សុខភាព
ព័ត៌មានសំខាន់ៗជុំវិញវីរុសបំប្លែងខ្លួន Omicron ដែលពិភពលោកកំពុងភ័យខ្លាច
យោងតាមការប្រកាសពីអង្គការសុខភាពពិភពលោក បានឱ្យដឹងថា វីរុសបំប្លែងខ្លួនប្រភេទថ្មីដែលត្រូវបានគេស្គាល់ថា B.1.1.529 និងបច្ចុប្បន្នប្តូរឈ្មោះមកជា Omicron (អូមីក្រុង) គឺជា “វីរុសបំប្លែងខ្លួនគួរឱ្យបារម្ភ” ថ្មីមួយទៀតសម្រាប់ពិភពលោក ព្រោះតែវាមានសមត្ថភាពចម្លងខ្លាំងជាងវីរុសបំប្លែងខ្លួន ដែលតា ទ្វេដង។
ខាងក្រោមជាព័ត៌មានសំខាន់ៗជុំវិញវីរុសបំប្លែងខ្លួន អូមីក្រុង ដែលទើបលេចឡើង បង្កក្ដីកង្វល់ដល់មនុស្សជាតិ៖
១. ប្រភព៖ វីរុសកូវីដបំប្លែងខ្លួនថ្មីប្រភេទ Omicron បានរកឃើញជាលើកដំបូងកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅអាហ្វ្រិកខាងត្បូង។

២. ឈ្មោះជាភាសាក្រិក៖ អូមីក្រុង គឺជាវីរុសកូវីដបំប្លែងខ្លួនទី ៧ បន្ទាប់ពីវីរុសបំប្លែងខ្លួន អាល់ហ្វា (Alpha) បេតា (Belta) ដែលតា (Delta) ហ្គាម៉ា (Gamma) ឡាំបដា (Lambda) និងឡូតា (Lota) ។ ឈ្មោះ Omicron ស្ថិតក្នុងតួអក្សរទី ១៥ ក្នុងចំណោមតួអក្សរទាំង ២៤ របស់ប្រទេសក្រិក ដែលវាតំណាងឲ្យអក្សរ “O” ហើយនៅក្នុងនព្វន្តរបស់ក្រិក វាមានតម្លៃស្មើ ៧០ ។
៣. ករណីវិជ្ជមាន៖ បច្ចុប្បន្ន ក្រៅពីអាហ្វ្រិកខាងត្បូង អូមីក្រុង កំពុងមានវត្តមាននៅអាល្លឺម៉ង់ បែលហ្សិក ហុងកុង អ៊ីស្រាអែល អ៊ីតាលី ហូឡង់ ស្វីស អូស្រ្តាលី បុតស្វាណា កាណាដា ចក្រភពអង់គ្លេស ខណៈមន្ត្រីជាន់ខ្ពស់មកពីអង្គការសុខភាពពិភពលោកព្រមានពីការាលដាលនៃវីរុសនេះដែលថាវាទំនងមានច្រើនជាងករណីដែលបានបញ្ជាក់ទៅទៀត។
៤. បុគ្គលងាយរងគ្រោះ៖ វេជ្ជបណ្ឌិតអាហ្រ្វិកខាងត្បូង លោកស្រី Angelique Coetzee អះអាងថា ក្រុមមនុស្សវ័យចំណាស់ អ្នកមានជំងឺទឹកនោមផ្អែម អ្នកជំងឺបេះដូង និងអ្នកមិនបានចាក់វ៉ាក់សាំង ជាក្រុមដែលមានគ្រោះថ្នាក់ជាងគេជាមួយវីរុសបំប្លែងខ្លួន អូមីក្រុង។

៥. រោគសញ្ញា៖ យោងតាមការចុះផ្សាយពី Daily Mail បានឱ្យដឹងថា អ្នកដែលឆ្លងវីរុសបំប្លែងខ្លួន អូមីក្រុង ចេញអាការដូចជា អស់កម្លាំង ឈឺសាច់ដុំ ឡើងកម្ដៅ ក្អកស្ងួត ឈឺបំពង់ក ឈឺក្បាល ជីពចរលោតញាប់ និងគ្មានអ្នកឆ្លងណាម្នាក់បាត់បង់ក្លិន ឬរសជាតិឡើយ។
៦. ប្រសិទ្ធភាពវ៉ាក់សាំង៖ ទាំង WHO ទាំងក្រុមហ៊ុនឱសថធំៗលើលោក មិនទាន់ប្រមូលបានភស្តុតាងខាងវិទ្យាសាស្ត្រដើម្បីទប់ស្កាត់ អូមីក្រុង នោះទេ រាប់បញ្ចូលទាំងវ៉ាក់សាំងការពារផងដែរ។ ទោះយ៉ាងណា វ៉ាក់សាំងនៅតែមានសារសំខាន់ក្នុងការកាត់បន្ថយជំងឺធ្ងន់ធ្ងរ និងការស្លាប់ក្រោយឆ្លងវីរុសកូវីដ-១៩ទម្រង់ដើម និងវីរុសបំប្លែងនានា។
៧. ស្ថានភាពគ្រោះថ្នាក់៖ អង្គការសុខភាពពិភពលោក (WHO ) បានចាត់ថ្នាក់កូវីដបំប្លែងខ្លួនថ្មីប្រភេទ Omicron ថាជា “វីរុសបំប្លែងខ្លួនគួរឲ្យបារម្ភ” បំផុត ប៉ុន្តែចំពោះភាពធ្ងន់ធ្ងរនៃអ្នកជំងឺ ឬស្ថានភាពគ្រោះថ្នាក់ប៉ុនណា ក្រោយពេលឆ្លងវីរុសនេះ កំពុងស្ថិតក្នុងការសិក្សានិងតាមដាន។ អ្វីដែលអ្នកជំនាញអះអាង អូមីក្រុង ចម្លងរហ័សជាបំផុត៕
អត្ថបទ៖ សន្យា
ចុចអាន៖ រុស្ស៊ី អាចផលិតវ៉ាក់សាំងកម្ចាត់វីរុសបំប្លែងខ្លួន Omicron ត្រឹម ៤៥ ថ្ងៃ
ចុចអាន៖ WHO ថា វាមិនទាន់ច្បាស់ទេថាតើវីរុស Omicron បង្កជំងឺធ្ងន់ធ្ងរជាង វីរុសបំប្លែងខ្លួនផ្សេងទៀត

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច