សុខភាព
ពិតទេ ប្រើថ្នាំពន្យារកំណើត ធ្វើឱ្យស្រីៗធាត់?
មានមតិច្រើនលើកឡើងពីផលរំខានរបស់ថ្នាំពន្យារកំណើត អ្នកខ្លះថា ប្រើទៅធ្វើឲ្យស្គម រដូវមកមិនទៀង ឯខ្លះទៀតថាធ្វើឲ្យធាត់ជាដើម។ ការប្រើថ្នាំពន្យារកំណើតពិតជាធ្វើឲ្យស្រីៗឡើងគីឡូមែន ឬយ៉ាងណា?
លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិក រ៉ាក់ បកស្រាយថា ការប្រើថ្នាំពន្យារកំណើត តែងជួបផលរំខានខ្លះៗ ដូចជាធ្វើឲ្យប្រែប្រួលទម្ងន់ ទៅជាស្គម ឬឡើងគីឡូ ឈឺក្បាល ធេងធោង រដូវប្រែប្រួលខ្លះៗ តែមិនមែនមានន័យថា ស្ត្រីដែលប្រើថ្នាំពន្យារកំណើតទាំងអស់សុទ្ធជួបផលរំខានទាំងនេះនោះទេ។
ចំពោះការឡើងទម្ងន់វិញ លោកស្រីវេជ្ជបណ្ឌិតថា អាចមកពីរបបចំណីអាហារដែលយើងញ៉ាំច្រើនជាង ដោយសារកាលពីនៅក្មេង រាងកាយត្រូវការថាមពលច្រើន ដើម្បីលូតលាស់ ទោះញ៉ាំអ្វីក៏ដោយ ញ៉ាំច្រើនយ៉ាងណាក៏មិនងាយធាត់ដែរ។ នេះមកពីចំណីអាហារដែលយើងញ៉ាំចូលទៅ ត្រូវបានបម្លែងយកទៅប្រើប្រាស់អស់ ប៉ុន្តែនៅពេលយើងអាយុច្រើន រាងកាយលែងសូវលូតលាស់ ពេលយើងញ៉ាំច្រើនពេក ធ្វើឲ្យចំណីអាហារដែលយើងញ៉ាំចូលទៅទាំងប៉ុន្មាន ច្រើនតែសល់ ដុតកាឡូរីមិនអស់ទេ មិនឆ្លៀតហាត់ប្រាណទៀត ទៅជាធាត់។
“ដល់ពេលយើងប្រើថ្នាំពន្យារកំណើត ហើយចំពេលយើងវ័យច្រើនបន្តិច ការធ្វើមេតាប៉ូលិសនៅក្នុងខ្លួនមិនសូវបានល្អខ្លាំងដូចកាលពីនៅក្មេង ម្ល៉ោះហើយធ្វើឲ្យចំណីញ៉ាំទៅសល់ ទៅជាធាត់” លោកស្រីវេជ្ជបណ្ឌិតរៀបរាប់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ សារធាតុ ៣ ធំៗ ក្នុងថ្នាំសម្រកទម្ងន់ អាចបង្កគ្រោះថ្នាក់ដល់រាងកាយ ឬឈានទៅបាត់បង់ជីវិត
ចុចអាន៖ ក្រោយប្រើថ្នាំពន្យារកំណើតបន្ទាន់ មានអាការទាំងនេះ មិនបាច់ភ័យទេ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់