊ុតកាច់សម្បុក) ហើយកើតឡើងនៅចន្លោះពេលនៃការមករដូវដែលធ្វើឱ្យយើងច្រឡំថាមករដូវ។ ប៉ុន្តែការធ្លាក់ឈាមនេះមិនសូវច្រើន និងមិនយូរដូចការធ្លាក់ឈាមពេលមករដូវទេ ហើយមានពណ៌ស្រាលជាង ឬមានពណ៌ត្នោត។
- ការរមួលក្រពើមុនពេលមុនមករដូវមានសភាពធ្ងន់ជាងពេលមានផ្ទៃពោះដំបូង។
- អាកាៈចង្អោរ និងក្អួតច្រើនកើតមានក្នុងពេលមានផ្ទៃពោះដំបូង។
- ចុងសុដន់ ឬតំបន់ជុំវិញក្បាលសុដន់ឡើងពណ៌ខ្មៅគឺជាសញ្ញានៃការមានផ្ទៃពោះដំបូង។
អាការៈមុនមករដូវ និងការមានផ្ទៃពោះដំបូងមានលក្ខណៈដូចគ្នាច្រើន ជាពិសេសការធ្លាក់ឈាមពេលស៊ុតកាច់សម្បុកដែលធ្វើឱ្យយើងច្រឡំថាមករដូវ។ វិធីសាស្រ្តល្អបំផុតក្នុងការបំបាត់មន្ទិលសង្ស័យគឺការធ្វើតេស្តទឹកនោមពិនិត្យផ្ទៃពោះ៕
ចុចអាន៖អាហារ ៧ មុខកំពុងពេញនិយខ្លាំង តែបំផ្លាញសុខភាពច្រើនជាងអ្វីដែលអ្នកគិត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី