សុខភាព
វីរុសកូវីដបំប្លែងខ្លួន Omicron អាច ឆ្លងខ្លាំងតាមខ្យល់ (មានវីដេអូ)
ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសបាននិយាយថា វីរុសកូវីដ១៩បំប្លែងខ្លួន Omicron អាចឆ្លងកាន់តែខ្លាំង តាមខ្យល់អាកាស។
នៅនាទីចុងក្រោយនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាវិទ្យាសាស្ត្រសម្រាប់គ្រាអាសន្នហៅកាត់ (SAGE), ក្រុមប្រឹក្សានេះនិយាយថា មានភ័ស្តុតាងដែលថា វីរុសបំប្លែងខ្លួន Omicron អាចចម្លងកាន់តែខ្លាំងតាមរយៈខ្យល់អាកាស។

ទោះបីជាយ៉ាងណាក៏ដោយ SAGE មិនទាន់បញ្ចេញព័ត៌មានលម្អិត ពាក់ព័ន្ធការអះអាងនេះទេ។
ស្របពេលជាមួយគ្នានោះ មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា តាមការរកឃើញដំបូងបានបង្ហាញថា ករណីវីរុសកូវីដ១៩បំប្លែងខ្លួន Omicron ភាគច្រើនគឺ “ស្រាល”។
មន្ត្រីដដែលបានលើកឡើងថា មិនមានភ័ស្តុតាងបង្ហាញថា ប្រសិទ្ធភាពវ៉ាក់សាំងត្រូវបានកាត់បន្ថយដោយមេរោគប្រភេទថ្មីនេះនោះទេ ប៉ុន្តែនិយាយថា បម្រែបម្រួលមួយចំនួននៃមេរោគនេះ បានបង្ហាញពីការកើនឡើងហានិភ័យនៃការឆ្លងលឿនជាងមុន។

ចំណែកមន្ត្រីជាន់ខ្ពស់មួយរូបនៅក្រសួងសុខាភិបាលរបស់ប្រទេស បុតស្វាណា បាននិយាយកាលពីថ្ងៃអង្គារថា ១៦ករណីក្នុងចំណោម១៩ករណីនៃវីរុសបំប្លែងខ្លូន Omicron ដែលបានរកឃើញនៅក្នុងប្រទេសនេះ គឺមិនមានរោគសញ្ញា។
លោកសាស្រ្តាចារ្យ Neil Ferguson បានអះអាងថា វាអាចចំណាយពេលទៅដល់ចុងខែ ទើបគេអាចដឹងច្បាស់ថាតើ វីរុសបំប្លែងខ្លូន Omicron គួរឲ្យព្រួយបារម្ភខ្លាំងកម្រិតណា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់