សុខភាព
តិចនិកបង្ការកុំឲ្យកូនឆ្លងមេរោគផ្លូវទឹកនោម ម៉ាក់ប៉ាគួរដឹង
ពិតណាស់ កុមារចាំបាច់ត្រូវការពារខ្លួនប្រឆាំងនឹងការឆ្លងមេរោគផ្សេងៗ មុនពេលដែលការឆ្លងមេរោគទាំងនោះមិនទាន់បង្កជាគ្រោះថ្នាក់។ ជាក់ស្ដែង ការប្រែប្រួលអាកាសធាតុភ្លាមៗ អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់ក្មេងមានការថយចុះ ដែលជាហេតុធ្វើឲ្យអាអូនងាយនឹងឆ្លងមេរោគផ្សេងៗ ដូចជាការបង្ករោគផ្លូវទឹកនោមជាដើម។ ការឆ្លងមេរោគមួយប្រភេទនេះ អាចបណ្ដាលឲ្យក្មេងមានបញ្ហាតម្រងនោម ប្រសិនបើមិនព្យាបាលទាល់ពេលវេលា។

រោគសញ្ញាមួយចំនួននៃការឆ្លងមេរោគផ្លូវទឹកនោម
- មានឈាមក្នុងទឹកនោម
- ទឹកនោមមានក្លិនមិនល្អ
- មានអារម្មណ៍រលាកនៅពេលនោម
- ទឹកនោមស្រអាប់ ឬមានពពុះ
- នោមញឹកញាប់ជាងធម្មតា
ការឆ្លងមេរោគលើផ្លូវទឹកនោម ដែលពុំមានការព្យាបាល នឹងរាលដាលដល់តម្រងនោម អាចមានរោគសញ្ញាទាំងនេះ៖
- ចង្អោរ និងក្អួតពេញមួយថ្ងៃ
- ឈឺចង្កេះ
- គ្រុនក្ដៅ
កុមារអាចឆ្លងមេរោគផ្លូវទឹកនោម ប្រសិនបើក្មេងមិនធ្វើអនាម័យនៅបរិវេណតំបន់ពិសេសរបស់ខ្លួន ក្រោយពេលចេញពីបន្ទប់ទឹក។ យ៉ាងណាមិញ ការឆ្លងមេរោគទាំងនេះអាចព្យាបាលបានយ៉ាងងាយស្រួល ដោយប្រើថ្នាំផ្សះ ដែលចេញវេជ្ជបញ្ជាដោយគ្រូពេទ្យទូទៅរបស់កុមារ។ ប៉ាម៉ាក់គប្បីតាមដានថាកូនបានញ៉ាំទឹកគ្រប់គ្រាន់ និងត្រឹមត្រូវ។ ក្នុងករណីដែលការបង្ករោគនេះ មិនបានព្យាបាលទាន់ពេលវេលាទេនោះ អាចមានគ្រោះថ្នាក់យ៉ាងលឿន និងថែមទាំងប៉ះពាល់ដល់តម្រងនោមរបស់ក្មេង ក៏ដូចជាអាចបណ្ដាលឲ្យតម្រងនោមឈប់ដំណើរការផងដែរ។

គន្លឹះការពារការឆ្លងមេរោគផ្លូវទឹកនោម
- ឲ្យកូនញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់៧ទៅ៨កែវក្នុងមួយថ្ងៃ។
- ណែនាំកូនឲ្យធ្វើអនាម័យនៅតំបន់ពិសេស ដោយជូតពីខាងមុខទៅខាងក្រោយ ដើម្បីជៀសវាងការចម្លងមេរោគពីបរិវេណគូទ ទៅប្រដាប់ភេទ។
- កុំឲ្យកូនពាក់សំលៀកបំពាក់រឹបតឹងពេក។
- តាមដានថាតើកូនមានអាការៈទល់លាមកឬអត់ ពីព្រោះបញ្ហាទល់លាមកក៏អាចនាំឲ្យមានការឆ្លងមេរោគផ្លូវទឹកនោមដែរ។
- ជៀសវាងទប់នោម។
- ឲ្យកូនអនាម័យខ្លួនប្រាណឲ្យបានត្រឹមត្រូវ និងពិនិត្យថាក្មេងលាងសម្អាតដៃជាប្រចាំឬអត់។
- ប្រសិនបើកូនត្អូញត្អែរពីការឈឺចាប់នៅតំបន់អាងត្រគាក ឬមានអារម្មណ៍ក្រហាយ ចូរនាំកូនទៅពិនិត្យសុខភាពជាមួយនឹងគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ ក៏ដូចជាព្យាបាលទាន់ពេលវេលា៕

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល