សុខភាព
ផឹកស្រាថ្នាំពេលពពោះ ឬកូនខ្ចី អាចប៉ះពាល់សុខភាព
ទាំងពេលពពោះ និងសម្រាលកូនរួច ម៉ាក់ៗនៅ តែត្រូវបន្តថែទាំខ្លួនឲ្យបានល្អតាំងពីការសម្រាក សកម្មភាពនានា ចំណីអាហារ និងភេសជ្ជៈផ្សេងៗ។ ទន្ទឹមនឹងនេះ បើតាមចាស់ៗសម័យមុន គាត់និយមឲ្យស្ត្រីពពោះ ឬស្ត្រីទើបសម្រាលកូនរួចផឹកស្រា ពិសេសផឹកស្រាថ្នាំពេលពពោះ ដោយគិតថាឆាប់ឲ្យម៉ាក់ៗឆ្អិនសរសៃ សុខភាពល្អ ប៉ុន្តែតាមពិតទៅអ្នកជំនាញមិនណែនាំឲ្យធ្វើបែបនេះទេ។
សម័យនេះហើយនៅមានស្ត្រីពពោះ និងជាពិសេសស្ត្រីដែលបំបៅដោះកូននៅ ផឹកស្រាថ្នាំមួយចំនួន ផឹកទាំងឪទឹន កូនខ្ចីមួយៗមិនដឹងប៉ុន្មានទេ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ហ៊ាង រតនា។
លោកបន្តថា ជាតិអាល់កុលនៅក្នុងស្រាទាំងនេះប៉ះពាល់សុខភាពធ្ងន់ធ្ងរណាស់ ទាំងទារកក្នុងផ្ទៃ ទាំងកូនដែលបំបៅដោះ (ជាតិអាល់កុលជ្រាបតាមទឹកដោះ) និងទាំងម្ដាយខ្លួនឯងផ្ទាល់។ ស្រាថ្នាំ អាចប៉ះពាល់សរីរាង្គទាំងមូលរបស់កូន ជាពិសេសគឺខួរក្បាល និងថ្លើមតែម្ដង។
ការផឹកគ្រឿងស្រវឹង ឬផឹកស្រាថ្នាំពេលពពោះអាចបង្កផលវិបាកពីស្រាលទៅធ្ងន់ធ្ងរទៅតាមកម្រិតដែលម៉ាក់ៗបានផឹក។ ផលវិបាកផ្សេងៗអាចកើតមានលើកូនក្នុងផ្ទៃ និងក្រោយសម្រាល បើម៉ាក់ៗសេពគ្រឿងស្រវឹងមានដូចជា៖
- ប៉ះពាល់ដល់ការលូតលាស់ ឬបំផ្លាញកោសិកាខួរក្បាល និងឆ្អឹងខ្នង
- កូនមានបញ្ហាក្បាលតូច មុខសំប៉ែត
- ក្រិន ឬលូតលាស់មិនស្របតាមវ័យ
- ខ្សោយបញ្ញា ឬមានអាកប្បកិរិយាខុសប្រក្រតី។
ជាចុងក្រោយ វេជ្ជបណ្ឌិត ហ៊ាង រតនា បានណែនាំឲ្យម៉ាក់ៗបញ្ឈប់ការញ៉ាំស្រា ឬថ្នាំខ្មែរទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូន។ ម៉ាក់ៗគួរតែថែទាំកូនឲ្យមានខួរក្បាលល្អ កុំបំផ្លាញគ្នាតាំងពីនៅក្នុងពោះម្ដាយ និងនៅជាទារកដោយសារកំហុសមួយនេះ៕
ចុចអាន៖ប្រភេទអាហារទាំងនេះ មិនគួរហូបក្នុងពេលជាមួយគ្នា អាចពិបាករំលាយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក