Connect with us

សុខភាព

វ៉ាក់សាំងការពារកូវីដបច្ចុប្បន្ន អាចទប់ស្កាត់ Omicron កម្រិតណា?

បានផុស

នៅ

ខណៈវីរុសបំប្លែងខ្លួន អូមីក្រុង (Omicron) ​កំពុងបង្កើនការរាតត្បាតច្រើនឡើងៗ អង្គការសុខភាពពិភពលោក (WHO) បានប្រាប់គ្រប់គ្នាកុំទាន់ភ័យភ័យស្លន់ស្លោចំពោះវីរុសបំប្លែងខ្លួនថ្មីនេះ ព្រោះវាមានរោគសញ្ញាស្រាលប៉ុណ្ណោះ ហើយថា វ៉ាក់សាំងការពារកូវីដបច្ចុប្បន្ន អាចទប់ស្កាត់ការចម្លងរបស់ អូមីក្រុង បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការឱ្យដឹង WHO វីរុសបំប្លែងខ្លួន Omicron មាន​ការ​បំប្លែង​ស្រដៀង​គ្នា​ទៅ​នឹង​វីរុស​បំប្លែង Beta និង Gamma ដែល​មាន​ភាព​ធន់​នឹង​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ-១៩​ធម្មតា។ បច្ចុប្បន្ន WHO ​កំពុង​ធ្វើ​ការ​ជាមួយ​ដៃ​គូ​បច្ចេកទេស​ដើម្បី​យល់​ពី​ផល​ប៉ះពាល់​នៃ​វីរុស​បំប្លែង​ថ្មី Omicron ទៅ​លើ​វិធានការ​ការពារ​វីរុស​កូវីដ-១៩ ដែល​បន្ត​ធ្វើ​រហូត​មក​ដល់​សព្វ​ថ្ងៃ រាប់​បញ្ចូល​ទាំង​វ៉ាក់សាំង​ការពារ​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​ហ៊ុន​ផលិត​វ៉ាក់សាំង​ការពារ​កូវីដ-១៩​ធំៗ​ដូចជា Johnson&Johnson, Moderna, Pfizer បាន​ឲ្យ​ដឹង​ថា ពួក​គេ​អាច​ផលិត​វ៉ាក់សាំង​មួយ​ផ្សេង​ទៀត​ដែល​ផ្ដោត​ទៅ​លើ​ការ​ទប់​ស្កាត់​វីរុស​បំប្លែង​ថ្មី Omicron តែ​មួយ​មុខ។

ព្រមជាមួយគ្នានេះ វេជ្ជបណ្ឌិត Mike Ryan នាយកផ្នែកសង្គ្រោះបន្ទាន់របស់ WHO ថ្លែងថា “មកទល់ពេលនេះ យើងមានវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់ ដែលបង្ហាញឲ្យឃើញនូវប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនទាំងអស់ ទាក់ទងនឹងជំងឺធ្ងន់ធ្ងរនិងការសម្រាកនៅមន្ទីរពេទ្យ ហើយគ្មានហេតុផលអ្វីដែលត្រូវរំពឹងថា Omicron ខ្លាំងជាងវ៉ាក់សាំងនោះទេ។”

No, your antibodies are not better than vaccination: An explainer | Ars  Technica

យោងតាមភស្តុតាងដែលប្រមូលបានជាងពីរសប្ដាហ៍មកនេះ បង្ហាញថា វីរុសបំប្លែងខ្លួន អូមីក្រុង មានសមត្ថភាពចម្លងយ៉ាងរហ័ស និងងាយបំផុត ប៉ុន្តែវាស្ថិតក្នុងស្ថានភាពស្រាលនោះទេ​។

ទិន្នន័យដែលបានមកពី អាហ្វ្រិកខាងត្បូង បានឱ្យដឹងថា រោគ​សញ្ញា​នៃ​វីរុស​បំប្លែង​ខ្លួន អូមីក្រុង មាន​សភាពស្រាល ហើយ​អាការភាគច្រើនស្រដៀង​នឹង​ជំងឺ​ផ្ដាសាយ ​​ខណៈអ្នកចាក់វ៉ាក់សាំងរួចរាល់ កាន់តែប្រឈមហានិភ័យតិច។ តួយ៉ាងមកទល់នឹងពេលនេះ មិនទាន់មាន​​ករណី​ឆ្លង អូមីក្រុង ណា​ម្នាក់​បាន​ស្លាប់​នៅឡើយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ក្រោយរាលដាលខ្លាំងនៅប៉ែកអឺរ៉ុប នេះជារឿង ១០ សំខាន់ខ្លាំង WHO បានបញ្ជាក់ពី Omicron

ចុចអាន៖ ការពិតទាំង ៦ គួរដឹង ពីវីរុសបំប្លែងខ្លួន Omicron ឲ្យច្បាស់ជាងមុនបន្ថែមទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម