Connect with us

សុខភាព

ស្លៀកឈុតកៅស៊ូហាត់ប្រាណ ពិតជាជួយ​ដុតកាឡូរីបានច្រើន?

បានផុស

នៅ

គ្នា​យើង​មួយ​ចំនួន ព្រោះ​តែ​ចង់​សម្រក​ទម្ងន់​បាន​រាង​ស្អាត ខំ​ប្រឹង​ហាត់​ប្រាណ​ផង តម​អាហារ​ផង និង​ខ្លះ​ទៀត ស្លៀក​ឈុត​កៅ ស៊ូ​ហាត់​ប្រាណ​ផង ដើម្បី​ឲ្យ​បែក​ញើស​ខ្លាំងអាច​ដុត​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​បាន​ច្រើន។ ផ្ទុយ​ទៅ​វិញ ការ​ស្លៀក​ឈុត​កៅស៊ូ​ហាត់​ប្រាណ មាន​ស្ថាប័ន​ខ្លះអះអាង​ថា​គ្រាន់​តែ​ធ្វើ​ឲ្យ​យើង​ចេញ​ញើស​ច្រើន តែមិន​ជួយ​រំលាយ​កាឡូរី​មាន​ក្នុង​ខ្លួន​យើង​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​ភាគ​ច្រើន​ស្លៀក​ឈុត​កៅស៊ូហាត់​ប្រាណ ដោយ​គិត​ថា​វា​ជួយ​ឲ្យ​យើង​ស្រក​ទម្ងន់​បាន​លឿន។ យើង​ពិត​ជា​អាច​ស្រក​ទម្ងន់​បាន ប៉ុន្តែ​ការ​សម្រក​ទម្ងន់​ភាគ​ច្រើន​បណ្ដាល​មក​ពី​ញើស ហើយ​ទម្ងន់​នោះ​នឹង​ត្រូវ​ជំនួស​វិញ​ភ្លាមៗ​នៅ​ពេល​យើង​ផឹក​ទឹក​ពីរ-បី​កែវ។ កីឡាករ​អាជីព​ខ្លះ​ដែល​ត្រូវ​បំពេញ​តាម​ការ​កំណត់​ទម្ងន់​ជាក់​លាក់​ណា​មួយ​ដូចជា អ្នក​ប្រដាល់​អាច​ប្រើ​ឈុត​ទាំង​នេះ ដើម្បី​ជួយ​សម្រក​ទម្ងន់​បាន​យ៉ាង​ឆាប់​រហ័ស។ ប៉ុន្តែ ការ​ស្លៀក​ឈុត​កៅស៊ូ​ហាត់​ប្រាណ មិន​ជួយ​ដុត​កាឡូរី​នៅ​ក្នុង​ខ្លួន​ទេ វា​គ្រាន់​តែ​ធ្វើ​ឲ្យ​យើង​បែក​ញើស​ខ្លាំង​តែ​ប៉ុណ្ណោះ។

ការ​ស្រក​ទម្ងន់​ដោយ​សារ​ការ​បាត់​បង់​ជាតិ​ទឹក​ច្រើន មិន​ពាក់​ព័ន្ធ​នឹង​ការ​ដុត​បរិមាណ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​យើង​ទេ ហើយ​តាម​ពិត​ទៅ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​វិញ។ យោង​តាម American Heart Association ឲ្យ​ដឹង​ថា ហានិភ័យ​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​កើន​ឡើង​នៅ​ពេល​សំណើម​រាងកាយ​ឡើង​លើស​៧០% ប៉ុន្តែ​ប្រសិន​បើ​យើង​ស្លៀក​ឈុត​កៅស៊ូ​ហាត់​ប្រាណ សំណើម​ដែល​ចេញ​ពី​រាងកាយ​យើង​ក្នុង​ឈុត​នោះ​មាន​ប្រហែល​១០០% មាន​ន័យ​ថា ស្លៀក​ឈុត​កៅស៊ូ​ហាត់​ប្រាណ​កាន់​តែ​បង្កើន​ហានិភ័យ​ជំងឺ​សរសៃ​ឈាម​បេះ​ដូង។

ហានិភ័យ​ផ្សេង​ទៀត ដែល​ទាក់​ទង​នឹង​ការ​ស្លៀក​ឈុត​កៅស៊ូ​ហាត់​ប្រាណ គឺ​បញ្ហា​ខ្វះ​ជាតិ​ទឹក និង​ការ​ឡើង​កម្ដៅ​រាងកាយ។ គ្នា​យើង​ត្រូវ​ដឹង​ថា ការ​ស្រក​ទម្ងន់​គឺ​អាស្រ័យ​លើ​បរិមាណ​កាឡូរី​ដែល​បាន​ដុត​ច្រើន​ជាង​បរិមាណ​កាឡូរី​ដែល​យើង​ញ៉ាំ​ចូល​ទៅ។ ការ​ស្លៀក​ឈុត​កៅស៊ូ​ហាត់​ប្រាណ មិន​ជួយ​ឲ្យ​យើង​ស្រក​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​ទេ ថែម​ទាំង​អាច​បង្ក​ជា​ដល់​សុខភាព​ថែម​ទៀត ហេតុ​នេះ​ពេល​ហាត់​ប្រាណ គ្នា​យើង​គួរ​ស្លៀក​ពាក់​ស្ដើងៗ ដែល​ខ្យល់​អាច​ចេញ​ចូល​បាន​ស្រួល និង​គួរ​ហាត់​ប្រាណ​នៅ​ក្រោម​ម្លប់​ត្រជាក់​ល្អ ចៀសវាង​ហាត់​ប្រាណ​ក្រោម​កម្ដៅ​ថ្ងៃ៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៩ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១១ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១២ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម