Connect with us

សុខភាព

វេជ្ជបណ្ឌិត ណែនាំ ៣ យ៉ាង គួរដឹង មុនពេលទទួលទានវីតាមីន C ជាប្រចាំថ្ងៃ

បានផុស

នៅ

បណ្ឌិត Nantaphon Phongrattanaman ទីប្រឹក្សា នាយកដ្ឋានវះកាត់សរសៃឈាម មន្ទីរពេទ្យ Phramongkutklao បានណែនាំរឿង ៣ យ៉ាង ដែលគួរដឹង មុនពេលទទួលទានវីតាមីន C ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍ និងមិនចាយលុយចោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១​ ទទួលទាន​វីតាមីន C ច្រើនពេក​រាងកាយ​នឹងពិបាក

ការ​ទទួលទាន​វីតាមីន C ច្រើន មិន​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយឲ្យកាន់តែ​ច្រើន​ឡើង​ តាម​វិធី​ណា​មួយ​ឡើយ។ប្រសិនបើ​យើង​ទទួលទាន​វីតាមីន C ច្រើន​ជាង​តម្រូវការ​របស់​រាងកាយ​ អាច​បណ្ដាល​ឲ្យ​មានភាពមិនប្រក្រតីនៅក្នុងខ្លួនដូចជា រលាកក្រពះ ដោយសារ​តែ​វីតាមីន C ដែលយើង​ទទួលទាន មិនស្រូបទៅប្រើទាល់តែសោះ ឧទាហរណ៍​ថា បើ​លេបវីតាមីន ១០០០ មីលីក្រាម អាច​ស្រូបចូលទៅក្នុងខ្លួន​បានតែ ៥០ភាគរយ វីតាមីន C ដែល​នៅ​សេសសល់​អាច​បណ្ដាល​ឲ្យ​យើង​ឈឺ​ក្រពះ ហើមពោះ ហើមពោះ រមួលក្រពើ ឈឺក្រពះ។ល។

រាងកាយរបស់អ្នកស្រូបយកជាតិដែកច្រើនពេក​ នេះ​បណ្ដាល​ឲ្យ​ក្អួត​ចង្អោរ​វិល​មុខ​ជាដើម។ វីតាមីន C លើស​ត្រូវ​បាន​បញ្ចេញ​តាម​ទឹក​នោម ​ដែល​អាច​បណ្ដាល​ឲ្យ​ពិបាកនោម ហើយ​អាច​វិវត្ត​ទៅ​ជា​គ្រួស​ក្នុង​តម្រងនោម​នៅ​ពេល​អនាគត។

២ គួរ​ទទួលទាន​វីតាមីន C ក្នុង​បរិមាណ​ត្រឹមត្រូវ និង​តាមពេលវេលា

ជា​ធម្មតា​កុមារ​ត្រូវការតែ ២០-៥០ មិល្លីក្រាម ​នៃ​វីតាមីន C ក្នុងមួយថ្ងៃ ស្ត្រី​​ប្រហែល ៥០-១០០ មិល្លីក្រាម ។ យើង​អាច​ទទួល​បាន​វីតាមីន C គ្រប់គ្រាន់​ក្នុង​មួយ​ថ្ងៃ ​តាមរយៈ​ផ្លែ​ក្រូចឆ្មារ (រួមទាំងផ្លែត្របែក​ដែលមានវីតាមីន C ខ្ពស់) ទម្រង់នៃអាហារបំប៉ន​នៅលើទីផ្សារជាធម្មតា​មាន ២០០-១០០០ មិល្លីក្រាម។ ដូច្នេះ វាប្រហែលជាមិនច្រើនពេកទេ ដែល​បង្ក​គ្រោះថ្នាក់ដល់​រាងកាយ។

ទោះជាយ៉ាងណាក៏ដោយ រាងកាយ​មិន​ចាំបាច់​ទទួលបានវីតាមីន C ច្រើននោះទេ ប៉ុន្តែ​មិន​គួរទទួលទានវីតាមីន C លើសពី ៣០០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ។ ប្រសិនបើចង់ទទួលទានវីតាមីន ដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយ រួមទាំងការថែរក្សាស្បែកសម្រាប់ភាពស្រស់ស្អាត មិនគួរ​ទទួលទាន​វីតាមីន C លើសពី ១០០០-២០០០ មិល្លីក្រាម។

ពេលវេលា​ត្រឹមត្រូវ​ក្នុងការ​ទទួលទាន​វីតាមីន C គឺនៅ​ពេលព្រឹក ឬនៅពេលល្ងាច ប៉ុន្តែវាត្រូវបានណែនាំ​ឲ្យ​ញ៉ាំ​បន្ទាប់ពីអាហារ ដើម្បីកាត់បន្ថយ​ការឈឺចាប់ ឬដុតក្នុងក្រពះ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចង់​ញ៉ាំ​វីតាមីន C ដើម្បី​ជួយ​ឲ្យ​ឆាប់​ជា​ពី​ជំងឺ​ផ្ដាសាយ​លឿន។ គួរទទួលទានវីតាមីន C មិនលើសពី៣០០០ មិល្លីក្រាម​ក្នុងមួយថ្ងៃ។

ដើម្បី​​ឲ្យ​រាងកាយទទួលបានអត្ថប្រយោជន៍​ច្រើន ​ ពីគ្រាប់វីតាមីន C ឬ​អាច​ស្រូប​យក​ស្ទើរ​តែ​ទាំងអស់​ គ្រូពេទ្យ​​បានណែនាំ​​ឲ្យ​លេបថ្នាំ ២០០-៥០០ មិល្លីក្រាម​នៃ​វីតាមីន C នៅ​ពេលព្រឹក និងពេលល្ងាច។

រក្សាទុកវីតាមីន C ឲ្យ​បាន​ត្រឹមត្រូវ

ការ​ផ្ទុក​វីតាមីន C មិន​ត្រឹមត្រូវ​ អាច​បណ្ដាល​ឲ្យ​វីតាមីន C កាន់​តែយ៉ាប់យ៉ឺន ឬបាត់បង់​សមត្ថភាព​របស់​វា។ វីតាមីន C មិន​គួរ​ត្រូវ​បាន​រក្សាទុកនៅក្រោម​ពន្លឺព្រះអាទិត្យដោយផ្ទាល់ ឬ​ប៉ះពាល់​ដោយ​សំណើម​ឡើយ វា​ត្រូវ​បាន​ណែនាំ​ឲ្យ​ទុក ក្នុងដប ហើយ​មិន​គួរ​ទុក​នៅ​កន្លែង​ដែល​មាន​អាកាសធាតុ​ក្ដៅ​ខ្លាំង ដូចជា​ក្នុង​ឡាន នៅ​ក្នុង​បន្ទប់​ក្ដៅ។ល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកជំនាញបកស្រាយពី​អត្ថប្រយោជន៍នៃវីតាមីន C​ ពិតជាអាចការពារកូវីដបានពិតមែនឬ យ៉ាងណា!

ចុចអាន៖ផ្លែឈើទាំង ៥ នេះ ជនជាតិ ជប៉ុន តែងណែនាំញ៉ាំក្នុងរដូវរងា និងស្លឹកឈើជ្រុះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទីutes មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៥៥ នាទីutes មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធិផលវត្តត្រពាំងស្នោរ ក្នុងខេត្តកំពង់ស្ពឺ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម៩ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១០ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១៤ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម