ព័ត៌មានជាតិ
ជៀសវាងការទិញថ្នាំពន្យារកំណើតក្លែងក្លាយ ដោយពិនិត្យមើលរបស់ទាំងនេះ…
កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសមួយ ស្តីពីការចរាចរនាំចូលថ្នាំពន្យារកំណើត ដោយខុសច្បាប់នៅក្នុងប្រទេស។ ផលិតផលក្លែងក្លាយទាំងនោះមិនមានស្លាកលេខដែលបង្ហាញពីលេខចុះបញ្ជីជាមួយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជានោះទេ។ ផលិតផលក្លែងក្លាយនោះ គឺស្រដៀងទៅនឹងផលិតផលពិតប្រាកដដែល ត្រូវបានចែកចាយដោយស្របច្បាប់ដោយគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ DKSH (Cambodia) CO., Ltd. ប៉ុន្តែនៅតែមានភាពខុសគ្នាខ្លះៗដែលអ្នកអាចរកមើលបាន។

ដើម្បីជៀសវាងការទិញ ឬប្រើប្រាស់ផលិតផលពន្យារកំណើតក្លែងក្លាយបងប្អូនទាំងអស់គ្នាគួរអនុវត្តតាមជំហានមួយចំនួនដូចខាងក្រោម។ ទីមួយ ផលិតផលដែលបានចុះបញ្ជីស្របច្បាប់ និងមានស្លាកសញ្ញាសម្គាល់ចែកចាយ និងលេខចុះលេកបញ្ជិកានៅលើប្រអប់។ វិធីមួយទៀតដើម្បីកំណត់សំគាល់ គឺផលិតផលពិតប្រាកដមានភ្ជាប់បរិយាយប័ណ្ណឱសថ ដែលសរសេរជាភាសាខ្មែរ និងអង់គ្លេស ខណៈដែលផលិតផលក្លែងក្លាយច្រើនតែមានបរិយាយប័ណ្ណឱសថដែលសរសេរជាភាសាផ្សេងៗទៀត។

មនុស្សគ្រប់រូបគួរតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃផលិតផលក្លែងក្លាយ ដើម្បីធានាសុវត្ថិភាពរបស់អ្នកប្រើប្រាស់។ មិនត្រឹមតែវេជ្ជបណ្ឌិត និងឱសថការីអាចចូលរួមក្នុងការទប់ស្កាត់បញ្ហានេះប៉ុណ្ណោះទេ ប៉ុន្តែអ្នកប្រើប្រាស់ក៏អាចរាយការណ៍ករណីសង្ស័យនៃផលិតផលខុសច្បាប់ និងក្លែងក្លាយផងដែរ។ ឱសថស្ថានដើរតួនាទីយ៉ាងសំខាន់ក្នុងការលុបបំបាត់ឱសថខុសច្បាប់ និងក្លែងក្លាយពីការធ្វើចរាចរនៅលើទីផ្សារ ទៅដល់អ្នកប្រើប្រាស់។ ក្រសួងសុខាភិបាលកំពុងអនុវត្តច្បាប់ និងបទបញ្ជាយ៉ាងតឹងរ៉ឹងប្រឆាំងនឹងឱសថនាំចូលខុសច្បាប់ និងក្លែងក្លាយ ដើម្បីសុវត្ថិភាពសុខភាពសាធារណៈ។
គ្រប់ៗគ្នាត្រូវបានលើកទឹកចិត្តឱ្យរាយការណ៍ករណីដែលសង្ស័យអំពីឱសថខុសច្បាប់ និងឱសថក្លែងក្លាយមកកាន់នាយកដ្ឋានចំណីអាហារ និងឱសថ តាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ទាំងនេះ៖ 012 355 161, 011 574 787, 012 983 334, 012 892 022, 017 606 670, 017 866 760, 012 562 446
សម្រាប់ព័ត៌មានបន្ថែមពីការផលិតសូមទាក់ទងមកកាន់៖ 031 333 0334
ដើម្បីទទួលបានខ្លឹមសារអំពីសុខភាពបន្តពូជ និងសុខភាពស្ត្រី សូមតាមដានទំព័រ Facebook នេះ៖ She-knows ។
សម្រាប់ផលប៉ះពាល់នៃឱសថ សូមទាក់ទង៖
DKSH (Cambodia) CO., LTD. តាមរយៈ 067 555 752
ក្រសួងសុខាភិបាល
ទូរស័ព្ទ៖ 012 673 268 / 089 498 883
អ៊ីមែល៖ [email protected]
គេហទំព័រ៖ www.ddfcambodia.com

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់