សុខភាព
ស្រូបផ្សែងធូបមូសរាល់ថ្ងៃ អាចប៉ះពាល់សុខភាព ច្រើនយ៉ាង
ការដុតធូបមូស អាចបង្កគ្រោះថ្នាក់ដល់សុខភាព ដោយធ្វើឲ្យយើងពិបាកដកដង្ហើម ក៏ដូចជាអាចប្រឈមកើតជំងឺមហារីកថែមទៀតផង។ ដូច្នេះហើយ គ្នាយើងគប្បីកាត់បន្ថយការប្រើប្រាស់ធូបមូសឲ្យនៅកម្រិតទាប អនុវត្តតាមការណែនាំ ក៏ដូចជាទុកដាក់ឲ្យឆ្ងាយពីដៃក្មេងទើបជាការប្រសើរ។

បញ្ហាសុខភាពទាំង៥ កើតឡើងប្រសិនបើយើងប្រើធូបមូសជារៀងរាល់ថ្ងៃ
១. ជំងឺមហារីកសួត
ពិតណាស់ ធូបមូសផ្ទុកភ្នាក់ងារបង្កជាជំងឺមហារីក ដែលអាចប៉ះពាល់ធ្ងន់ធ្ងរទៅដល់សួត ព្រមទាំងបង្កើនហានិភ័យនៃជំងឺមហារីកសួតថែមទៀតផង។
២. ជំងឺហឺត និងជំងឺស្ទះសួតរ៉ាំរ៉ៃ
អ្នកដែលកើតជំងឺហឺត និងជំងឺស្ទះសួតរ៉ាំរ៉ៃ គប្បីមានការប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងផ្សែងធូបមូស ដោយសារតែផ្សែងរបស់វាអាចនាំឲ្យជំងឺហឺតរើឡើង បង្កជាបញ្ហាដកដង្ហើម និងធ្វើឲ្យយើងក្អកមិនឈប់ផងដែរ។
៣. ឈឺក្បាល
ដូចគ្នានេះដែរ សារធាតុនៅក្នុងផ្សែងធូបមូសក៏អាចបណ្ដាលឲ្យកើតមានអាការៈឈឺក្បាលដោយមិនដឹងខ្លួន ហើយគ្នាយើងភាគច្រើនតែងតែជួបអាការៈនេះ ក្រោយពេលដុតធូបមូសរួច។
៤. កន្ទួលលើស្បែក និងអាឡ័កស៊ី
លោហធាតុនៅក្នុងធូបមូស អាចបង្កជាកន្ទួល និងអាឡ័កស៊ីនៅលើស្បែក។ ហេតុនេះហើយ យើងគប្បីមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់។

៥. ផលប៉ះពាល់ដ៏គ្រោះថ្នាក់ចំពោះកុមារ
ធូបមូសមានផ្ទុកសារធាតុគីមី ដែលមិនមានសុវត្ថិភាពក្នុងការស្រូបចូល ហើយអាចបង្កជាបញ្ហាធ្ងន់ធ្ងរ ដោយសារតែការបំពុលបរិយាកាសក្នុងផ្ទះ។ វាក៏អាចធ្វើឲ្យរលាក ឬបង្កជាអាលែកហ្ស៊ី។ ប្រសិនបើយើងស្រូបយកផ្សែងធូបក្នុងកម្រិតច្រើន សារធាតុគីមីអាចបង្កឲ្យមានជំងឺធ្ងន់ធ្ងរ ក្អក កណ្ដាស់ ឈឺបំពង់ក ចង្អោរ និងវិលមុខ រលាកផ្លូវដង្ហើម ក៏ដូចជាថប់ដង្ហើមជាដើម៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់