Connect with us

សុខភាព

កូនក្ដៅក្បាល តែមិនមែនកើតជំងឺគ្រុនក្ដៅ បណ្ដាលមកពីអ្វី?​​​​​​​​​​​​​​​​​​​​​​

បានផុស

នៅ

កត្តា​បរិស្ថាន និង​លក្ខខណ្ឌ​ជា​ច្រើន​ទៀត អាច​ធ្វើ​ឲ្យ​ក្បាល​កូន​ក្ដៅ​ ជាង​រាងកាយ​ទាំង​មូល។ ទោះ​បី​ជា​អាការ ​នេះ​កើត​មាន​ជា​ញឹកញាប់​ក៏​ពិត​មែន​ ប៉ុន្តែ​​ពិបាក​ក្នុង​ការ​កំណត់​មូលហេតុ​ជាក់លាក់​ណាស់​។ យ៉ាង​ណា​មិញ ម៉ាក់​ៗ​អាច​គ្រប់គ្រង​​បញ្ហា​នេះ​បាន​ តាមរយៈ​ការ​អនុវត្ត​​តាម​វិធីសាស្ត្រ​ខាង​ក្រោម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្វី​បាន​ជា​ក្បាល​កូន​ក្ដៅ តែ​មិន​មែនកើត​​ជំងឺ​គ្រុន​ក្ដៅ​ ?

  • សីតុណ្ហភាព​ក្នុង​បន្ទប់​ក្ដៅ​ ជា​ពិសេស​នៅ​រដូវ​ក្ដៅ ហើយ​សើម​។
  • សំលៀក​បំពាក់​​​ក្ដៅ​ស្អុះស្អាប់​ពេក ឬ​សូម្បី​តែ​ពាក់​ពួក​​សម្រាប់​រដូវ​រងា​ក៏​អាច​ធ្វើ​ឲ្យ​ក្បាល​កូន​ក្ដៅ​ជាង​ខ្លួន​ផង​ដែរ​។
  • ប្រសិនបើ​ម៉ាក់​​ៗ​បី​កូន​ចេញ​ទៅ​ក្រៅ​ក្រោម​ពន្លឺ​ថ្ងៃ ក្បាល​អា​អូន​អាច​នឹង​​ក្ដៅ ដោយ​មិន​មាន​ជំងឺ​គ្រុន​ក្ដៅ​ឡើយ​។
  • គេង​ផ្ងារ​ច្រើន​ម៉ោង​នៅ​ពេល​យប់​
  • ការ​យំ និង​ស្រ្តេស​ អាច​នាំ​ឲ្យ​សីតុណ្ហភាព​រាងកាយ​កើន​ឡើង​ ដោយ​សារ​តែ​​ការ​ផ្លាស់ប្ដូរ​ជីវគីមី​ក្នុង​ខ្លួន​។ ការ​កើន​ឡើង​សីតុណ្ហភាព​នេះ​ដែរ ភាគ​ច្រើន​កើត​នៅ​លើ​ក្បាល​ ឬ​ថ្ងាស​។
  • ដុះ​ធ្មេញ អាច​បណ្ដាល​ឲ្យ​រាងកាយ​របស់កូន​យើង​ឡើង​កម្ដៅ​បាន​។ ម៉ាក់​អាច​សង្កេត​មើល​សញ្ញា​នៃ​ការ​ដុះ​ធ្មេញ ដូចជា​អញ្ចាញ​ហើម​ក្រហម​ និងកូន​​ចូលចិត្ត​ខាំ​របស់​របរ​ ដើម្បី​កាត់បន្ថយ​ការ​ឈឺ​ចាប់​អញ្ចាញ​។
  • បញ្ចេញ​សកម្មភាព​រាងកាយ​ ដូចជា​វារ​ ឬ​ដើរ​ក៏​អាច​នាំ​ឲ្យ​ក្បាល​អា​អូន​ក្ដៅ​ឧណ្ហ​ៗ​ដូច​គ្នា​។
  • ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​។

គន្លឹះ​ដោះស្រាយ​បញ្ហា​កូន​ក្ដៅ​តែ​ក្បាល​ មិន​មែន​គ្រុន​ក្ដៅ​

​ប្រសិនបើ​ម៉ាក់​សង្កេត​ឃើញ​ក្បាល​កូន​ក្ដៅ ចូរ​​វាស់​កម្ដៅ​រាងកាយ​ទាំង​មូល​។ ពិត​ណាស់​ នៅ​ពេល​ដែល​រាងកាយ​កូន​ក្ដៅ​ជាង​៣៨​អង្សាសេ នោះ​មាន​ន័យ​ថា​កូន​គ្រុន​ក្ដៅ​ហើយ​។ ប៉ុន្តែ​ បើ​កូន​មិន​ក្ដៅ​ខ្លួន​ទេ​ ម៉ាក់​អាច​អនុវត្ត​តាម​តិចនិក​ទាំង​នេះ​ ដើម្បី​ដោះស្រាយ​បញ្ហា​ក្ដៅ​ក្បាល​របស់​អា​អូន​។

១. ស្លៀក​ពាក់​ឲ្យ​កូន​សមរម្យ​

  • បើ​អាកាសធាតុ​ក្ដៅ​ហើយ​សើម​ ចូរ​ឲ្យ​កូន​ស្លៀក​សំលៀកបំពាក់​ដែល​មាន​ខ្យល់​ចេញ​ចូល​។ ជៀសវាង​ស្លៀក​សំលៀកបំពាក់​ច្រើន​ជាន់​ ដើម្បី​បង្ការ​ការ​ឡើង​កម្ដៅ​ខ្លាំង។
  • នៅ​ពេល​ដែល​អាកាសធាតុ​ត្រជាក់​ ចូរ​ឲ្យ​កូន​ស្លៀក​​ខោ​អាវ​ជាប់​គ្នា និង​រុំ​ខ្លួន​​កូន​ដោយ​កំណាត់​កក់​ក្ដៅ ដែល​មាន​ខ្យល់​ចេញ​ចូល។ ចូរ​បន្ថែម​ និង​បន្ថយ​កំណាត់​រុំ​ អាស្រ័យ​ទៅ​តាម​សីតុណ្ហភាព​ ដើម្បី​ជៀសវាង​ការ​ឡើង​កម្ដៅ​ខ្លាំង​។

២. ពិនិត្យ​សីតុណ្ហភាព​ក្នុង​បន្ទប់​​​​​

  • រក្សា​សីតុណ្ហភាព​ក្នុង​បន្ទប់​ត្រឹម​១៨​ ទៅ​២១​អង្សាសេ​នៅ​គ្រប់​រដូវ​កាល​។ រាងកាយ​ទារក​​មិន​អាច​សម្រប​ខ្លួន​ទៅ​តាម​ការ​ប្រែប្រួល​សីតុណ្ហភាព​ជុំវិញ​ឡើយ​ ទើប​ម៉ាក់​ចាំបាច់​ត្រូវ​រក្សា​សីតុណ្ហភាព​ថេរ​។
  • ក្នុង​រដូវ​ក្ដៅ ម៉ាក់​អាច​ប្រើ​ម៉ាស៊ីន​ត្រជាក់​ ដើម្បី​រក្សា​សីតុណ្ហភាព​ក្នុង​បន្ទប់​ និង​ត្រូវ​ប្រាកដ​ថា​បន្ទប់​មាន​ខ្យល់​ចេញ​ចូល​ អំឡុង​ពេល​រដូវ​ក្ដៅ។
  • ជៀសវាង​បែរ​កង្ហារ​​ទៅ​ចំ​ទារក​ដោយ​ផ្ទាល់​។

៣. លក្ខខណ្ឌ​​​នាំ​ឲ្យ​មាន​​ការ​ប្រែប្រួល​សីតុណ្ហភាព​រាងកាយ​

  • ផ្លាស់ប្ដូរ​ម៉ោង​​សម្រាប់​សកម្មភាព​ខាង​ក្រៅ នៅ​អំឡុង​ពេល​រដូវ​ក្ដៅ​។ គប្បី​នាំ​កូន​តូច​ចេញ​ក្រៅ​នៅ​ពេល​ព្រឹក​ព្រលឹម​ ឬ​នៅ​ពេល​ល្ងាច​ ដើម្បី​ការពារ​អា​អូន​ពី​​ការ​ត្រូវ​កម្ដៅ​​ខ្លាំង​ជ្រុល​។
  • រក្សា​ជាតិ​ទឹក​ឲ្យ​​បាន​គ្រប់គ្រាន់​​ ដោយ​ការ​បំបៅ​ដោះ​កូន​ឲ្យ​បាន​ញឹកញាប់​​អំឡុង​ពេល​រដូវ​ក្ដៅ ដើម្បី​បញ្ចៀស​ការ​ខ្សោះ​ជាតិ​ទឹក​​ ជា​ហេតុ​នាំ​ឲ្យ​ក្បាល​ និង​រាងកាយ​របស់​កូន​ឡើង​ក្ដៅ​។

ពេល​ណា​គួរ​នាំ​កូន​ទៅ​ពិគ្រោះ​ជាមួយ​​គ្រូពេទ្យ?​

  • ក្បាល​របស់​កូន​នៅ​តែ​ក្ដៅ​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​។
  • ទារក​មាន​អាយុ​តិច​ជាង​៣​ខែ​។
  • ក្បាល​របស់​កូន​ក្ដៅ​កាន់​តែ​ខ្លាំង ក្រោយ​ញ៉ាំ​ថ្នាំ​រួច​។
  • ម៉ាក់​ៗ​សង្កេត​ឃើញ​សញ្ញា​មួយ​ចំនួន​នៃ​ការ​ឆ្លង​មេរោគ​ ដូចជា​ក្អួត និង​រាករូស​ជា​ដើម​៕

អត្ថបទផ្ដល់ដោយ៖​ Hello Krupet

ចុចអាន៖តិចនិកបង្ការកុំឲ្យកូនឆ្លងមេរោគផ្លូវទឹកនោម ម៉ាក់ប៉ាគួរដឹង​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ប្រជាជន​កោះGreenland រៀបចំ​បោះឆ្នោត​ ក្រោម​ការតាមដាន​របស់​ពិភពលោក

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម៨ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

Sokha Hotels

ព័ត៌មានពេញនិយម