សុខភាព
អ្វីទៅជាជំងឺរលាកស្រោមពោះដោយសារការធ្លាយក្រពះ!
ជំងឺរលាកស្រោមពោះដោយសារការធ្លាយក្រពះ គឺជាជំងឺមួយធ្ងន់ធ្ងរបំផុត ដែលអាចបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើធ្វើការព្យាបាលមិនទាន់ពេលវេលា និងតាមក្បួនខ្នាតបច្ចេកទេសត្រឹមត្រូវ។
ក) តើមូលហេតុអ្វីខ្លះ ដែលបណ្តាលឲ្យមានការធ្លាយក្រពះ?
មូលហេតុសំខាន់ៗ ដែលបណ្តាលឲ្យមានការធ្លាយក្រពះមានដូចជា
– ជំងឺរលាកក្រពះរ៉ាំរ៉ៃ ឬដំបៅក្រពះ
– ជំងឺដុំមហារីកក្រពះ ដែលមិនធ្វើរោគវិនិច្ឆ័យនិងព្យាបាលឲ្យបានត្រឹមត្រូវ
– ការប្រើប្រាស់ថ្នាំឈឺសន្លាក់មួយចំនួន ដោយមិនគោរពតាមវេជ្ជបញ្ជាដូចជា ពពួក AINS ឬ Glucocorticoides ឬថ្នាំបុរាណខ្មែរមួយចំនួន ដែលមានលាយពពួកថ្នាំខាងលើនេះ។
ខ) រោគសញ្ញា
ចំពោះរោគសញ្ញាគ្លីនិក គឺពិបាកក្នុងការសន្និដ្ឋានឲ្យពិតប្រាកដថា អ្នកជំងឺមានជំងឺរលាកស្រោមពោះដោយសារការធ្លាយក្រពះណាស់ ប៉ុន្តែអ្នកជំងឺអាចមានរោគសញ្ញាមួយចំនួនដែលអាចឲ្យយើងគិតទៅរកដូចជា
– អ្នកជំងឺមានប្រវត្តិរលាកក្រពះរ៉ាំរ៉ៃ ឬដំបៅក្រពះ ជាមួយការប្រើប្រាស់ថ្នាំមិនគោរពវេជ្ជបញ្ជាមួយចំនួន
– អ្នកជំងឺមានសភាពបាត់បង់ជាតិទឹកខ្លាំង ក្អួត ត្អើក អត់ដើរខ្យល់ ឬមិនអាចបត់ជើងធំបាន ពេលខ្លះអាចរាគក៏មាន
– ក្តៅខ្លួន
– អ្នកជំងឺមានសភាពឈឺពោះខ្លាំង
– បាត់បង់ចលនាពោះដែលពិបាកក្នុងការដកដង្ហើម
– ពោះមានសភាពរឹងដូចឈើ
ក្នុងករណីនេះ ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យរឹតតែច្បាស់ គឺយើងអាចស្នើសុំរូបភាពវេជ្ជសាស្ត្រមួយចំនួនដូចជា អេកូសាស្ត្រ (Échographie abdominale) ឬថតពោះ (ASP= Abdomen Sans Préparation)។ ដូចច្នេះមានតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសទេ ទើបអាចធ្វើរោគវិនិច្ឆ័យនេះបាន។
គ) តើអ្នកគួរធ្វើដូចម្តេច នៅពេលដែលអ្នកមានជំងឺរលាកស្រោមពោះដោយសារការធ្លាយក្រពះ?
គឺមានតែការវះកាត់ទេ ទើបអាចព្យាបាលជំងឺនេះឲ្យជាសះស្បើយបាន ដូចច្នេះអ្នកត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញឯកទេសឲ្យបានឆាប់រហ័ស ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានត្រឹមត្រូវតាមបច្ចេកទេសនិងទាន់ពេលវេលា។
បញ្ជាក់៖ គ្មានថ្នាំពេទ្យឬថ្នាំបុរាណខ្មែរណាមួយអាចព្យាបាលជំងឺនេះ ឲ្យជាក្រៅអំពីការវះកាត់ទេ។
“សូមមេត្តាមកពិគ្រោះយោបល់ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យនិងធ្វើការវះកាត់ឲ្យទាន់ពេលវេលា និងជៀសវាងការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ស្វែងយល់ពីការព្យាបាលស្បូនស្រុត (Uterine Prolapse) ដោយមិនកាត់ស្បូន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់