សុខភាព
ចង់ឱ្យកូនឆ្លាត ស្អាត វីតាមីនទាំងនេះល្អសម្រាប់ក្មេងៗ
ក្មេងមានសុខភាពល្អ អាស្រ័យប៉ាម៉ាក់ចេះរៀបចំអាហារបានត្រឹមត្រូវ។ អំឡុងពេល ៦ ខែក្រោយសម្រាល ទារកអាចចាប់ផ្តើមទទួលអាហារបំប៉ន ដូចជា បបរខាប់គ្រប់គ្រឿង ដើម្បីទទួលបានជីវជាតិចិញ្ចឹមកាន់តែប្រសើរ។ ប៉ុន្តែនៅអំឡុងចាប់ពី ៣ ឆ្នាំឡើងទៅ ក្មេងកាន់តែត្រូវអាហារបំប៉ន ជាតិរ៉ែសំខាន់ៗ សម្រាប់ការលូតលាស់រាងកាយ និងសតិបញ្ញា អត្ថបទនេះនឹងប្រាប់ប៉ាម៉ាក់ឲ្យដឹងអាហារបំប៉ន រួមនឹងជាតិរ៉ែសំខាន់ៗអ្វីខ្លះចាំបាច់សម្រាប់ការលូតលាស់របស់ក្មេង។
១- វីតាមីន A

វីតាមីន A រួមចំណែកយ៉ាងខ្លាំងក្នុងការលូតលាស់របស់កុមារ ដោយពង្រឹងប្រព័ន្ធភាពស៊ាំ ជួយជំរុញជួសជុលជាលិកាឆ្អឹង អភិវឌ្ឍ ធ្វើឲ្យស្បែក និងភ្នែកមានសុខភាពល្អ។ វីតាមីន A អាចរកបានក្នុងផលិតផលមួយចំនួន ដូចជា ទឹកដោះគោ ឈីស ស៊ុត បន្លែពណ៌លឿង ពណ៌ទឹកក្រូច មានការ៉ុត ឬល្ពៅ។
២- ក្រុមវីតាមីន B
វីតាមីនបានពីក្រុម B ជាពិសេស B2 B3 B6 និងវីតាមីន B12 មានតួនាទីសំខាន់ជំរុញដល់ការរំលាយអាហាររបស់ក្មេង បង្កើនការផលិតថាមពល និងជួយដល់ប្រព័ន្ធសរសៃប្រសាទ។ អាហារមានផ្ទុកវីតាមីន B មានដូចជា សាច់សត្វ ស៊ុត ទឹកដោះគោ សណ្តែក សណ្តែកសៀង និងសាច់ត្រីជាដើម។
៣- វីតាមីន C
វីតាមីន C ល្អសម្រាប់ស្បែក ជាលិកា និងការរីកលូតសាច់ដុំរបស់ក្មេងៗ ដោយវីតាមីនប្រភេទនេះសម្បូរនៅក្នុងប៉េងប៉ោះ បន្លែពណ៌បៃតង ឬផ្លែឈើមានរសជាតិជូរ។
៤- វីតាមីន D

វីតាមីន D អាចធ្វើឲ្យឆ្អឹងរឹងមាំ ព្រោះជួយរាងកាយស្រូបយកកាល់ស្យូមបានច្រើន។ ពន្លឺព្រះអាទិត្យនៅពេលព្រឹក ជាប្រភពនៃវីតាមីន D ដ៏ល្អបំផុត ហើយក្រៅពីនេះពន្លឺព្រះអាទិត្យ អាហារសម្បូរវីតាមីន D មានខ្លាញ់ត្រី ស៊ុតពណ៌ក្រហម គ្រប់ធញ្ញជាតិ និងក្រូច។
៥- កាល់ស្យូម
វីតាមីន D និងជាតិកាល់ស្យូម អាចជំរុញឲ្យឆ្អឹងលូតលាស់បានល្អ ខណៈកាល់ស្យូមមានប្រភពចេញពីទឹកដោះគោជូរ ទឹកដោះគោស្រស់ ឈីស ឬតៅហ៊ូ។
៦- ជាតិដែក
ខ្វះជាតិដែក អាចធ្វើឲ្យសាច់ដុំ និងកោសិកាឈាមក្រហមមានបញ្ហា ព្រោះជាតិដែក មានតួនាទីសំខាន់ ពិសេសចំពោះស្រីៗពេញវ័យ ដោយសារវាមានទំនាក់ទំនងជាមួយវដ្តរដូវមនុស្សស្រី ព្រោះផលិតគ្រាប់ឈាមក្រហមបានលឿនឡើងវិញ។ គួរតែផ្តល់អាហារមានជាតិដែកឲ្យក្មេង ដូចជា មានសាច់ក្រហម មាន់ទួរគី ស្ពៃពួយឡេង និងសណ្តែក។
៧- វិធីផ្សេងដើម្បីផ្តល់សារធាតុរ៉ែចាំបាច់សម្រាប់ក្មេងៗ

ទោះបីជាវីតាមីន និងសារធាតុរ៉ែ គឺជារបបអាហារផ្តល់នូវសុខភាពល្អដល់ក្មេងក៏ពិតមែន ប៉ុន្តែមានករណីខ្លះ ប៉ាម៉ាក់អាចជ្រើសយកអាហារបំប៉នបន្ថែមបាន ហើយគួរអនុវត្តតាមគន្លឹះខាងក្រោម ដើម្បីចៀសវាងពីផលវិបាក នៅពេលប្រើវីតាមីន ឬសារធាតុរ៉ែលើសកម្រិត៖
– ត្រូវពិគ្រោះជាមួយអ្នកឯកទេស មុននឹងឲ្យកូនអាហារបំប៉នណាមួយ។ មិនត្រូវឲ្យកូនញ៉ាំថ្នាំអ្វីផ្សេងទេ ដើម្បីកុំមានឥទ្ធិពលមិនល្អដល់សុខភាពកូន។
– ក្មេងអាយុក្រោម ៤ ឆ្នាំ មិនគួរប្រើថ្នាំវីតាមីនចម្រុះ Multivitamin ដោយគ្មានការណែនាំពីគ្រូពេទ្យឡើយ។
– មិនត្រូវឲ្យកូនគិតថា ថ្នាំបំប៉នជាស្ករគ្រាប់ជាដាច់ខាត ត្រូវទុកឲ្យឆ្ងាយពីដៃក្មេង និងត្រូវឲ្យពួកគេដឹងថា ថ្នាំនេះមិនមានរសជាតិផ្អែមទេ។
– អាចឲ្យជាថ្នាំសម្រាប់ទំពា បើកូនមិនអាចលេបថ្នាំគ្រាប់ និងទឹកសេរ៉ូវីតាមីនបាន។
– ថ្នាំវីតាមីនប្រភេទ Megavitamins មិនគួរឲ្យកូនញ៉ាំទេ ពីព្រោះអាចបណ្តាលឲ្យក្មេងលើសកម្រិតបាន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ គន្លឹះទាំង ៥ ជួយឱ្យកូនក្លាយជាក្មេងរៀនឆាប់ចេះឆាប់ចាំ
ចុចអាន៖ ចង់ឱ្យកូនក្លាយជាក្មេងចិត្តល្អ ឪពុកម្ដាយអាចបង្រៀនវិធីទាំងនេះ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច