សុខភាព
សញ្ញាទាំងនេះ បញ្ជាក់ថាប្លោកនោមរបស់យើងឆ្លងមេរោគហើយ
ការឆ្លងមេរោគលើប្លោកនោម ជាទម្រង់ទូទៅបំផុតនៃការឆ្លងមេរោគលើផ្លូវទឹកនោម ហើយប្រមាណ៤០%ទៅ៦០%នៃស្រីៗយើងប្រឈមនឹងការឆ្លងមេរោគលើផ្លូវទឹកនោមនេះ (ភាគច្រើនឆ្លងមេរោគលើប្លោកនោម) យ៉ាងហោចណាស់ម្ដងក្នុងមួយជីវិត នេះបើយោងតាមវិទ្យាស្ថានជាតិជំងឺទឹកនោមផ្អែម ប្រព័ន្ធរំលាយអាហារ និងជំងឺតម្រងនោម។ បុរស និងកុមារក៏អាចកើតជំងឺនេះដូចគ្នា។ យ៉ាងណាមិញ ការយល់ដឹងពីរោគសញ្ញានៃការឆ្លងមេរោគលើប្លោកនោម អាចជួយឲ្យយើងចាត់វិធានការព្យាបាលទាន់ពេលវេលា។
១. នោមឈាម ឬមានពពុះ
ទឹកនោមដែលមានសុខភាពល្អគឺថ្លា និងស្ទើរតែគ្មានពណ៌។ ជាក់ស្ដែង បាក់តេរីដែលបណ្ដាលឲ្យឆ្លងមេរោគលើប្លោកនោមអាចផ្លាស់ប្ដូរលក្ខណៈទឹកនោមបាន។ ប្រសិនបើទឹកនោមរបស់យើងមានពពុះច្រើនជាងធម្មតា យើងអាចនឹងប្រឈមនឹងការឆ្លងមេរោគលើប្លោកនោម។ បន្ថែមពីនេះ យើងក៏អាចឃើញឈាមពីរបីតំណក់នៅក្នុងទឹកនោម ដែលនេះបណ្ដាលមកពីការបង្ករោគធ្វើឲ្យរលាកជញ្ជាំងផ្នែកខាងក្នុងនៃប្លោកនោម។
២. នោមញឹកញាប់
រោគសញ្ញាចម្បងនៃការឆ្លងមេរោគលើប្លោកនោម គឺនោមញឹកញាប់ ទោះជាយើងទើបតែនោមរួចយ៉ាងណាក្ដី។ នៅក្នុងលក្ខខណ្ឌនេះ យើងមិនមែនមានអារម្មណ៍ឈឺនោមនៅពេលដែលប្លោកនោមពេញនោះទេ ប៉ុន្តែវាបណ្ដាលមកពីការឆ្លងមេរោគប៉ុណ្ណោះ។
៣. ទឹកនោមមានក្លិនមិនល្អ
ប្រសិនបើទឹកនោមមានក្លិនខុសប្លែកពីធម្មតា វាអាចបង្ហាញពីការឆ្លងមេរោគលើប្លោកនោម ជាពិសេស ប្រសិនបើយើងមានរោគសញ្ញាដទៃទៀត ដូចជាទឹកនោមមានពពុះ ឬឈឺចាប់នៅពេលនោម និងនោមញឹកញាប់។ ក្នុងករណីដែលរោគសញ្ញាបន្តលើសពី១ថ្ងៃ យើងគប្បីទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ទើបជាការប្រសើរ។
៤. ឈឺចាប់ ឬក្រហាយនៅពេលនោម
ជាមួយគ្នានេះដែរ នៅពេលដែលយើងមានអារម្មណ៍ឈឺចាប់ ឬក្រហាយនៅពេលនោម វាក៏អាចបញ្ជាក់ពីវត្តមាននៃការឆ្លងមេរោគលើប្លោកនោមដូចគ្នា។ ហេតុនេះហើយ យើងចាំបាច់ត្រូវយកចិត្តទុកដាក់ឲ្យបានដិតដល់។
៥.គ្រុនក្ដៅ
មិនមែនមនុស្សគ្រប់គ្នាដែលឆ្លងមេរោគប្លោកនោមកើតមានអាការៈគ្រុនក្ដៅនោះទេ ប៉ុន្តែអ្នកខ្លះក៏លេចចេញរោគសញ្ញានេះដែរ ហើយវាក៏អាចជាសញ្ញាដំបូងដែលបង្ហាញពីការឆ្លងមេរោគលើប្លោកនោម។
៦. ឈឺខ្នងផ្នែកខាងក្រោម
តម្រងនោម មានទីតាំងនៅផ្នែកខាងក្រោមខ្នង ហេតុនេះហើយការឈឺខ្នងផ្នែកខាងក្រោម អាចជាសញ្ញានៃការឆ្លងមេរោគលើប្លោកនោម ដែលរាលដាលដល់តម្រងនោម។ ដូចនេះ អ្នកដែលប្រឈមនឹងអាការៈឈឺខ្នងផ្នែកខាងក្រោម ព្រមទាំងមានអាការៈឈឺចាប់នៅពេលនោម ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាមៗ។
៧. ឈឺពោះ ឬចុកពោះ
ជួនកាល អ្នកដែលឆ្លងមេរោគលើប្លោកនោម ក៏អាចមានអាការៈឈឺពោះ ឬចុកពោះនៅបរិវេណផ្នែកខាងក្រោមពោះ ដោយអ្នកខ្លះឈឺចាប់តិចតួច និងខ្លះទៀត ជួបប្រទះការឈឺចាប់ខ្លាំងក្លា។
គន្លឹះបង្ការការឆ្លងមេរោគលើប្លោកនោម
- ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ឲ្យបាន៨កែវក្នុងមួយថ្ងៃ
- ជៀសវាងទប់នោម និងត្រូវនោមក្រោយពេលរួមភេទរួច ដើម្បីកម្ចាត់បាក់តេរីដែលអាចចូលទៅកាន់ទ្វារនោម អំឡុងពេលរួមភេទ។
- ស្លៀកសំលៀកបំពាក់ធ្វើពីកប្បាស និងរលុងៗដែលអាចឲ្យខ្យល់ចេញចូលបាន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អាហារ ៧មុខ អ្នកមានបញ្ហាតម្រងនោម មិនគួរទទួលទានច្រើន
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?