សុខភាព
អាហារ ៧មុខ អ្នកមានបញ្ហាតម្រងនោម មិនគួរទទួលទានច្រើន
តម្រងនោមមានតួនាទីសំខាន់ណាស់ វាជួយក្នុងការផលិតអ័រម៉ូន ច្រោះនូវជាតិពុល និងកាកសំណល់តាមរយៈទឹកនោម និងធានាលំនឹងសារជាតិទឹកនៅក្នុងរាងកាយ។ ហេតុនេះហើយយើងត្រូវថែរក្សាសុខភាពតម្រងនោមឲ្យបានល្អ ប៉ុន្តែអាហារមួយចំនួនអាចមានផលប៉ះពាល់ដល់តម្រងនោម។ ខាងក្រោមនេះជាអាហារ ៧មុខអាចប៉ះពាល់ដល់តម្រងនោម៖
១. ផ្លែប៊ឺរ

យើងដឹងហើយថាផ្លែប៊ឺរត្រូវបានចាត់ទុកជាផ្លែឈើមួយដែលមាននូវសារធាតុចិញ្ចឹមជាច្រើន។ ប៉ុន្តែការញ៉ាំផ្លែប៊ឺរច្រើនអាចបង្កគ្រោះថ្នាក់ដល់តម្រងនោម ជាពិសេសសម្រាប់អ្នកដែលមានជំងឺតម្រងនោមស្រាប់។ មូលហេតុមកពីផ្លែឈើនេះមានកម្រិតប៉ូតាស្យូមខ្ពស់។ ទោះបីជារាងកាយយើងត្រូវការសារជាតិរ៉ែ ប៉ុន្តែបើនៅក្នុងឈាមមានប៉ូតាស្យូមច្រើនពេកអាចបណ្តាលឲ្យមានអាការៈរមួលក្រពើ និងចង្វាក់បេះដូងមិនប្រក្រតី។
២. សាច់
ការទទួលទានសាច់ច្រើនពេកអាចធ្វើឲ្យតម្រងនោមមានបញ្ហាដោយសារតែប្រូតេអ៊ីនសត្វពិបាកក្នុងការរំលាយ។ អាហារណាដែលសម្បូរទៅដោយប្រូតេអ៊ីនសត្វអាចបង្កឲ្យមានគ្រួសក្នុងតម្រងនោម។ គ្រួសក្នុងតម្រងនោមជាទូទៅបង្កឡើងដោយសាច់ដែលមានជាតិ Purines ខ្ពស់ដែលជំរុញការផលិតអាស៊ីតអ៊ុយរិច។ គ្នាយើងមានបញ្ហាតម្រងនោមអាចញ៉ាំបន្លែ និងផ្លែឈើជំនួសដើម្បីទទួលបានជាតិប្រូតេអ៊ីនសម្រាប់រាងកាយ។
៣. អំបិល

របបអាហារដែលល្អចំពោះសុខភាពគួរមានសូដ្យូម ២៣០០មីលីក្រាម ដែលស្មើនឹងអំបិលមួយស្លាបព្រាកាហ្វេក្នុងមួយថ្ងៃ។ ប្រសិនជាយើងទទួលទានអំបិលច្រើនពេក តម្រងនោមនឹងត្រូវធ្វើការធ្ងន់ក្នុងការកំចាត់បរិមាណលើសនៃសូដ្យូម ដូច្នេះតម្រងនោមនឹងទប់ជាតិទឹកដែលអាចបណ្ដាលសម្ពាធឈាមឡើងខ្ពស់។
ដើម្បីថែរក្សាសុខភាពតម្រងនោម សូមកាត់បន្ថយការទទួលទានអាហារដែលមានអំបិលច្រើនដូចជា អាហារកំប៉ុង និងភីហ្សាក្លាសេជាដើម។
៤. ផ្លែចេក
ប្រសិនជាយើងសង្ស័យថាខ្លួនមានបញ្ហាតម្រងនោម អាហារូបត្ថម្ភ និងរបបអាហារត្រឹមត្រូវគឺមានសារៈសំខាន់ណាស់ ហើយនឹងកាត់បន្ថយនូវអាហារមួយចំនួនដូចជាផ្លែចេកជាដើម។ ផ្លែចេកមានផ្ទុកសារធាតុប៉ូតាស្យូមច្រើនដែលអាចធ្វើឲ្យតម្រងនោមដំណើរការមិនត្រឹមត្រូវ។
សម្រាប់មនុស្សពេញវ័យក្នុងមួយថ្ងៃគួរបរិភោគអាហារដែលមានប៉ូតាស្យូម ៣៥០០-៤៧០០មីលីក្រាម ហើយផ្លែចេកមួយជាមធ្យមមានផ្ទុកប៉ូតាស្យូម ៥៣៧មីលីក្រាមទៅហើយ។ ប្រសិនយើងមានជំងឺតម្រងនោម គួរកាត់បន្ថយនូវការបរិភោគអាហារមានប៉ូតាស្យូម។
៥. ផលិតផលធ្វើពីទឹកដោះគោ
ទោះបីជាផលិតផលធ្វើពីទឹកដោះគោមានវីតាមីន និងសារធាតុចិញ្ចឹមច្រើនក៏ដោយ ការទទួលទានផលិតផលទាំងនេះច្រើនមានផលប៉ះពាល់ជាច្រើនដល់សុខភាព។ ផលិតផលទាំងនេះមានផ្ទុកនូវជាតិផូស្វ័រច្រើនដែលអាចប៉ះពាល់ដល់តម្រងនោម។ ម៉្យាងទៀត ប្រសិនជាតម្រងនោមដំណើរការមិនល្អ គឺមិនអាចកំចាត់នូវជាតិផូស្វ័រដែលលើសនៅក្នុងឈាមបានទេ និងអាចធ្វើឲ្យឆ្អឹងមានសភាពខ្សោយងាយនឹងបាក់។
៦. នំបុ័ងធ្វើពីស្រូវសាលី
នំបុ័ងធ្វើពីស្រូវសាលី គឺជាអាហារដែលមានសារធាតុចិញ្ចឹម ប៉ុន្តែការបរិភោគច្រើនអាចប៉ះពាល់តម្រងនោមកាន់តែខ្លាំងសម្រាប់អ្នកដែលមានជំងឺតម្រងនោមស្រាប់។ មូលហេតុគឺមកពីនៅក្នុងនំបុ័ងនេះមានបរិមាណជាតិផូស្វ័រ ៥៧មីលីក្រាម និងប៉ូតាស្យូម ៧០មីលីក្រាម បើប្រៀបធៀបទៅនឹងនំបុ័ងធម្មតាមានផ្ទុកផូស័្វរ និងប៉ូតាស្យូមត្រឹមតែ ២៥មីលីក្រាមសម្រាប់សារជាតិនីមួយៗ។
៧. ផ្លែក្រូច និងទឹកក្រូចប្របាច់

ផ្លែក្រូច និងទឹកក្រូចច្របាច់មិនត្រឹមតែមានកាឡូរីទាប និងសម្បូរទៅដោយវីតាមីន C នោះទេ តែវាក៏មានជាតិប៉ូតាស្យូមខ្ពស់ដែរ។ ជាមធ្យមផ្លែក្រូចមួយមានប៉ូតាស្យូម ២៤០មីលីក្រាម ចំណែកឯទឹកក្រូចច្របាច់អាចមាន ៤៧០មីលីក្រាម។ ដូច្នេះការទទួលទានផ្លែក្រូច និងទឹកក្រូចច្របាច់ត្រូវមានកម្រិត ជាពិសេសសម្រាប់អ្នកដែលមានតម្រងនោមដំណើរការមិនល្អ ព្រោះប្រសិនជាតម្រងនោមមិនអាចកំចាត់នូវប៉ូតាស្យូមដែលលើសក្នុងឈាមទេ នោះអាចនឹងប៉ះពាល់ដល់សុខភាពរបស់យើង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អាហារ ៧ មុខកំពុងពេញនិយខ្លាំង តែបំផ្លាញសុខភាពច្រើនជាងអ្វីដែលអ្នកគិត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ