សុខភាព
ផ្លែឈើទាំង ៥ នេះ ជនជាតិ ជប៉ុន តែងណែនាំញ៉ាំក្នុងរដូវរងា និងស្លឹកឈើជ្រុះ
ដល់ចុងរដូវស្លឹកឈើជ្រុះ និងរដូវរងា អាកាសធាតុត្រជាក់ ហើយស្ងួត ដែលធ្វើឲ្យប្រជាជន ជប៉ុនងាយ នឹងឈឺ ។
ផ្លែឈើ ៥ មុខនេះ ជប៉ុននិយមហូបក្នុងរដូវស្លឹកឈើជ្រុះ និងរដូវរងា ហើយក៏ជាអ្វីដែលអ្នករៀបចំអាហារជប៉ុន ណែនាំឲ្យញ៉ាំ ជាប្រចាំដើម្បីសម្រស់ និងសុខភាព។
ផ្លែឈើទាំង៣ ដែលមានតម្លៃសារធាតុចិញ្ចឹមខ្ពស់បំផុតក្នុងរដូវស្លឹកឈើជ្រុះ៖
១ ទន្លាប់

ទន្លាប់ ១០០ ក្រាមមានផ្ទុកវីតាមីន C 70 មីលីក្រាម។ ប្រសិនបើអ្នកញ៉ាំតែ ២/៣ នៃផ្លែទន្លាប់ អ្នកនឹងទទួលបានវីតាមីន C ប្រហែល ១០០ មីលីក្រាម គ្រប់គ្រាន់សម្រាប់តម្រូវការប្រចាំថ្ងៃរបស់រាងកាយ។ លើសពីនេះ ផ្លែទន្លាប់សម្បូរទៅដោយសមាសធាតុ beta-cryptoxanthin (β-Cryptoxanthin) ក្នុងបរិមាណ៥០០មីក្រូក្រាម ក្នុង១០០ ក្រាមនៃផ្លែមួយ ។ សារធាតុនេះ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារជំងឺ ដែលបណ្តាលមកពីការរស់នៅប្រចាំថ្ងៃ ដូចជាជំងឺលើសឈាម ជំងឺបេះដូង និងមហារីក ជាដើម។ វាក៏សម្បូរទៅដោយសារធាតុ Beta-carotene (β-carotene) ក្នុងបរិមាណ ៤២០មីក្រូក្រាម ក្នុង ១០០ ក្រាម នៃផ្លែទម្លាប់ ដែលសារធាតុនេះ ត្រូវបានបំប្លែងទៅ ជាវីតាមីន A ក្នុងរាងកាយ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងភ្នាស mucous ជួយពង្រឹងប្រព័ន្ធការពាររាងកាយ និងធ្វើឲ្យស្បែករបស់អ្នកស្រស់ស្អាត។
២ ទំពាំងបាយជូ

ទំពាំងបាយជូគឺជាផ្លែឈើដែលប្រមូលផលបានច្រើនបំផុត ពីខែ កក្កដា ដល់ខែវិច្ឆិកា។ ស្បែកទំពាំងបាយជូរកាន់តែខ្មៅ ពួកវាកាន់តែសម្បូរទៅដោយសារធាតុ polyphenols ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លា ជួយពន្យឺតភាពចាស់ និងការពារជំងឺដែលបណ្ដាលមកពីការរស់នៅប្រចាំថ្ងៃ។
៣ ប៉ោម

ផ្លែប៉ោមសម្បូរទៅដោយសារធាតុ fructose ដែលត្រូវបានបំប្លែងទៅជាជាតិស្ករ និងថាមពលសម្រាប់រាងកាយ ដោយមិនបណ្តាលឲ្យមានការកើនឡើងកម្រិតជាតិស្ករក្នុងឈាម ប្រូស៊ីយ៉ាឌីន (Procyanidin) ដែលជាសារធាតុ polyphenols មួយមានរហូតដល់ ៦០ ភាគរយ នៃសមាសធាតុ polyphenol នៅក្នុងផ្លែប៉ោម។ សារធាតុនេះដើរតួយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ការស្រូបយកជាតិខ្លាញ់ទៅក្នុងខ្លួន និងជួយកាត់បន្ថយខ្លាញ់លើសនៅលើក្បាលពោះ ជួយប្រព័ន្ធឈាមរត់បានល្អ និងជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង លើសពីនេះ ផ្លែប៉ោមសម្បូរទៅដោយសារធាតុ pectin ដែលជាជាតិសរសៃអាហារ ជួយលើកកម្ពស់ដំណើរការល្អនៃពោះវៀន និងការពារការទល់លាមក ភាគច្រើននៃសមាសធាតុ polyphenol និង pectin ត្រូវបានរកឃើញនៅក្នុងសំបកផ្លែប៉ោម។
ផ្លែឈើទាំង២ ដែលមានតម្លៃសារធាតុចិញ្ចឹមខ្ពស់បំផុតក្នុងរដូវរងា ៖
៤ ក្រូចឃ្វិច

ក្រូចឃ្វិច សម្បូរទៅដោយវីតាមីន C ជួយឲ្យរាងកាយផលិតប្រូតេអ៊ីន Collagen ដែលជាសមាសធាតុនៃស្បែកផងដែរ។ វាក៏ធ្វើឲ្យស្បែកមានសុខភាពល្អ និងស្រស់ស្អាត ជួយពង្រឹងជាលិកា mucous នៅក្នុងបំពង់ក និងច្រមុះ។
វាក៏ជួយទប់ស្កាត់ការឆ្លងមេរោគ ឬបាក់តេរី លើសពីនេះទៀត hesperidin ដែលមានច្រើននៅក្នុង ពណ៌ទឹកក្រូចជួយពង្រឹងសរសៃឈាម កាត់បន្ថយកូលេស្តេរ៉ុលក្នុងឈាម បង្កើនលំហូរឈាមល្អ។ ការពារអាឡ័កស៊ីនិងជួយការពារជំងឺមហារីកជាដើម។
៥ គីវី

គីវីសម្បូរទៅដោយអង់ស៊ីម protease ដែលគេជឿថាជា actinidin ជួយរំលាយប្រូតេអ៊ីន ហើយផ្លែគីវី ១០០ ក្រាមមានផ្ទុកវីតាមីន C 69 មីលីក្រាម និងអាស៊ីតហ្វូលិក ៣៥ ដែលចាំបាច់សម្រាប់ស្ត្រីមានផ្ទៃពោះ។ គីវីក៏ជាផ្លែឈើដែលមានកាឡូរីទាបផងដែរ។ ផ្លែឈើ (៤៦-៥២ kcal ក្នុងមួយ kiwi) ដូច្នេះអ្នកមិនចាំបាច់ព្រួយបារម្ភអំពីទម្ងន់ ប្រសិនបើអ្នកចង់ញ៉ាំ គីវី ច្រើនជាងមួយ។
ក្នុងរដូវរងារនៅប្រទេសជប៉ុន អាកាសធាតុស្ងួតល្អសម្រាប់ការលូតលាស់ និងការរីករាលដាលនៃមេរោគ នាំឲ្យឈឺយ៉ាងងាយ ការទទួលទានផ្លែឈើដែលសម្បូរសារធាតុចិញ្ចឹម ជាជម្រើសមួយទៀតក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាជនជប៉ុននិងប្រជាជននៅអាស៊ីផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គុណប្រយោជន៍ទាំង ៥ នៃផ្លែប៉េស ដែលយើងមិនគួររំលង

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក