សុខភាព
កំហុសឆ្គង ៣យ៉ាង ធ្វើឲ្យកូនឈឺញឹក តែឪពុកម្ដាយមិនសូវចាប់អារម្មណ៍
រាករូស ក្តៅខ្លួន បញ្ហារលាកផ្លូវដង្ហើម ជាជំងឺដែលក្មេងតូចៗឧស្សាហ៍ជួបប្រទះបំផុត។ កូនតូចឈឺបណ្តាលមកពីកត្តាច្រើនយ៉ាងណា ក្នុងនោះអាចមកពីសុខភាពកូនកើតមកខ្សោយ អាកាសធាតុប្រែប្រួល ឬក៏អាចមកពីសកម្មភាពធ្វេសប្រហែលរបស់ម៉ាក់ប៉ាទៅវិញ។
ខាងក្រោមនេះជា កំហុសឆ្គង ៣ យ៉ាងធ្វើឲ្យកូនរាក ក្តៅខ្លួន ក្អក ឬផ្តាសាយ តែម៉ាក់ប៉ាមិនបានចាប់អារម្មណ៍។
១- ម្តាយបំបៅដោះកូន ញ៉ាំចំណីផ្តេសផ្តាស

កុំទៅឆ្ងល់ បើសិនជាយើងឲ្យកូនម៉ឹមតែទឹកដោះម៉ាក់ៗមួយមុខ ស្រាប់តែកូនទៅជារាករូស នោះច្បាស់ជាយើងញ៉ាំចំណីអីខុសហើយ។ អាហារផ្អាប់ បន្លែ ឬត្រីសាច់ឆៅ ម៉ាក់ៗមិនត្រូវញ៉ាំនោះទេ ព្រោះងាយធ្វើឲ្យកូនហើមពោះ ទល់ខ្យល់ទៅជារាករូស។
២- ប្រើដបដដែលៗឆុងទឹកដោះគោ

គ្នាយើងមួយចំនួនគិតថា ដបទឹកដោះគោអាចប្រើឆុងទឹកដោះគោបានច្រើនដង ឲ្យតែទុកនៅកន្លែងស្អាត តែតាមពិតទៅដបទឹកដោះប្រើរួចបើទុកកាន់តែយូរ នោះបាក់តេរីកកើតកាន់តែច្រើន ក្មេងញ៉ាំទៅងាយរាករូស។ យកល្អកុំយកដបដែលឆុងទឹកដោះគោរួចមកប្រើឡើងវិញ គួរតែមានដបសាគួរ ២ ឬ ៣ និងត្រូវលាងសម្អាតក្រោយប្រើរួចជាមួយទឹកក្តៅ មិនត្រូវទុកចោលយូររាប់ម៉ោងនោះទេ។
៣- បញ្ចុកចំណីកូនផ្តេសផ្តាស

កូនតូចឃើញអីក៏ឃ្លានដែរ តែម៉ាក់ប៉ាមិនត្រូវបញ្ចុកនំចំណី ទឹកដោះគោប្រអប់ ឬទឹកផ្លែឈើកំប៉ុងផ្តេសផ្តាសនោះទេ វាអាចឲ្យកូនទាស់ចំណី ទៅជារាក ក្តៅខ្លួន រលាកបំពង់ក ឬក្អួត ។ បើកូនតូចអាយុក្រោម ៦ ខែ គ្រូពេទ្យណែនាំឲ្យកូនម៉ឹម ទឹកដោះម៉ាក់តែមួយមុខគត់ មិនត្រូវបណ្តក់ទឹកថែមឡើយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ គ្រុនឈីក និងគ្រុនឈាម ខុសគ្នាម៉េចខ្លះ មួយណាធ្ងន់ធ្ងរជាង?

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត