សុខភាព
ចំណុចមួយចំនួន អ្នកចូលចិត្តទៅ Gym គួរដឹង ការពារខ្លួនកុំឱ្យឈឺមិនដឹងរឿង
តាមការស្ទង់មតិពីអ្នកទៅហាត់ប្រាណនៅកន្លែងហាត់ប្រាណ(Gym)ប្រមាណ១ពាន់នាក់ នៅសហរដ្ឋអាមេ៉រិកបានឱ្យដឹងថា ៦០ភាគរយនៃអ្នកទាំងនោះ ពុំបានអនុវត្តបទដ្ឋានអនាម័យត្រឹមត្រូវនោះទេ ពេលចូលហាត់ប្រាណ។ ដូចនេះ បញ្ហាមួយចំនួនបានបង្កឲ្យអ្នកទាំងនោះឈឺដោយសារបាក់តេរី វីរុសនៅទីកន្លែងហាត់ប្រាណ។ ដើម្បីបង្ការបញ្ហាទាំងនោះ និងដើម្បីកុំឱ្យបារម្ភពេលទៅហាត់ប្រាណ និងជាប្រយោជន៍សុខភាពនោះ លោកវេជ្ជបណ្ឌិត Nirav Patel នាយកមជ្ឈមណ្ឌលវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យ New Orleans សហរដ្ឋអាមេ៉រិកបានណែនាំគន្លឹះមួយចំនួនដូចខាងក្រោម៖
១. ការពារខ្លួនពីបាក់តេរី

បាក់តេរីមួយចំនួនដែលអាចមាននៅទីកន្លែងហាត់ប្រាណ គឺពពួក Staphylococcus បង្កឱ្យកើតមានបញ្ហាលើស្បែក។ ដើម្បីការពារខ្លួន យើងគួរគប្បីបិទបង់ លើកន្លែងរបួសឱ្យបានជិត (បើករណីមាន របួស ឬដំបៅ) ព្យាយាមកុំយកដៃប៉ះមុខមាត់ ក្រោយពេលប្រើសម្ភារៈនៅកន្លែងហាត់ប្រាណរួច និងត្រូវធ្វើអនាម័យដោយងូតទឹកសម្អាតខ្លួននឹងសាប៊ូជានិច្ចក្រោយពេលហាត់ប្រាណ។
២. ការពារខ្លួនពីពពួកមេរោគផ្សិត

ទីតាំងកន្លែងហាត់ប្រាណខ្លះស្ថិតក្នុងបិរស្ថានបិទជិត ពុំមានខ្យល់ និងពន្លឺចូលគ្រប់គ្រាន់ ជាហេតុនាំឱ្យឱកាសកើតមានមេរោគផ្សិត កើតពីទីកន្លែងហាត់ប្រាណនោះ។ យើងគួរគប្បី បោកសំលៀកបំពាក់ភ្លាមៗ ក្រោយពេលហាត់ប្រាណរួច និងលាងសម្អាតដៃនឹងសាប៊ូ មុននឹងក្រោយពេលហាត់ប្រាណ ដើម្បីបង្ការហានិភ័យពីពពួកមេរោគទាំងនោះ ហើយគប្បីពាក់ស្បែកជើងពេលហាត់ប្រាណ ចៀសវាងការដើរជើងទទេរ ប៉ះផ្ទាល់នឹងទីកន្លែងហាត់ប្រាណ។
៣. ប្រើប្រាស់របស់ផ្ទាល់ខ្លួនពេលទៅកន្លែងហាត់ប្រាណ

ជាគន្លឹះចុងក្រោយ លោក Nirav Patel បានណែនាំថា ការប្រើសម្ភារៈផ្ទាល់ខ្លួន(បើអាច) ដូចជាកម្រាលសម្រាប់ហាត់យ៉ូហ្កា (Yoga) កន្សែងផ្ទាល់ខ្លួន ជាជម្រើសល្អបំផុតនៅកន្លែងហាត់ប្រាណ ព្រោះថារបស់របរមួយចំនួនដែលប្រើរួមគ្នាច្រើន អាចបង្កហានិភ័យមេរោគច្រើនជាង របស់ផ្ទាល់ខ្លួន។ ជាមួយនឹងការធ្វើអនាម័យ លាងសម្អាតខ្លួន ដៃជើង នឹងសាប៊ូក្រោយពេលហាត់ ហានិភ័យនៃការឈឺដោយសារមេរោគដែលមានប្រភពនៅទីកន្លែងហាត់ប្រាណ ពុំអាចយាយីលើខ្លួនអ្នកបានឡើយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៧ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១១ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា