សុខភាព
វិធីសាស្ត្រនៃ “ការពន្យារកំណើត” មានប៉ុន្មានប្រភេទ? អ្នកមានដឹងទេ
ការពន្យារកំណើត គឺជាការកំណត់ចំនួនកូនក្នុងគ្រួសារ ឬការពន្យារពេលពីកំណើតកូនមួយ ទៅកំណើតកូនមួយទៀត។ ការពន្យារកំណើតមានវិធីច្រើនយ៉ាងដែលយើងអាចជ្រើសរើសមកប្រើប្រាស់សម្រាប់អ្នក ដែលមានបំណងមិនទាន់ចង់បានបុត្រដូចជា៖
![](https://kampucheathmey.com/wp-content/uploads/2020/12/IMG_7914.jpg)
១) ការប្រើប្រាស់ថ្នាំគ្រាប់
– ជាវិធីដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការពន្យារកំណើត
– អាចជួយឲ្យរដូវមកទៀងទាត់សម្រាប់ថ្នាំOestro progestative
– ត្រូវលេបរាល់ថ្ងៃអោយទៀងទាត់ម៉ោងសម្រាប់ថ្នាំ Progestative ឬលេប២១ថ្ងៃ ហើយសម្រាក៧ថ្ងៃសម្រាប់ថ្នាំ Oestro-progestative។
២) ការដាក់កងស្បូន
– មានប្រសិទ្ធភាពរហូតដល់១០ឆ្នាំ
– មានភាពងាយស្រួល ដោយមិនតម្រូវឲ្យលេបថ្នាំរាល់ថ្ងៃ
៣) ការដាក់កងក្នុងដៃ
– កងដាក់នៅដើមដៃ មានប្រសិទ្ធភាពខ្ពស់ដូចគ្នា
– មានប្រសិទ្ធភាព៣-៥ឆ្នាំ
![](https://kampucheathmey.com/wp-content/uploads/2020/12/IMG_7915.jpg)
៤) ការពន្យារកំណើតជាអចិន្ត្រៃយ៍
– ការចងដៃស្បូនសម្រាប់មនុស្សស្រី
– ការចងបំពង់ទឹកកាមរបស់បុរស Vasectomy
៥) ការពន្យារកំណើតដោយមធ្យោបាយផ្សេងៗដូច
– ការប្រើបន្ទះអរ័ម៉ូនបិទ ១សប្តាហ៍ម្តង រយៈពេល៣សប្តាហ៍ក្នុងមួយខែ
– ការប្រើកងនៅទ្វារមាសរយៈពេល៣សប្តាហ៍ក្នុង១ខែ
– ការប្រើថ្នាំនៅក្នុងទ្វារមាសស្ត្រី សម្រាប់សម្លាប់មេជីវិតបុរស Spermicide
– ការចាក់ថ្នាំអរ័ម៉ូនការពាររៀងរាល់៣ខែម្តង
– លេបថ្នាំអរ័ម៉ូនពន្យារកំណើតបន្ទាន់ ប្រើក្នុងរយៈពេល ៧២ម៉ោងក្រោយពីការរួមភេទដោយមិនមានការការពារ។
![](https://kampucheathmey.com/wp-content/uploads/2020/12/IMG_7917.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/IMG_7918.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/IMG_7916.jpg)
“ដើម្បីទទួលបានមធ្យោបាយសមស្របមួយ សម្រាប់ការពន្យារកំណើត សូមស្ត្រីទាំងឡាយ រួមបញ្ចូលទាំងមាតា ដែលទើបសម្រាលបុត្រគួរអញ្ជើញមកទទួលការពិនិត្យ និងប្រឹក្សាជាមួយគ្រូពេទ្យជំនាញ។ គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែតស្វាគមន៍ជានិច្ច នឹងផ្តល់ការប្រឹក្សានូវជម្រើសដ៏សមស្របសម្រាប់ស្ត្រីទាំងឡាយ ក្នុងការទទួលយកសេវាពន្យារកំណើត
”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ អ្វីទៅជាជំងឺរលាកស្រោមពោះដោយសារការធ្លាយក្រពះ!
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ១០ ម៉ោង ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ១៣ ម៉ោង ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត