Connect with us

សុខភាព

ដឹង​ប៉ុន្មាន​ចំណុច​នេះ អ្នក​ចូល​ចិត្ត​ម្ទេស ច្បាស់​ជា​សប្បាយ​ចិត្ត​វិញ​ហើយ

បានផុស

នៅ

អាហារ​ហឹរ​មាន​លាក់​អាថ៌​កំបាំង​ច្រើន គ្នា​ភាគ​ច្រើន​ចង់​ដឹង។ អ្នក​ខ្លះ​ថាអ៊ី​ចេះ អ្នក​ខ្លះ​ថា​អ៊ីចុះ! ប៉ុន្តែ​ការ​ពិត មនុស្ស​ភាគ​តិច​ណាស់​ដែល​ដឹង​ច្បាស់​ពី​អាហារ​ហឹរ ពិសេស​ម្ទេស​ស្រស់​យើង។ តាម​ការ​ស្រាវ​ជ្រាវ​ជា​ច្រើន ម្ទេស ឬ​អាហារហឹរ ពិត​ជាមាន​គុណ​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព។

១- សម្រក់​ទម្ងន់

Love spicy food? Too bad, eating lots of chillies can lead to memory loss &  dementia, researchers say | TRP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាហារ​ហឹរ ដូច​ជា​ទឹក​ម្ទេស ឬ​ប្រភេទ​អាហារ​ផ្សេងៗ​ទៀត សុទ្ធ​តែ​អាច​ជួយ​ឲ្យ​ផែន​ការ​សម្រក​ទម្ងន់​យើង​ឲ្យសម្រេច​បាន​ជោគជ័យ ពិសេស​អាច​ជួយ​ជំរុញ​ការ​ធ្វើ​មេតាប៉ូលីស​ក្នុង​រាង​កាយ​កាន់​តែ​ខ្លាំង​ឡើង។ យោង​តាម​ភស្តុតាង​ក្នុង​ការ​សិក្សា​កន្លង​មក ម្ទេស ឬ​អាហារ​ហឹរ អាច​ជំរុញ​ឲ្យ​រាង​កាយ​យើង ដុត​កាឡារីបាន​ឡើង​លឿន​ស្ទើរ​តែ​មិន​គួរ​ឲ្យ​ជឿ។

២- បេះ​ដូង​មាន​សុខភាព​ល្អ

ការ​សិក្សា​មួយ​ចំនួន​អះអាង​ថា ទម្លាប់​ញ៉ាំ​អាហារ​ហឹរ ជួយ​យើង​កាត់​បន្ថយ​អត្រា​ប្រឈម​ជំងឺគាំង​បេះ​ដូង និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ឲ្យធ្លាក់​មក​ត្រឹម​កម្រិត​ទាប​បំផុត។ ហេតុ​ផល​ចម្បង​គឺ​ថា ម្ទេស ឬ​ម្រេច អាច​កាត់​បន្ថយ និង​បំផ្លាញ​ជាតិ​ខ្លាញ់​អាក្រក់​ក្នុង​សរសៃ​ឈាម LDL ខណៈ​សារធាតុ Capsaicin មាន​ក្នុង​អាហារ​ហឹរ​ទាំង​នេះ អាច​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ការ​រលាក ដែល​ជា​មូល​ហេតុ​មួយ​បង្ក​ឲ្យ​មាន​បញ្ហា​បេះដូង។

៣- ការ​ពារ​ជំងឺ​មហារីក

Can I Eat Spicy Foods While Pregnant? | Mom.com

យោង​តាម​សមាគម​ស្រាវ​ជ្រាវ​ជំងឺ​មហារីក​អាមេរិក ជាតិ Capsaicin ក្នុង​មេ្ទស ឬ​ម្រេច គឺមាន​សមត្ថភាព​បំផ្លាញកោសិកា​មហារីក​មួយ​ចំនួន​បាន ក៏​ដូច​ជា​មហារីក​គោលិកា​ឈាម​សLeukemic Cancer។ គ្រឿង​ទេស​ផ្សំ​ក្នុង​អាហារ​ហឹរ ដូច​ជា​រមៀត ដែល​មាន​ក្នុង​ទឹក​ជ្រលក់ ឬ​ម្សៅ សុទ្ធ​តែ​អាច​មាន​លទ្ធ​ភាព​ពន្យឺត​ការ​រីក​រាល​ដាល​កោសិកា​មហារីក​បាន វា​ដូច​គ្នា​ទៅ​នឹង​សកម្មភាព​របស់​ថ្នាំ​ប្រឆាំង​មហារីកអ៊ីចឹង​ដែរ​។ នេះ​ជា​ការ​អះអាង​របស់​សាស្ត្រាចារ្យ Gregory A. Plotnikoff ទី​ប្រឹក្សា​ជាន់​ខ្ពស់ ផ្នែក​ថែទាំ​សុខភាព​នៃ​មន្ទីរ​ពេទ្យ Allina រដ្ឋ Minnesota សហរដ្ឋអាមេរិក។ ការ​លាយ​ម្រេច ជា​មួយ​រមៀត អាច​ធ្វើ​ឲ្យ​គុណ​ភាព​រមៀត​កើត​ឡើង ២០០០% ហើយ​ស័ក្តិ​សម​សម្រាប់ ញ៉ាំ​ជា​មួយ​អាហារ ដូច​ជាបបរ ឬ​ស៊ុប។

៤- កាត់​បន្ថយ​សម្ពាធ​ឈាន

វីតាមីន A និង C អាច​ជួយ​ពង្រឹង​ជញ្ជាំង​សាច់​ដុំ​បេះដូង ខណៈ​ជាតិ​ក្តៅ​របស់​ម្រេច និង​ម្ទេស ជា​មួយ​លំហូរ​ឈាម​ក្នុង​រាង​កាយ​រត់​បាន​ស្រួល។ មាន​ន័យ​ថា ម្ទេស ឬ​ម្រេច ជួយ​ឲ្យ​ប្រព័ន្ធ​សរសៃ​ឈាម​បេះ​ដូង កាន់​តែ​រឹង​មាំ។

៥- ជួយ​ឲ្យ​អារម្មណ៍​ល្អ

Is Spicy Food Bad For Skin?

អាហារ​ហឹរ អាច​ជួយ​ជំរុញ​អ័រម៉ូន​​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ ដូច​ជា​អ័រម៉ូន​សេរ៉ូតូនីន។ ហេតុផល​នេះ គឺ​គ្រប់​គ្រាន់​ឲ្យ​យើង​ជឿ​ថា ម្ទេស ឬ​ម្រេច អាច​ជួយ​កាត់​បន្ថយ​បញ្ហា​បាក់​ទឹក​ចិត្ត និង​ស្ត្រេស​យ៉ាង​មាន​ប្រសិទ្ធភាព។

ទោះ​ជា​យ៉ាង​ណា គ្នា​យើង​ត្រូវ​ចាំ​ថា គ្មាន​អ្វី​មានតែ​គុណ​សម្បត្តិ និង​គ្មាន​គុណ​វិបត្តិ​នោះ​ឡើយ ហេតុ​នេះ ទម្លាប់​ញ៉ាំ​ម្ទេស ឬ​អាហារ​ហឹរ​ផ្សេង គួរ​ញ៉ាំ​ក្នុង​កម្រិត​ល្មម​បាន​ហើយ ដើម្បី​ចៀស​វាង​បញ្ហា​សុខភាព​ផ្សេងៗ ពិសេស​បញ្ហា​ក្រពះ និង​ពោះ​វៀន៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ការសិក្សា៖ ញ៉ាំ​ម្ទេសរាល់ថ្ងៃ ជួយ​ឲ្យ​មនុស្ស​យើងមាន​អាយុវែង

ចុចអាន៖ ហូបហឹរទោះផ្ដល់ឱជារសឆ្ងាញ់ តែបង្កហានិភ័យដល់សុខភាពធ្ងន់ធ្ងរមិនធម្មតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម៣៣ នាទីutes មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ៤០ នាទីutes មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម