Connect with us

សុខភាព

គួរដឹង! រោគសញ្ញានៃវីរុស​បំប្លែង​ខ្លួន Delta និង Omicron មិនដូចគ្នានោះទេ

បានផុស

នៅ

រោគ​សញ្ញា​វីរុស​បំប្លែង​ខ្លួនកូវីដ-១៩ អាច​នៅ​មិន​ទាន់​បែងចែក​ឲ្យ​ដាច់​ស្រួល​បួល​ពី​ជំងឺ​កូវីដទម្រង់ដើមបាន​នៅ​ឡើយ។ ប៉ុន្តែ​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដែល​ពពួក​វីរុស​បំប្លែង​ខ្លួន លេច​ឡើង​ពេល​ឆ្លង អ្នក​អាច​កំណត់​ចំណាំ​បាន​ដោយ​ខ្លួន​ឯង។

ជាពិសេស វីរុសបំប្លែងខ្លួនថ្មីប្រភេទ Omicron លេចចេញអាការមិនដូចនឹងវីរុសបំប្លែងខ្លួនដទៃៗទៀតប៉ុន្មាននោះទេ ហើយរោគសញ្ញាខាងក្រោម ជាអ្វីដែលអ្នកគួរដឹង។

វីរុស​បំប្លែង​ខ្លួន ដែលតា​ (Delta)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីរុស​បំប្លែងថ្មី​ Delta ត្រូវ​បាន​គេ​កំណត់​ដំបូង​ក្នុង​ប្រទេស​ឥណ្ឌា ​នៅ​ខែ​ធ្នូ ឆ្នាំ២០២០ ហើយ​រក​ឃើញ​ជា​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា​ ​ក្នុង​ខែ​មិថុនា ឆ្នាំ២០២១ ។ វា​មាន​សភាព​ឆ្លង​លឿន និង​មាន​ភាព​កាច​សាហាវ​ជាង​ជំងឺ​កូវីដ-១៩ ធម្មតា បើ​តាម​ការ​សិក្សា​កន្លង​មក​សង្កេត​ឃើញ​ថា រោគ​សញ្ញា​វីរុស​បំប្លែង Delta មាន​ភាព​ខុស​គ្នា​រវាង​អ្នក​ចាក់​វ៉ាក់សាំង​រួច និង​អ្នក​មិន​ទាន់​ចាក់​វ៉ាក់សាំង​នៅ​ពេល​ឆ្លង​វីរុស​បំប្លែង​នេះ​ដូច​ជា៖

អ្នក​ចាក់​វ៉ាក់សាំង​រួច៖ ឈឺ​ក្បាល ហៀរ​សម្បោរ កណ្ដាស់ និង​ឈឺ ឬ​រមាស់​ក និង​មិន​សូវ​មាន​រោគ​សញ្ញា​កូវីដ-១៩ ​ធម្មតា​កើត​ឡើង​ទេ​រួម​មាន ហិត​មិន​ដឹង​ក្លិន ញ៉ាំ​មិន​ដឹង​រសជាតិ ក្ដៅ​ខ្លួន និង​ដង្ហក់។

អ្នក​មិន​ទាន់​ចាក់​វ៉ាក់សាំង៖ ឈឺ​ក្បាល ហៀរ​សម្បោរ ក្ដៅ​ខ្លួន ក្អក​ញឹក​ញាប់ និង​រោគ​សញ្ញា​ដូច​កូវីដ-១៩​ធម្មតា​ផ្សេង​ទៀត។

វីរុស​បំប្លែង​ខ្លួន អូមីក្រុង (Omicron)

City Lab - new combined antigen test for influenza and COVID-19 - i-Health

វីរុសកូវីដបំប្លែងខ្លួនថ្មីប្រភេទ Omicron បានរកឃើញជាលើកដំបូងកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅអាហ្វ្រិកខាងត្បូង។ វីរុសនេះ កាន់តែមានភាពគ្រោះថ្នាក់ជាងវីរុសបំប្លែងខ្លួនណាៗទាំងអស់ ខណៈអ្នកវិទ្យាសាស្ត្រ កំពុងរកវិធីទប់ស្កាត់យ៉ាងមមាញឹក។

តាមប្រភពពី New York Post ដែលបានដកស្រង់សម្ដីពី វេជ្ជបណ្ឌិត អាហ្វ្រិកខាងត្បូង លោកស្រី Angelique Coetzee បានឱ្យដឹងថា រោគសញ្ញាទូទៅនៃវីរុស​បំប្លែង​ខ្លួន អូមីក្រុង មានដូចជា អស់ក​ម្លាំង ឈឺសាច់ដុំ ក្អក ឡើងកម្ដៅ ជីពចរលោតញាប់ និងពុំមានអាការបាត់បង់ក្លិន ឬរសជាតិឡើយ។

បន្ថែមពីលើនេះ អាការរបស់អ្នកជំងឺអាចវិវត្តធ្ងន់ធ្ងរ ប្រសិនបើពួកគេជាបុគ្គលដែលស្ថិតក្នុងក្រុមមនុស្សវ័យចំណាស់ អ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺបេះដូង និងអ្នកមិនបានចាក់វ៉ាក់សាំង៕

អត្ថបទ៖ សន្យា

ចុចអាន៖ ទោះស្រដៀងគ្នា តែរោគសញ្ញាវីរុសបំប្លែងខ្លួន Omicron មានខ្លះខុសពីកូវីដទម្រង់ដើម (មានវីដេអូ)

ចុចអាន៖ មនុស្ស ៤ក្រុម ប្រឈមគ្រោះថ្នាក់បំផុតជាមួយវីរុសបំប្លែងខ្លួន Omicron

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៥ នាទីutes មុន

មេបញ្ជាការអវុធហត្ថខេត្តតាកែវ បញ្ជាឱ្យកងកម្លាំងទូទាំងខេត្តទប់ស្កាត់ និងបង្ក្រាបឱ្យអស់រាល់សកម្មភាពក្មេងទំនេីង

នយោបាយ២៧ នាទីutes មុន

ប្រមុខការពារជាតិ ស្នើពលរដ្ឋឱ្យមើលពីសមិទ្ធផលជាក់ស្តែងនៅកម្ពុជា ល្អជាងទៅជឿព័ត៌មានជ្រុលនិយមតាមបណ្តាញសង្គម

សេចក្ដីជូនដំណឹង៣៥ នាទីutes មុន

ស្មារតីខ្មែរតែ១ វឌ្ឍនៈ សាទរកម្ពុជា!

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

ចុងឆ្នាំ២០២៤ មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិកទាំង៥រូប សុទ្ធតែកើនទ្រព្យមិនខុសគ្នា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងអប់រំ៖ កម្មវិធីប្រកួតអប់រំបង្កើតហ្គេម បង្ហាញពីសមត្ថភាពក្មេងស្រីក្នុងបច្ចេកវិទ្យា

សន្តិសុខសង្គម១៦ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ២២ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង សម្លាប់អ្នកដំណើរ ២៣ នាក់ ខណៈដឹកមនុស្សសរុប ១៨១ នាក់

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តារាសម្តែងស្រី នី មុន្នីនាថ បង្ហាញក្តីបារម្ភ​ ខណ:​ការបរិច្ចាគ​ឈាម​​មក​កាន់មូលនិធិឈាមនាង ជួបការខ្វះខាត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេធាវី​ លោក Yoon ថា កូនក្តី​ខ្លួន​មិនអាច​ចូលខ្លួន​បំភ្លឺ​​ដោយសារ​ដីកាកោះច្រើនពេក​

Sokha Hotels

ព័ត៌មានពេញនិយម